08/10/2021 10:30
ថ្នាក់ដឹកនាំស្រុកកូវង៉ាងអញ្ជើញទៅត្រួតពិនិត្យហ្វូងគោកើតជំងឺ។ ឌិញកាញ់
ក្នុង ១៥/១៥ ឃុំ ទីប្រជុំជនកូវង៉ាងរបរចិញ្ចឹមបានបង្កបង្កើតនិងរីកចម្រើនជាយូរមកហើយ។ ជាពិសេសនៅតំបន់ដីផ្នោរខ្សាច់នៃបណ្តាឃុំតំបន់ជនរួមជាតិខ្មែរដូចជា៖ ឡុងស៊ើង ថាញ់ ហ្វាស៊ើង ហ៊ីបហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ។ល។ គោ “ជាសត្វចិញ្ចឹមសំខាន់” រួមចំណែកជួយឲ្យមាមីងកសិករបន្ថយភាពក្រីក្រស្ថិរភាព លំនឹងប្រភពចំណូលនិងឈានឡើងធូរធា។ ថ្វីត្បិតដូច្នោះក្ដី ក្នុងស្ថានភាពអាកាសធាតុប្រែប្រួល ផលិតកសិកម្មនិយាយរួម ការចិញ្ចឹមសត្វនិយាយដោយឡែក ក្នុងនោះមានការចិញ្ចឹមគោកំពុងប្រឈមមុខនឹងការលំបាកសាកល្បងនៃផលវិបត្តិចំពោះរោគជំងឺរលាកដុំពកស្បែកលើគោក្របីរាលដាលបណ្តាលឲ្យកសិករស្រុកកូវង៉ាងត្រូវបង់ខាតទុនរាប់សិបពាន់លានដុង។ ក្នុងលើកប្រកបការងារត្រួតពិនិត្យជាក់ស្តែងការបង្ការ ទប់ស្កាត់រោគជំងឺរលាកដុំពកស្បែកលើគោក្របីនៅឃុំញីទ្រឿង ទ្រឿងទ័រ លេខាគណៈកម្មាធិការបក្សស្រុក ត្រឹងធីគីមជុង និងប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងទទួលបានព័ត៌មាន និងសំណើជាច្រើនរបស់បណ្តាគ្រួសារចិញ្ចឹមគោ។ ស្ថិតលើមូលដ្ឋាននោះ គ្រួសារមាមីងកសិករជាច្រើនបានស្នើឲ្យរដ្ឋសកម្មឧបត្ថម្ភចាក់ថ្នាំបង្ការជំងឺ ណែនាំបណ្តាវិធីសាស្រ្តបង្ការព្យាបាលរោគជំងឺដល់ហ្វូងគោ សំដៅកាត់បន្ថយការឆ្លងរាលដាលរោគជំងឺទូលំទូលាយ។ លោកមាថាច់យឿង ស្នាក់នៅភូមិផ្នោរលើ(អា) ឃុំញីទ្រឿងមានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងការចិញ្ចឹមគោមេ គោសាច់បានឲ្យដឹងថា៖ ក្នុងបណ្តាឆ្នាំកន្លងអាស្រ័យមានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋម្ល៉ោះហើយគ្រួសារបានធនាគារគោលនយោបាយសង្គមស្រុកឲ្យបុលទុនអាទិភាព ៨០ លានដុងសម្រាប់ចិញ្ចឹមគោ ០៨ ក្បាល។ ប៉ុន្មានឆ្នាំមុនហ្វូងគោតែងមានកម្លាំងមាំមួន ជារៀងរាល់ឆ្នាំលក់ចេញពី ៤-៥ ក្បាល ចំណេញពី ៦០-៧០ លានដុង។ ឆ្នាំនេះជំងឺរលាកដុំពកស្បែកកើតឡើងលើហ្វូងគោ ០៨ ក្បាលរបស់គ្រួសារមាន ០៣ ក្បាលត្រូវជ្រាបជំងឺ ក្នុងនោះមានគោ ០១ ក្បាលងាប់បណ្តាលឲ្យខាតរាប់សិបលានដុង។ ដូចជាគ្រួសារបងយឿងដែរ ហ្វូងគោ ០៩ ក្បាលរបស់គ្រួសារបងស្រី ថាច់ធីសីផា ស្នាក់នៅភូមិអំពាំងសាន្ត ឃុំទ្រឿងទ័រក៏មានគោ ០៣ ក្បាលត្រូវជ្រាបជំងឺរលាកដុំពកស្បែក។ អាស្រ័យបានកម្មាភិបាលបច្ចេកទេសស្រុក ឃុំឧបត្ថម្ភបង្ការព្យាបាលជំងឺបានទាន់ពេល ម្ល៉ោះហើយរោគជំងឺលើហ្វូងគោបានជាសះស្បើយ មិនបង់ខាតច្រើន។ ផ្តើមពីការទៅត្រួតពិនិត្យជាក់ស្ដែងការងារបង្ការ ទប់ស្កាត់ជំងឺរលាកដុំពកស្បែកលើគោក្របីនៅឃុំញីទ្រឿង ទ្រឿងទ័រ លេខាគណៈកម្មាធិការបក្សស្រុក ត្រឹងធីគីមជុង