17/04/2023 09:10
លោកមាហ្វិញសារី នៅភូមិហ្វាឡាក(អា) ឃុំលឿងហ្វា(អា) ស្រុកចូវថាញ់ក្នុងមួយឆ្នាំទទួលបានប្រាក់ចំណូល ១០០ លានដុងលើផ្ទៃដីដំណាំ ១ កុង
ឆ្នាំ ២០១៨ លោកមាហ្វិញសារីចាប់ផ្ដើមដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ ប៉ុន្តែមិនសូវមានផលព្រោះភ្លៀងញឹកញាប់បណ្តាលឲ្យផ្លែត្រសក់មិនរីកធំ។ បន្ទាប់ពីបានរៀនសូត្របទពិសោធន៍ពីទម្រង់ដាំត្រសក់ផ្អែមដោយមានការអនុវត្តន៍បច្ចេកវិទ្យាខ្ពស់នៅខេត្តនានា ឆ្នាំ ២០១៩ លោកមាហ្វិញសារីបានវិនិយោគទុនជាង ៣៥០ លានដុងដើម្បីអនុវត្តទម្រង់ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់តាំងពីនីតិវិធីដាំ- វិនិច្ឆ័យទឹក- ជី និងតាមដានជំងឺលើផ្ទៃចម្ការ ០,១ ហិកតា។ លោកមាហ្វិញសារីបានឲ្យដឹង៖ បច្ចុប្បន្ននេះ ផលិតកសិកម្មជួបការលំបាកជាច្រើនអាស្រ័យដោយជះឥទ្ធិពលអាក្រក់ពីធាតុអាកាសប្រែប្រួល និងការប្រជែងរបស់ទីផ្សារ។ ហេតុដូច្នោះហើយ មាមីងកសិករបើចង់ធ្វើមាន និងម្ចាស់ការបានក្នុងការផលិតគឺត្រូវអនុវត្តបច្ចេកវិទ្យាខ្ពស់។ ក្រោយរយៈពេល ០៣ ឆ្នាំ អនុវត្តបច្ចេកវិទ្យា ៤.០ ដើម្បីធ្វើផ្ទះសំណាញ់បិទភ្ជិតសម្រាប់ដាំត្រសក់ផ្អែមក្នុងមួយឆ្នាំពីមួយរដូវកើនឡើង ០៣ រដូវ ផ្ដល់ប្រភពចំណូលជាង ១០០ លានដុង។ ក្រោពេលអនុវត្តនីតិវិធីដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់បិទភ្ចិតជួយឲ្យមាមីងកសិករម្ចាស់ការបានរដូវកាល(ក្នុងមួយឆ្នាំអាចដាំបាន ៣,៥ រដូវ) និងកាត់បន្ថយជំងឺដល់កម្រិតទាបបំផុត ម្ចាស់ការបានអំពីការគ្រប់គ្រងប្រភពទឹក អាហារូបត្ថម្ភក្នុងដំណាក់កាលលូតលាស់របស់ដំណាំ។
ផ្ដើមពីទម្រង់ដំបូងបង្អស់របស់កសិករហ្វិញសារី គិតមកទល់ពេលនេះ លោកមាបានឧបត្ថម្ភ និងផ្ទេរជូនបទពិសោធន៍ឲ្យកសិករខ្មែរជាច្រើននៅក្នុង និងក្រៅឃុំអំពីរបៀបដាំដំណាំក្នុងផ្ទះសំណាញ់។ លោកមាហ្វិញសារីបានមូលដ្ឋានទទួលស្គាល់ជាកសិករផលិតពូកែថ្នាក់ស្រុក។ គាត់បានផ្ទេរបទ ពិសោធន៍ និងឧបត្ថម្ភដល់មាមីងកសិករ ២០ គ្រួសារដែលមានតម្រូវការដាំដំណាំក្នុងផ្ទះសំណាញ់បិទភ្ចិត និងបង្កើតក្រុមដាំដំណាំអនុវត្តបច្ចេកវិទ្យាខ្ពស់នៅឃុំលឿងហ្វា(អា)។
កសិករហ្វិញសារីត្រួតពិនិត្យគុណភាពស្ករក្នុងត្រសក់ផ្អែម។ រូបថត៖ ហ៊ឺវហ្វេ
