19/05/2023 09:37
ប៉ុន្មានឆ្នាំកន្លងមក ឆ្លងតាមរយៈការផ្ទេរជូន ហ្វឹកហាត់បច្ចេកទេស និងអនុវត្តទម្រង់ “បន្ថយ ៣ បង្កើន ៣” IPM “ទឹកលិច-គោក” ចម្រុះគ្នា។ល។ បានមាមីងកសិកររៀនសូត្រ អនុវត្ត និងនាំមកប្រសិទ្ធភាពជាក់ស្តែងអំពីទិន្នផល ប្រិតសំចៃប្រាក់ចំណាយ។
បងស្រី ឡឹមធីង៉ុក ប្រចាំម៉ាស៊ីនបូមទឹកចូលចម្ការ។ រូបថត៖ ហ៊ឺវហ្វេ
សមមិត្តហ្វិញវ៉ាំងភាព បុគ្គលិកផ្នែកសុរិយោដី-ស្ថាបនាឃុំភូកឹង ស្រុកទីវកឹងបានឲ្យដឹង៖ ក្រោយពេលបានសាលាសកលមហាវិទ្យាល័យត្រាវិញផ្សព្វផ្សាយប្រើប្រាស់ឧបករណ៍វាស់កម្រិតសំណើមបានដាក់នៅវាលស្រែ និងត្រួតពិនិត្យតាមរយៈទូរស័ព្ទ Smartphone។ បច្ចុប្បន្ន មាមីងកសិករ ១០០% ក្នុងតំបន់ប្រឡាយបេតុងភូមិកូវត្រែអនុវត្តការផលិតស្រូវតាមទម្រង់ “លិច-គោក” ចម្រុះគ្នាលើផ្ទៃដី ១១០ ហិកតា។ ដល់រដូវដើមឆ្នាំ ២០២៣ មានផ្ទៃដីផលិតស្រូវជិត ៧០% របស់ឃុំ(១.៥០០ ហិកតា) បានមាមីងកសិករអនុវត្តទម្រង់ស្រោច “ទឹកលិច-គោក” ចម្រុះគ្នា។ លទ្ធផលជួយឲ្យមាមីងកសិករប្រិតសំចៃក្នុងការបូមទឹកចូលស្រែ ជួយឲ្យស្រូវបែកគុម្ពពី ១០-១៥% និងកាត់បន្ថយស្រូវត្រូវរលំ។
ចំពោះស្ថានភាពរបស់អាកាសធាតុប្រែប្រួល ក្នុងប៉ុន្មានឆ្នាំកន្លងមក បណ្តាមូលដ្ឋានក្បែរតំបន់សមុទ្រ និងខាងចុងប្រភពទឹកសាប កំពុងជួបលំបាកក្នុងការរក្សាទឹកសាបសម្រាប់បម្រើក្នុងផលិតដំណាំរដូវប្រាំង (ចាប់តាំងពីខែកុម្ភៈដល់ខែឧសភារៀងរាល់ឆ្នាំ)។
អ្នកចម្ការឡឹមធីង៉ុក នៅភូមិអាងបិញ ឃុំហ្វាតឹង ស្រុកកូវកែឲ្យដឹងថា៖ បណ្ដាឆ្នាំកន្លង ការប្រើប្រាស់ប្រភពទឹកបូមចូលស្រែមិនងាយដូចពីមុនទេ ការបូមទឹកតែងជួបការលំបាកច្រើន អាស្រ័យទឹកប្រៃជ្រាបចូលព្រែកបេនកាក ម្ល៉ោះហើយលូទឹកបុងបត់ត្រូវបិទជាញឹកញាប់ដើម្បីរាំងស្កាត់ទឹកប្រៃ។ អាស្រ័យហេតុនោះ អ្នកចម្ការត្រូវតែម្ចាស់ការអំពីប្រភពទឹកដើម្បីបម្រើក្នុងការផលិត គ្រួសារមានចម្ការជម្ពូ ០,៣៥ ហិកតា អាស្រ័យ ជម្ពូត្រូវការទឹកច្រើនជាងបណ្តាឈើហូបផ្លែផ្សេង ម្ល៉ោះហើយពេលមូលដ្ឋានផ្សព្វផ្សាយជីកស្តារប្រឡាយ(ចំខាងមុខផ្ទះ) ដើម្បីបម្រើការស្រោចស្រពឲ្យអ្នកចម្ការជិត ៣០ គ្រួសារនៅទីនេះ គ្រួសារក៏បានស្ម័គ្រចិត្តបរិច្ចាគដីភ្លាម ពីព្រោះនេះជាផលប្រយោជន៍របស់អ្នកចម្ការ។ គិតតាំងពីខែកុម្ភៈ គ្រួសារត្រូវដាក់ម៉ាស៊ីនបូមទឹកមានថាមពលធំ និងបំពង់ទឹកមានប្រវែងជាង ២០០ ម៉ែត្រសម្រាប់បូមទឹកពីប្រឡាយខាងមុខផ្ទះចូលទៅចម្ការ អាស្រ័យចម្ការនៅចំកណ្តាលវាលស្រែ។
ប្រើប្រាស់ប្រភពមានប្រសិទ្ធភាពក្នុងការផលិតកសិកម្ម មិនត្រឹមតែនាំមកផលប្រយោជន៍ ជាក់ស្តែងដល់អ្នកផលិត (ប្រិតសំចៃក្នុងការបូមទឹក) នៅទាំងជួយចែករំលែកភារកិច្ចរបស់សហគមន៍ ចូលរួម “ការពារប្រភពទឹកធម្មជាតិ”។ អាចនិយាយថា ការប្រើប្រាស់ទឹកស្រោចស្រពក្នុងផលិតកសិកម្មតាមបណ្តារូបភាពដូចជា ស្រោចឲ្យសព្វ ស្រោចលិច។ល។ កំពុងបានមាមីងកសិករផ្លាស់ប្តូរដោយទម្រង់ស្រោចដោយចំពួយទឹក ប្រិតសំចៃទឹក (ស្រោចជាតំណក់) គួបផ្សំនឹងផ្ទះសំណាញ់ឬទម្រង់បិទភ្ជិតក្នុង VAC។
បច្ចុប្បន្ននេះ ទម្រង់ប្រើប្រាស់ប្រភពទឹកមានប្រសិទ្ធភាពក្នុងផលិតកសិកម្ម (ដាំដំណាំ) កំពុងបានមាមីងកសិករឃុំង៉ូវឡាក ស្រុកយ្វៀងហាយផ្សព្វផ្សាយល្អសម្រាប់សមាជិក និងមាមីងកសិករ ផ្តើមពីប្រភពទុនឧបត្ថម្ភកសិកម្ម និងប្រភពទុនឧបត្ថម្ភកសិករ (១០០ លានដុងចំពោះផ្ទះសំណាញ់មានទំហំ ១.០០០ ម៉ែត្រក្រឡា+ប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹក)។ ឆ្លងតាមរយៈនោះ មាន ១៥ ផ្ទះសំណាញ់បានវិនិយោគឲ្យមាមីងកសិករដើម្បីអនុវត្តក្នុងការផលិត៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។