ចង្អុលការឲ្យផ្នែកកសិកម្ម និងបណ្តាឃុំអនុវត្តល្អជាងទៀតការងារចាក់ថ្នាំបង្ការជំងឺ ចលនាមាមីងឲ្យអនាម័យរោងក្រោលចិញ្ចឹម។ ចំពោះបណ្តាមូលដ្ឋានដែលកើតរោគជំងឺត្រូវគ្រប់គ្រង កំណត់តំបន់ម៉ត់ចត់ កាត់ផ្តាច់តំបន់រោគមិនទុកឲ្យឆ្លងរាលដាលទូលំទូលាយ។ បង្កើតបណ្តាប៉ុស្តិ៍ត្រួតពិនិត្យជំងឺ គ្រប់គ្រងត្រួតពិនិត្យចាប់តាំងពីការដឹកជញ្ជូន សម្លាប់សត្វពាហនៈលើភូមិសាស្រ្ត។ ចង្អុលការបង្ការ ទប់ស្កាត់រោគជំងឺរលាកដុំពកស្បែកលើគោក្របី។ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ង្វៀងវ៉ាំងង៉ា បានឲ្យដឹងថា៖ ក្នុងបណ្តាឆ្នាំកន្លង សត្វគោបានរួមចំណែកបំបាត់ភាពក្រីក្រមានប្រសិទ្ធភាពក្នុងតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះបណ្តាឃុំឡុងស៊ើង ញីទ្រឿង គីមហ្វា ថាញ់ហ្វាស៊ើង វិញគីម ទ្រឿងទ័រ ធ្វឹងហ្វា ហ៊ីបមីដុង ក្នុងនោះ ឃុំទ្រឿងទ័រ និងញីទ្រឿងជាមូលដ្ឋានមានចំនួនគោជ្រាបជំងឺច្រើនបំផុត ជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺដោយឥតគិតថ្លៃដល់គ្រួសារអ្នកចិញ្ចឹមគោ។ បំផុសចលនាគ្រួសារចិញ្ចឹមចាក់វ៉ាក់សាំងបង្ការជំងឺតាមរូបភាពសង្គមូបនីយកម្ម។ គប្បីយកចិត្តទុកដាក់រយៈពេលខាងមុខគឺ ផ្តើមពីរោគជំងឺរលាកដុំពកស្បែកលើគោក្របីបានដាក់ចេញទស្សនៈថ្មីដល់ការងារគ្រប់គ្រងរដ្ឋ អ្នកវិទ្យាសាស្រ្ត ពិសេសគឺកសិករគប្បីផ្លាស់ប្តូរវិធីសាស្រ្តចិញ្ចឹមក្នុងដំណាក់កាលថ្មី។ ចិញ្ចឹមគោតាមទម្លាប់ប្រពៃណីបុរាណបានលេចធ្លោចំណុចអន់ខ្សោយជាច្រើនក្នុងការងារបង្ការទប់ស្កាត់ជំងឺចំពោះស្ថានភាពមិនអំណោយផលរបស់អាកាសធាតុប្រែប្រួល។ លោកឡេវ៉ាំងភី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងឲ្យដឹង៖ បច្ចុប្បន្ននេះ លើភូមិសាស្រ្តស្រុកមានគោ ២១១ ក្បាលត្រូវជ្រាបជំងឺរលាកដុំពកស្បែក ក្នុងហ្វូងគោ ៦៣៤ ក្បាល របស់គ្រួសារអ្នកចិញ្ចឹម ១១៤ គ្រួនៅលើភូមិសាស្រ្ត ១២/១៥ ឃុំ ទីប្រជុំជន។ ក្នុងនោះ មានគោ ១២ ក្បាលងាប់ដោយសារជំងឺ មានគោ ៧៦ ក្បាលបានព្យាបាលជាសះស្បើយពីជំងឺ និងមានគោ ១២៣ ក្បាលកំពុងព្យាបាល។ ដើម្បីទប់ស្កាត់មានប្រសិទ្ធភាពរោគជំងឺរលាកដុំពកស្បែកលើគោក្របី ផ្នែកកសិកម្មស្រុកសហការជាមួយបណ្តាផ្នែកជំនាញរបស់ខេត្តចាត់ឲ្យកម្មាភិបាលបសុពេទ្យចុះទៅមូលដ្ឋាន ឧបត្ថម្ភ ត្រួតពិនិត្យ ទាន់ពេលពិនិត្យឃើញ កំណត់តំបន់ សំបុកមេរោគ និងចលនាប្រជាជនឲ្យចាក់វ៉ាក់សាំងបង្ការជំងឺ។ គិតមកទល់ពេលនេះស្រុកចាក់ថ្នាំបង្ការជំងឺឲ្យគោបាន ៣៦.៧១០/៤៣.៧៩០ ក្បាល បាញ់ថ្នាំរម្ងាប់មេរោគជូនគ្រួសារចិញ្ចឹមគោ ១០.១៦០ គ្រួ ដោយមានចំនួនគោ ២៤.៤៥៩ ក្បាល លើផ្ទៃដី ៨៦០.៤០០ ម៉ែត្រក្រឡា៕
ឌិញកាញ់-តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។