កសិករគឹមធុង នៅភូមិខ្នាចទទឹង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ប្រើប្រាស់មានប្រសិទ្ធភាពប្រាក់ទុនបុលពីធនាគារក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
ជាតំបន់ជំនាញផលិតដំណាំ (ស្រូវ-ដំណាំ) ប៉ុន្តែការផលិតតែងជួបនឹងការលំបាកច្រើនព្រោះប្រភេទដំណាំ(ម្ទេស បន្លែហូបស្លឹក។ល។) ត្រូវរងឥទ្ធិពលអាក្រក់ដោយសារភ្លៀង ជំងឺខណៈដែលផលិតនៅវាលស្រែមិនម្ចាស់ការបានរដូវកាល។ លោកមាគឹមធុងបានផ្លាស់ប្ដូរពីការផលិតតាមរបៀបបុរាណមកផលិតតាមទម្រង់ផ្ទះសំណាញ់។ ជាមួយផ្ទៃដីផលិតស្រូវជិត ០,២ ហិកតាដែលបានបង្វែរមកដាំដំណាំក្នុងផ្ទះសំណាញ់ រាល់ឆ្នាំគ្រួសារលោកមាប្រមូលផលបានជាង ១០០ លានដុង។ សំណេះសំណាលជាមួយយើងខ្ញុំ លោកមាឲ្យដឹងដោយរីករាយថា៖ ជិត ០២ ឆ្នាំកន្លងមកនេះ ជីវភាពគ្រួសារខ្ញុំបានធូរធាជាងមុនច្រើន ទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះសប្បាយជាងប៉ុន្មានឆ្នាំមុន។ ឆ្នាំ ២០២១ គ្រួសារបានមូលនិធិឧបត្ថម្ភកសិករវិនិយោគទុន ៥០ លានដុងគួបផ្សំជាមួយប្រាក់ទុនដែលសន្សំបានរបស់គ្រួសារសម្រាប់ធ្វើផ្ទះសំណាញ់សម្រាប់ដាំដំណាំ។ ដោយសារមានប្រភពទុននេះ គ្រួសារម្ចាស់ការបានក្នុងការផលិត (ក្នុងមួយឆ្នាំផលិតពី ០៤-០៥ រដូវ) និងដាំដំណាំនៅរដូវភ្លៀង។ គិតមកដល់ឆ្នាំ ២០២២ ដោយបានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយវិនិយោគគម្រោងការផលិតអនុវត្តបច្ចេកវិទ្យាខ្ពស់ (ថវិកា ៥០ លានដុង) គ្រួសារខ្ញុំផ្គុំដាក់ប្រព័ន្ធស្រោចស្រពដំណាំ។
គិតតែទម្រង់ដាំម្ទេសស្នែងអាហ្រ្វិក (ប្រមាណ ៦០០ ផើង) ទិន្នផលផ្ដល់ជាង ១,២ តោននិងលក់ជាមួយតម្លៃ ៥០.០០០ ដុងក្នុងមួយគីឡូក្រាម នាំមកប្រភពចំណូលជូនគ្រួសារជាង ៥០ លានដុង។ តាមប្រសាសន៍របស់លោកមាគឹមធុង ជាមួយទម្រង់ដាំម្ទេសក្នុងផ្ទះសំណាញ់ដោយផើង ចំណាយទុនតិច មិនសូវមានជំងឺនិងផ្ដល់ទិន្នផលខ្ពស់ ប្រមូលផលបានយូរជាងការដាំផ្ទាល់ដីពីរដង។ល។ ឆ្នាំ ២០២៣ គ្រួសារ នឹងវិនិយោគបើកទូលាយការដាំម្ទេសជាង ១.០០០ ផើង។ ក្រៅពីនោះ ក្នុងផ្ទះសំណាញ់នៅទាំងដាំបានបណ្ដាប្រភេទដំណាំគួបផ្សំ ដូចជា ខ្ទឹមស្លឹក ស្ពៃចង្កឹះ ស្ពៃឆួល។ ក្រោយពេលគិតប្រាក់ចំណាយ រួចក្នុងមួយឆ្នាំគ្រួសារគាត់ប្រមូលផលបានជាង ១០០ លានដុង៕ ហ៊ឺវហ្វេ-លឺវវ៉ូ
កសិករគីមធុងជាមួយទម្រង់ដាំដំណាំក្នុងផ្ទះសំណាញ់។ រូបថត៖ ហ៊ឺវហ្វេ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។