16/05/2023 09:00
ក្នុងការផលិតកសិកម្ម ឃុំបានរៀបចំរដូវកាល ពូជដំណាំ និងនាំយកយន្តូបនីយកម្មព្រមៗ គ្នាទៅក្នុងការផលិត បង្កើនការផលិតពី ០២ រដូវ ឡើង ៣ រដូវ។ គិតតាំងពីឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន ទូទាំងឃុំបង្វែរដីផលិតស្រូវមិនសូវមានផល ចំនួន ២០,៥ ហិកតា មកដាំបណ្តាដំណាំ ចិញ្ចឹមសត្វផ្សេងៗ សហការបើកវគ្គហ្វឹកហាត់បច្ចេកទេសដាំដំណាំ ចិញ្ចឹមសត្វបាន ២៩ លើក ដោយមានកសិករ ៩៦២ លើកនាក់ចូលរួម ចុះពូជដំណាំបាន ២៣០ ហិកតា។ល។ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងឆ្នាំ ២០២២ សម្រេច ៥៥,១៤ លានដុង។
ទម្រង់ចិញ្ចឹមគោរបស់បងថាច់បាក។
យោងលើលក្ខណៈធម្មជាតិដែលផ្តល់ឲ្យនោះ ទើបទម្រង់ចិញ្ចឹមគោមេនៅឃុំង៉ាយស្វៀង បានវាយតម្លៃជាទម្រង់មួយនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ និងជួយឲ្យជនរួមជាតិខ្មែរជាច្រើនគ្រួសារ ឈានឡើងរួចផុតពីភាពក្រីក្រ។ ក្នុងពេលនោះ ទុនវិនិយោគសម្រាប់ការចិញ្ចឹមសត្វតិច សត្វមិនសូវកើតមានជំងឺ។
លោកមា ថាច់បាក នៅភូមិពាមបួន ឲ្យដឹង៖ គ្រួសារខ្ញុំមានដីស្រែ ១៤ កុង។ រដូវស្រូវសម្រកឆ្នាំ ២០២៣ កន្លងហើយនេះ ខ្ញុំផលិតពូជស្រូវមានគុណភាពខ្ពស់ OM៤៩០០ អនុវត្តទម្រង់ “គប្បីអនុវត្ត ១ យ៉ាង” គឺប្រើពូជស្រូវបានពិនិត្យ និង “បន្ថយ ០៥ យ៉ាង” គឺបន្ថយចំនួនគ្រាប់ពូជ បន្ថយថ្នាំការពាររុក្ខជាតិ បន្ថយចំនួនជី បន្ថយទឹក បន្ថយការខូចខាតក្រោយពេលប្រមូលផល។ លទ្ធផល ក្នុងមួយហិកតា ខ្ញុំប្រមូលផលបាន ៦,៥ តោន លក់ជាមួយតម្លៃ ៦.៨០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួចស្រេច លើផ្ទៃដីផលិត ១៤ កុងខ្ញុំទទួលបានប្រាក់ចំណេញ ២១ លានដុង។ ខ្ញុំនៅទាំងឆ្លៀតយកចំបើង និង ដាំស្មៅជំវិញផ្ទះសម្រាប់ចិញ្ចឹគោសាច់ ០៨ ក្បាល ពេលទូទាត់ប្រាក់ចំណាយរួចស្រេច ក្នុងមួយឆ្នាំនៅចំណេញជាង ៨០លានដុង។
សមមិត្ត វ៉វ៉ាំងដៃ អនុលេខាគណៈកម្មាធិការបក្សឃុំង៉ាយស្វៀង ឲ្យដឹង៖ ទន្ទឹមជាមួយសក្តានុពលគឺការផលិតស្រូវ ដាំអំពៅ និងចិញ្ចឹមជលផល ទូទាំងឃុំនៅមានហ្វូងគោ ៤.២៥៨ ក្បាល ជ្រូក ២.៣៦៧ ក្បាល បសុសត្វ ៨២.១២០ ក្បាល និងផ្ទះចិញ្ចឹមសត្វត្រចៀកកាំ ១២ ខ្នង។ ឃុំមានដីដាំស្មៅ ១៨៥ ហិកតា បរិមាណ ផលបាន ១១.៦៥៥ តោន តាមតម្លៃប៉ាន់ស្មាន ៣២ ពាន់លានដុង។ អាស្រ័យអនុវត្តព្រមៗគ្នា បណ្តាវិធានការ និងពង្រីកស្មារតីឈានមុខរបស់កម្មាភិបាលបក្ខជន ទើបឃុំសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួន ក្នុងការពង្រីកសេដ្ឋកិច្ច ជីវភាពរបស់ជនរួមជាតិខ្មែរនៅលើភូមិសាស្ត្រកាន់តែបានលើកកម្ពស់។ ជាពិសេសគឺប្រជាជនមិនទន្ទឹងចាំការឧបត្ថម្ភរបស់រដ្ឋអំណាចនៅមូលដ្ឋាន ខិតខំពង្រីកសេដ្ឋកិច្ចគ្រួសាររួមចំណែកបរិច្ចាគដីដើម្បីកសាងជនបទថ្មី។ ក្នុងរយៈកាលខាងមុខនេះ ឃុំនឹងបន្តផ្លាស់ប្ដូរពូជដំណាំសត្វចិញ្ចឹម និងចាត់ទុកនេះជាភារកិច្ចមួយមានតួនាទីសំខាន់ ក្នុងប្រព័ន្ធនយោបាយ ដើម្បីបង្កើនប្រភពចំណូលជូនប្រជាជន៕
អត្ថបទ‑រូបថត៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។