03/03/2023 08:07
ជាមួយបទពិសោធន៍ក្នុងការផលិតបណ្ដាប្រភេទពូជស្រូវច្រើនឆ្នាំកន្លង កសិករថាច់ណឹម នៅភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង សន្សំបានចំណេះដឹងជាច្រើនក្នុងការផលិតពូជស្រូវសុទ្ធ OM ១៨។ បង ផ្គត់ផ្គង់ពូជចំនួនច្រើនបម្រើដល់តម្រូវការផលិតរបស់មាមីង កសិករនៅមូលដ្ឋាន។
បងថាច់ណឹម ចែករំលែក៖ ដើម្បីផលិតប្រភេទពូជស្រូវសុទ្ធ ដំបូងបង្អស់ត្រូវយកចិត្តទុកដាក់ដល់ការវិនិច្ឆ័យស្រូវលាយ មុនព្រោះ និងពេលស្រូវចេញស្រុះជាពេលសំខាន់បំផុត ។ វិនិច្ឆ័យស្រូវលាយនៅក្នុងដីមុនពេលព្រោះគឺចាប់ផ្ដើមបូមទឹកចូលស្រែឱ្យលិចស្មើ បន្ទាប់មកបង្ហូតទឹកឱ្យគោក បង្កជាតិសំណើមឲ្យដីដើម្បីឱ្យស្រូវលាយនៅក្នុងដីដុះឡើង ក្រោយមកប្រើប្រាស់ថ្នាំកម្ចាត់ស្មៅ បំផ្លាញឱ្យរលួយស្រូវលាយនោះ រយៈពេលពី ៧-១០ ថ្ងៃក្រោយមក ចាប់ផ្ដើមរៀបចំដីរួចព្រោះស្រូវ។ ដល់ពេលស្រូវចេញជាពេលដែលងាយពិនិត្យឃើញបំផុតពីស្រូវលាយ អាចកាត់ចោលត្រឹមតែកួរស្រូវលាយ ឬក៏ដកទាំងដើម។ ដោយអាស្រ័យមានដំណាក់កាលវិនិច្ឆ័យបានល្អបណ្ដាប្រភេទពូជសុទ្ធ បានជាគ្រួសារខ្ញុំបង្កើតបានពូជស្រូវសុទ្ធសម្រាប់បម្រើឲ្យមាមីងក្នុងតំបន់និង បណ្ដាមូលដ្ឋាន ទៃទៀត។
កសិករ ថាច់ណឹម ពិនិត្យមើលប្រភេទស្រូវសុទ្ធរបស់ខ្លួន។
បច្ចុប្បន្ន តម្រូវការបរិមាណពូជ របស់មាមីងប្រជាកសិករកាន់តែច្រើន អាស្រ័យហេតុនោះ ការផលិតពូជស្រូវសុទ្ធបានបង ថាច់ណឹមកំណត់ឃើញថាជាការសំខាន់។ បង ថាច់ណឹម បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ តម្លៃស្រូវពូជទិញពីមូលដ្ឋានពូជ ទាបបំផុតពី ១២.០០០-១៣.០០០ ដុងក្នុងមួយគីឡូក្រាមដែរ គ្រួសារខ្ញុំលក់ពូជស្រូវសុទ្ធ មានតម្លៃពី ៧.០០០-៨.០០០ ដុងក្នុងមួយគីឡូក្រាម ដោយប្រើពូជមិនលើសពី ១៥ គីឡូក្រាមសម្រាប់ផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ធានាអត្រាគ្រាប់ស្រូវដុះជាង ៩០%។ អាស្រ័យហេតុនោះ ស្រូវសុទ្ធរបស់គ្រួសារខ្ញុំ សំខាន់គឺពូជ OM១៨ ក៏សន្សឹមៗបង្កបានប្រជាប្រិយភាពចំពោះមាមីងប្រជាកសិករ។ ក្នុងមួយឆ្នាំ គ្រួសារខ្ញុំផលិត ពូជស្រូវសុទ្ធ ជាង ១,៦ ហិកតា សម្រាប់ផ្គត់ផ្គង់ពូជដល់មាមីងនៅមូលដ្ឋានពី ៨-៩ តោន។
កសិករ ថាច់ណឹមបានចងសម្ព័ន្ធ ជាមួយម្ចាស់ម៉ាស៊ីនប្រមូលផល ពេលប្រមូលផលស្រូវសុទ្ធត្រូវពិនិត្យធ្វើសម្អាតក្នុងធុងកាត់បោកស្រូវចម្រុះគ្មាននៅស្រូវលាយក្នុងនោះឱ្យសោះទើបឱ្យ ម្ចាស់ម៉ាស៊ីនដំណើរការកាត់បោកស្រូវ របៀបធ្វើនេះគឺសំដៅកាត់បន្ថយដល់កម្រិតទាបបំផុតស្រូវលាយដែលជាប់តាមនៅក្នុងម៉ាស៊ីន ធានាឱ្យប្រភេទពូជស្រូវសុទ្ធបានល្អ។
លោកសឺនសុភា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអំពក់ បានឱ្យដឹង៖ កសិកររថាច់ណឹម ជាអ្នកមានការស្រាវជ្រាវបណ្ដាប្រភេទពូជស្រូវដើម្បីផលិតជាពូជស្រូវសុទ្ធបម្រើដល់តម្រូវការរបស់មូលដ្ឋាន។ លោកជាកសិករមួយរូប ដែលមានការកែប្រែ ច្នៃប្រតិដ្ឋអំពីបច្ចេកទេសក្នុងការផលិត ។ តាមការក្រើនព្រមានរបស់ផ្នែកជំនាញ ស្រូវសុទ្ធគឺផលិតដោយវិធានការស្ទូង ឬក៏ព្រោះជាជួរ។ គ្រាប់ស្រូវសុទ្ធ ជាគ្រាប់ស្រូវបានបង្កើតឡើងពីប្រភេទបរិសុទ្ធខ្ពស់ កម្រិតជ្រះជាង ៩៩% កម្រិតបរិសុទ្ធ ៩៩,៩៥% អត្រាគ្រាប់ស្រូវដុះពន្លកជាង ៩០% កម្រិតសំណើមទាបជាង ១៣,៥% ចំនួនគ្រាប់ស្មៅទាបជាង ៥ គ្រាប់ក្នុងចំនួនពូជមួយគីឡូក្រាម។ បណ្ដាការក្រើនព្រមានខាងលើ តែងបានកសិករ ថាច់ណឹមអនុវត្តល្អ រួមចំណែកធ្វើឱ្យសម្បូរបែបអំពីពូជ ស្រូវបម្រើដល់កសិករ៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។