11/02/2025 08:29
ប្រមូលផលពោតពូជនៅឃុំឡុងស៊ើង។ រូបថត៖ សុខា
សមមិត្ត ង្វៀងថាញ់ញ៉ាង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឡុងស៊ើង ឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Syngenta Vietnam និងក្រុមហ៊ុនភាគហ៊ុនពូជដំណាំភាគខាងត្រូង សហការផលិត និងម៉ៅទិញផលិតផលជាមួយផ្ទៃដីដាំជាង ២០ ហិក តា។ តាមការគ្រោងទុក នៅឆ្នាំ ២០២៥ អាជីវកម្មនឹងបន្តសហការជាមួយកសិករផលិតពោតពូជបង្កាត់ ៤០ ហិកតា ដោយធានាប្រមូលទិញជាមួយតម្លៃ ១៦.០០០ ដុងក្នុងមួយគីឡូក្រាម។
ទន្ទឹមនឹងការដាំពោតបង្កាត់ ឪឡឹកជាដំណាំមួយ មានសក្តានុពលរបស់ឃុំ ដែលផលិតជាបន្តបន្ទាប់ពី ៣ ដល់ ៤ រដូវក្នុងមួយឆ្នាំ ប្រមូលផ្តុំលើដីផ្នោរខ្សាច់នៅភូមិពាក់រហាត់ ភូមិទឹកយប់។ល។ ហើយរដូវឪឡឹកនេះ មាមីងកសិករដាំបាន ១៥១ ហិក តា ទិន្នផលផ្ដល់ជាមធ្យម ១៩ តោនក្នុងមួយហិកតា ចំណេញប្រមាណ ៨៥ លានដុងក្នុងមួយហិកតា។
មីង ថាច់ធីយ៉ាញ់ នៅភូមិពាក់រហាត់បានឲ្យដឹង៖ ដោយមានដីផ្នោរខ្សាច់ ០១ ហិកតា មីងដាំឪឡឹក ០៤ រដូវក្នុងមួយឆ្នាំ ក្នុងមួយរដូវ ទទួលបានផលល្អ មីងទទួលបានប្រាក់ចំណេញពី ៦០-៨០ លានដុង។ ដំណាំឪឡឹកនៅចុងឆ្នាំនេះជិតប្រមូលផល ទិន្ន ផលផ្ដល់ពី ២០-២៥ តោនក្នុងមួយហិកតា បច្ចុប្បន្ន ឪឡឹកមានម្លៃ ៨.៨០០ ដុងក្នុងមួយគីឡូក្រាម ចំណេញពី ៨០-៩០ លានដុងក្នុងមួយហិកតា ។
សមមិត្ត ថាច់ធីធូហា សមាជិកាគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុក កូវង៉ាង បានឲ្យដឹងថា៖ គម្រោងរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ បានរួមចំណែកផ្លាស់ប្តូរចំណេះដឹងអំពីការផលិតកសិកម្មប្រមូលផ្តុំក្នុងលក្ខណៈ អាកាសធាតុប្រែប្រួល។ ជាពិសេសគឺទម្រង់ចិញ្ជឹមបង្កងដោយប្រើបច្ចេកវិទ្យាក្នុងស្រះកម្រាលផ្ទាំងកៅស៊ូ រួមចំណែកក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន។
ដើម្បីលើកកម្ពស់សក្តានុពលក្នុងការចិញ្ជឹមជលផល ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លង ស្រុកបានវិនិយោគលើការកសាងគម្រោងធារាសាស្ត្រចំនួន ០៨ គម្រោងដើម្បីបម្រើការ ផលិតដោយចំណាយថវិកាជាង ៦០០ លានដុងស្រោចស្រពផ្ទៃដីជាង ៧.៣០០ ហិកតា នៅឃុំ ម៉ីឡុងណាម ម៉ីឡុងបាក់ ហ៊ីបម៉ីតៃ ថាញ់ហ្វាស៊ើង ឡុងស៊ើង ម៉ីហ្វា។ល។ បន្តជំរុញការចិញ្ចឹមជលទ្ធផល ជាពិសេសបង្គានាគ និងបង្គាជើងស ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងមួយរដូវ ទទួលបានប្រាក់ចំណេញជាមធ្យមពី ១៥០ - ២៥០ លានដុងក្នុងមួយហិកតា ខ្ពស់ជាងការផលិតស្រូវជិត ២០ ដង។
ក្នុងឆ្នាំ ២០២៤ ការចិញ្ចឹមបង្គានាគ បរិមាណផលតាមប៉ាន់ស្មានសម្រេច ៨.០០០ តោន ជាមួយនឹងទិន្នផលជាមធ្យម ៣,៣ តោនក្នុងមួយហិកតា។ ទិន្នផលប្រមូលផលបង្គាជើងស តាមប៉ាន់ស្មានប្រមាណ ២៤.០០០ តោន ទិន្នផលជាមធ្យមសម្រេច ៥៨ តោនក្នុងមួយហិកតា។ តម្លៃផលិតក្នុងវិស័យកសិកម្មតាមប៉ាន់ស្មានប្រមាណ ៦.៧២២ ពាន់លានដុង ក្នុងនោះវិស័យជលផលចំនួន ៤.១៧៨ ពាន់លានដុង រួមចំណែកបង្កើនប្រាក់ចំណូលមធ្យមរបស់មនុស្សម្នាក់ជាង ៨០ លានដុងក្នុងមួយឆ្នាំ។
សមមិត្ត ថាច់ធីធូហា ឲ្យដឹងបន្ថែម ឆ្នាំ ២០២៥ គឺជាឆ្នាំចាត់តាំងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ក្រៅពី ផ្តុំកម្លាំងចាត់តាំងឲ្យបានល្អមហាសន្និបាត ក្នុងផែនការផលិតឆ្នាំ ២០២៥ ស្រុកចង្អុលការឱ្យមូលដ្ឋានបង្កើនការផ្សព្វផ្សាយ ណែនាំ គ្រួ សារប្រជាជនប្រើប្រាស់ដីផលិតស្រូវនៅតាមតំបន់ និងតំបន់ដែលបានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំសត្វចិញ្ចឹមស្របតាមសេចក្តីកំណត់។
ស្រាវជ្រាវ និងកសាងនីតិវិធីផលិតព្រមៗ គ្នាបណ្ដាប្រភេទដំណាំ សត្វចិញ្ចឹមដែលបានបង្វែរលើដីផលិតស្រូវ។ លើកទឹកចិត្តឱ្យមានការអនុវត្តន៍កសិកម្មល្អ (GAP) និងកសិកម្មបច្ចេកវិទ្យាខ្ពស់នៅក្នុងតំបន់ផ្លាស់ប្តូរ។
ចាត់តាំងការចងសម្ព័ន្ធរវាងបណ្តាគ្រួសារផលិតឲ្យទៅជាក្រុមសហការផលិតនិងសហករណ៍ដើម្បីបង្កើតតំបន់ផលិតមុខទំនិញប្រមូលផ្តុំ។ លើកទឹកចិត្ត និងបង្កលក្ខណៈដើម្បីបណ្ដាអាជីវកម្ម និងសហករណ៍ឧបត្ថម្ភ វិនិយោគ និងណែនាំមាមីងកសិករក្នុងការផលិត ចុះកិច្ចសន្យា ផ្គត់ផ្គង់សម្ភារ រកទីផ្សារសម្រាប់ផលិតផល ច្នៃផលិតផលនិងជំរុញការ ផលិតមុខទំនិញស្របតាមកន្សោមតម្លៃប្រភេទទំនិញ៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។