16/07/2024 09:58
គិតតាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ ឃុំបានវិនិយោគទឹកប្រាក់ជាង ១៦,៥ ពាន់លានដុងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ៥ កន្លែង និងផ្ទះមេត្តាធម៌ ២៥ ខ្នងជូនគ្រួសារជនរួមជាតិខ្មែរ ជួយបង្កលក្ខណៈឱ្យគ្រួសារជនរួមជាតិខ្មែរក្រីក្របុលទុនផលិត ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស និងបង្កការងារធ្វើនៅមូលដ្ឋានជាមួយថវិកាសរុបជាង ២,៣ ពាន់លានដុង។ ផ្ដើមពីនោះ ជនរួមជាតិខ្មែរ បានស្ងប់ចិត្តបង្កើតអាជីព មានគ្រួសារជាច្រើនឥតរអែងក្នុងការវិនិយោគបង្វែរដីផលិតស្រូវសម្រេចទិន្នផលទាបមកដាំដំណាំ ដាំស្មៅ និងចិញ្ចឹមគោ បង្កើនប្រាក់ចំណូល កែលម្អជីវភាព។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្រក្នុងឃុំថយចុះរហ័ស។ ឆ្នាំ ២០២៣ ចំនួនគ្រួសារក្រីក្រ គ្រួសារជិតក្រថយចុះ ៦១ គ្រួ(ថយចុះ ២%ក្នុងមួយឆ្នាំ) បច្ចុប្បន្ន គ្រួសារក្រីក្រនៅចំនួន ៧៦ គ្រួ ស្រូបយកអត្រា ២,៤១% គ្រួសារជិតក្រ ៦៥ គ្រួ ស្រូបយកអត្រា ២,០៦% ក្នុងនោះគ្រួសារក្រីក្រ គ្រួសារជិតក្រគ្មានសមត្ថភាពពលកម្មចំនួន ៨៩ គ្រួ។
បងស្រី ថាច់ធីផល ថែទាំហ្វូងគោ។
អ្នកស្រី ថាច់ម៉ីអាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវ មានប្រសាសន៍ឱ្យដឹង៖ គោលនយោបាយឧបត្ថម្ភតំបន់ជនរួមជាតិខ្មែរអំពីដីសង់លំនៅឋាន ដីផលិត ទុនផលិត ទឹកប្រជុំជីវភាព លំនៅឋាន បង្កការងារធ្វើ បញ្ជូនពលករទៅធ្វើការមានពេលកំណត់នៅបរទេសតែងបានមូលដ្ឋានផ្សព្វផ្សាយអនុវត្តទាន់ពេល។ ការគិតគូរអំពីសម្ភារស្មារតីជូនប្រជាជនលើភូមិសាស្រ្តក៏បានគណៈកម្មាធិការបក្ស រដ្ឋអំណាចយកចិត្តទុកដាក់។ ហេតុនោះហើយសម្រស់ជនបទ ក៏ដូចជាជីវភាពរបស់ប្រជាជននិយាយរួមជនរួមជាតិខ្មែរនិយាយដោយឡែកបានកែលម្អគួរឱ្យពណ៌នា។
ឆ្នាំ ២០២១ បានបុលទុនពង្រីកការផលិតចំនួន ១២ លានដុង រួមផ្សំជាមួយថវិកាប្រិតសំចៃ គ្រួសារបងស្រី ថាច់ធីផល នៅភូមិតារ៉មកើត ទិញបានគោមេ ២ ក្បាលមកចិញ្ចឹម។ គិតមកទល់ពេលនេះ គ្រួសារបងស្រីមានគោមេចំនួន ៤ ក្បាល កូនគោ ២ ក្បាល។ បងផល សំណេះសំណាល៖ ដោយទទួលបានការឧបត្ថម្ភពីរដ្ឋក្នុងការពង្រីកទម្រង់ចិញ្ចឹមសត្វ ម៉្លោះហើយទើបគ្រួសារខ្ញុំមានជំនឿខ្លួនឯងក្នុងការដោះស្រាយជីវភាពចាកផុតភាពក្រីក្រ។ បច្ចុប្បន្ន ក្រៅពីការថែទាំគោរបស់ខ្លួន ខ្ញុំនៅទាំងឆ្លៀតពេលបំពេញការងារដទៃទៀតដើម្បីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។
ដើម្បីការងារបន្ថយភាពក្រីក្រសម្រេចបានប្រសិទ្ធភាពខ្ពស់ នៅពេលខាងមុខ មូលដ្ឋានដាក់ចេញដំណោះស្រាយជាច្រើន ក្នុងនោះ បន្តផ្សព្វផ្សាយផែនការលេខ ៣៧-KH/HU ចុះថ្ងៃទី ០៨/១២/២០២១ របស់គណៈកម្មាធិការបក្សស្រុកយ្វៀងហាយ ស្ដីពីការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ០៥-NQ/TU ចុះថ្ងៃទី ០៨/១០/២០២១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្ដីពីការងារបន្ថយភាពក្រីក្រស្ថិរភាពដំណាក់កាល ២០២១-២០២៥ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣០ កសាងផែនការច្បាស់លាស់ផ្សព្វការងារបន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ ផ្ដុំអនុវត្តល្អកម្មវិធីគោលដៅជាតិបន្ថយភាពក្រីក្រដូចជា៖ ឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន ពង្រីកការផលិត បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារជនរួមជាតិខ្មែរ ពង្រីកទម្រង់បន្ថយភាពក្រីក្រ លើកកម្ពស់លទ្ធភាពបន្ថយភាពក្រីក្រ ផ្សព្វផ្សាយ និងឃ្លាំមើលវាយតម្លៃកម្មវិធី។ល។ ទន្ទឹមនឹងនោះ ផ្ដុំដឹកនាំ ចង្អុលការអនុវត្តការបន្ថយភាពក្រីក្រសមស្របជាមួយផ្នែក អង្គការមហាជន មុខសញ្ញានីមួយៗដើម្បីគោលនយោបាយស្ថិតក្នុងកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិចមានលក្ខណៈស៊ីជម្រៅជាង។
ក្រៅពីនោះ មូលដ្ឋាននៅទាំងជ្រោងខ្ពស់បន្ទុកគ្រប់គ្រងសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមបណ្ដាអង្គការចាត់តាំងនយោបាយសង្គមក្នុងការពង្រីកបណ្ដារបៀបធ្វើពូកែ វិធានការផលិតមានប្រសិទ្ធភាពនាំមកប្រាក់ចំណូល លើកស្ទួយជីវភាពគ្រួសារឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។