25/01/2022 08:14
បណ្តាថ្ងៃចុងឆ្នាំ ទៅផ្សារជនបទទើបយល់ពីបរិយាកាសជិតដល់បុណ្យតេត គឺប្រជាជនបានជួបគ្នានៅទីផ្សារនរណាក៏សប្បាយរីករាយ។ តាមការកំណត់ត្រារបស់យើងខ្ញុំ ធម្មតាទីផ្សារនៅជនបទច្រើនមានឈ្មួញលក់ដូរតែមួយពេលព្រឹកប៉ុណ្ណោះលុះជិតដល់បុណ្យតេត ដោយសារប្រជាជនត្រូវការទិញមុខទំនិញច្រើនទើបឈ្មួញលក់ដូរនៅទីផ្សារពេញមួយថ្ងៃ។ ជិតដល់បុណ្យតេតហើយ ទោះបីរវល់ការងារចុងឆ្នាំច្រើនយ៉ាងណាក៏ដោយ ប្រជាជននៅតែឆ្លៀតពេលទៅផ្សារទិញមុខទំនិញសម្រាប់គ្រួសារអំណរបុណ្យតេត។ ថ្វីត្បិតជំងឺកូវីដ‑១៩ នៅរាតត្បាតក៏ដោយ ប៉ុន្តែប្រជាជនតែងយល់ពីវិធីសាស្រ្តសម្របសម្រួលរវៀសរវៃ សុវត្ថិភាពជាមួយជំងឺ និងអនុវត្តល្អអនុសាសន៍ ៥Kក្នុងពេលទៅផ្សារ។
កន្លែងលក់ត្រីងៀតរបស់បងស្រីត្រឹងធីភឿងអែម។ រូបថត៖ ម៉ឹងក្វឹង
សំណេះសំណាលជាមួយយើងខ្ញុំ បងគឹមធីត្វៀកម៉ាយ គណៈគ្រប់គ្រងផ្សារចុង‑ង ឃុំហ៊ីវទឺ ស្រុកទីវកឹងបានឲ្យដឹង៖ បច្ចុប្បន្នផ្សារមានឈ្មួញប្រកបអាជីវកម្ម ៧៤ នាក់បានក្រុមហ៊ុន ភាគហ៊ុនវិនិយោគកសាងផ្សារឡើយញ៉ឹងរៀបឲ្យមានល្វែងលក់មុខទំនិញនីមួយៗដោយឡែកៗពីគ្នាមានរបៀបរៀបរយ ។ ថ្វីត្បិតដូច្នោះ ដល់បណ្តាថ្ងៃជិតដល់បុណ្យតេតក៏មានឈ្មួញមួយចំនួន “រត់ពីផ្សារនេះទៅផ្សារនោះ” មកផ្សារនេះលក់មុខទំនិញសម្លៀកបំពាក់ ប្រដាប់ប្រដា សម្រាប់ប្រើប្រាស់។ ដូច្នោះហើយគាត់បានរៀបចំឲ្យឈ្មួញទាំងនោះលក់នៅនឹងមុខផ្ទះរបស់គាត់ ដើម្បីមានសណ្តាប់ធ្នាប់សម្រាប់ប្រជាជនងាយស្រួលក្នុងការធ្វើដំណើរទៅផ្សារតេត។ ជារៀងរាល់ឆ្នាំ នៅបណ្តាថ្ងៃជិតដល់បុណ្យតេត សម្មភាពលក់ដូរមុខទំនិញកាន់តែច្រើន មាន ប្រជាជនខ្លះយកជលផល ផ្កាភ្ញីដែលចិញ្ចឹម និងដាំបានមកលក់នៅផ្សារ។ ហេតុនោះបង ត្វៀកម៉ាយ ក៏រៀបចំឲ្យប្រជាជនលក់មុខទំនិញនៅផ្តុំដងផ្លូវខាងដើមផ្សារ។ ទន្ទឹមនឹងនោះ ដោយ សារជិតដល់បុណ្យតេត ប្រជាជនមកផ្សារច្រើន ម្ល៉ោះហើយ ជារៀងរាល់ថ្ងៃរសៀល គាត់បាន ជួលពលករពី ០២ ដល់ ០៣ នាក់មកបោសសម្អាតផ្សារ ញ៉ាំងឲ្យបរិស្ថានផ្សារស្អាតបាត។
ជិតដល់ថ្ងៃបុណ្យតេត ថ្វីត្បិតតែផ្សារនៅជនបទមានភាពកុះករជាងថ្ងៃធម្មតាមែន ប៉ុន្តែមុខ ទំនិញលក់មិនសូវបានច្រើនដូចរាល់ឆ្នាំឡើយ។ មូលហេតុមកពីជះឥទ្ធិពលពីជំងឺកូវីដ ‑១៩ ទើបប្រជាជនប្រិតសំចៃក្នុងការប្រើប្រាស់។ បងត្រឹងធីភឿងអែម ឈ្មួញលក់មុខទំនិញបង្គា ក្រៀម ត្រីងៀតជាច្រើនប្រភេទសំណេះសំណាលថា៖ ប៉ុន្មានឆ្នាំមុន ជិតដល់បុណ្យតេតតម្លៃមុខទំនិញកើនឡើងខ្ពស់ម្ល៉ោះហើយអតិថិជនទិញមុខទំនិញមុនបុណ្យតេតជាច្រើនថ្ងៃទុកសម្រាប់គ្រួសារ និងជូនញាតិអំណរបុណ្យតេត។ ឆ្នាំនេះ អ្នកលក់ច្រើន អ្នកទិញតិច ម្ល៉ោះ ហើយលក់មិនសូវបានច្រើន ។ មធ្យមភាគ បងអែមទិញមុខទំនិញបង្គាក្រៀម ត្រីងៀតជិត ២០០ គីឡូក្រាមសម្រាប់លក់។ ដោយសារមិនសូវមានប្រាក់ចំណូល ម្ល៉ោះហើយប្រជាជនក៏មិនសូវហ៊ានទិញមុខទំនិញច្រើន។ លក់មិនសូវបាន តែតម្លៃមុខទំនិញទិញចូលកើនឡើងពី ១០០ ដល់ ១៨០ ពាន់ដុងក្នុងមួយគីឡូក្រាម កើន ២០ ពាន់ដុងបើប្រៀបនឹងឆ្នាំកន្លង។ តម្លៃ បង្គាក្រៀមកើនពី ១០០ ដល់ ២០០ ពាន់ដុងក្នុងមួយគីឡូក្រាម តាមប្រភេទបង្គានីមួយៗ។ ជារៀងរាល់ថ្ងៃគាត់លក់មុខទំនិញបានមួយចំនួនប៉ុណ្ណោះ។ មុខទំនិញណាលក់ដាច់ គាត់ទិញមុខ ទំនិញនោះមកលក់ទៀត។ គាត់ចំណេញមធ្យមពី ១០០ ដល់ ២៥០ ពាន់ដុងក្នុងមួយថ្ងៃ។
បងថាច់ធីយ៉ាង ឈ្មួញលក់ផ្លែឈើជាច្រើនប្រភេទដូចជា៖ ផ្លែទៀប ស្វាយ ផ្លែទឹកដោះ ជា ដើម។ នេះជាផលិតផលធម្មតាមែនប៉ុន្តែមិនអាចខ្វះបាននៅថ្ងៃបុណ្យតេត។ ថ្វីត្បិតជាផ្សារ នៅជនបទ ប៉ុន្តែជារៀងរាល់ឆ្នាំខ្ញុំលក់ផ្លែឈើបានច្រើនណាស់ចំណែកឆ្នាំនេះវិញខ្ញុំលក់មិនសូវបាន។ ខ្ញុំផ្សារភ្ជាប់នឹងរបរលក់ដូរនេះយូរឆ្នាំមកហើយ។ ក្នុងមួយថ្ងៃខ្ញុំលក់ផ្លែឈើបានពី ១៥០ ដល់ ២០០ គីឡូក្រាម ពេលលក់អស់ខ្ញុំក៏ទូស័ព្ទឲ្យអ្នកចម្ការយកមុខទំនិញមកទៀត។ ក្នុងមួយថ្ងៃខ្ញុំចំណេញពី ១០០ ដល់ ២០០ ពាន់ដុង។ ឆ្នាំនេះ ប្រជាជនប្រិតសំចៃក្នុងការប្រើប្រាស់នៅថ្ងៃបុណ្យតេត ម្ល៉ោះហើយខ្ញុំមិនហ៊ានកក់មុខទំនិញមកច្រើនដូចរាល់ឆ្នាំ មធ្យមភាគខ្ញុំទិញច្រើនជាងថ្ងៃធម្មតាពី ១០០ ដល់ ២០០ គីឡូក្រាមសម្រាប់លក់នៅបណ្តាថ្ងៃជិត ដល់បុណ្យតេត។
អ្នកស្រីឡេធីម៉ីតៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីវទឺបានឲ្យដឹងថា៖ ថ្វីត្បិត បច្ចុប្បន្ន ផ្សារចុង‑ង ប្រគល់ឲ្យក្រុមហ៊ុនភាគហ៊ុនវិនិយោគកសាងផ្សារឡើយញ៉ឹង គ្រប់គ្រង ក៏ដោយ ប៉ុន្តែក្នុងដំណើរការសកម្មភាព ឃុំនៅតែបន្តការអង្កេតពិនិត្យបណ្តាវិធានការរៀបចំរបស់ក្រុមហ៊ុន។ ឆ្លងតាមរយៈនោះ ឃើញថាក្រុមហ៊ុនអនុវត្តត្រូវតាមផែនការ វិធានការដែល បានកំណត់។ ទន្ទឹមនឹងនោះ ជារៀងរាល់សប្តាហ៍ ឃុំបានបញ្ជូនកងកម្លាំងសុខាភិបាលទៅធ្វើតេស្តរហ័សជូនឈ្មួញដើម្បីធានាបង្ការជំងឺកូវីដ‑១៩ ជួយឲ្យប្រជាជននឹងនរចិត្តទៅផ្សារនាបណ្តាថ្ងៃជិតដល់បុណ្យតេត។ ទន្ទឹមនឹងនោះ បញ្ជូនកងកម្លាំងឲ្យទៅអង្កេតពិនិត្យ ធានាសុវត្ថិ ភាពពេលមុន‑ក្នុង និងក្រោយបុណ្យតេត៕
ប្រែសម្រួល៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។