28/01/2022 13:17
ចំពោះភូមិសាស្រ្តខេត្តត្រាវិញ ថ្វីត្បិតក្នុងឆ្នាំ ២០២១ និងដល់ខែមករាឆ្នាំ ២០២២ មិនទាន់កើតមានជំងឺគ្រុនបក្សី ប៉ុន្តែអាស្រ័យនេះជារយៈពេលដែលអ្នកចិញ្ចឹមដឹកជញ្ជូនសត្វបក្សីយកទៅលក់ឲ្យទីផ្សារតេត និងរៀបចំចិញ្ចឹមឡើងវិញ។ល។ ម៉្លោះហើយអាចបណ្តាលឲ្យជំងឺគ្រុនបក្សីកើតឡើង និងរាលដាល។
តាមអ្នកស្រី ត្រឿងធីម៉ុងហ្វៀង នាយិការងសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យខេត្ត (មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ) រយៈពេលខាងមុខ អាការរោគជំងឺគ្រុនបក្សីអាចកើតឡើងច្រើននៅលើភូមិសាស្រ្តខេត្ត បច្ចុប្បន្ននេះត្រាវិញមានហ្វូងបក្សីយ៉ាងច្រើន (ជាង ០៧ លានក្បាល) ភាគច្រើនចិញ្ចឹមរាត់រាយ មិនធានាតាមតម្រូវការអនាម័យបសុពេទ្យ សុវត្ថិភាពរោគជំងឺ មានហ្វូងបក្សីជាច្រើនមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺ។ ក្រៅពីនោះ ការលក់ដូរ ដឹកជញ្ជូនបក្សី ផលិតផលបក្សីកើនខ្ពស់នាឱកាសបុណ្យតេត។ល។
បសុពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺដំពកស្បែកលើសត្វគោ។
ដើម្បីម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺគ្រុនបក្សី រាំងស្កាត់វីរូសគ្រុនបក្សី បច្ចុប្បន្នសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យខេត្តចាត់តាំងកសាង និងផ្សព្វផ្សាយផែនការត្រួតពិនិត្យ ម្ចាស់ការយកគំរូរបស់សត្វបក្សីដែលមានរោគសញ្ញាជ្រាបជំងឺ ឬសង្ស័យជ្រាបជំងឺគ្រុនបក្សីនៅបណ្តាភូមិសាស្រ្តដែលមាននិន្នាការខ្ពស់ (បណ្តាកន្លែង មូលដ្ឋានលក់ដូរ កន្លែងប្រមូលផ្តុំ មូលដ្ឋានសម្លាប់សត្វ។ល។) ដើម្បីធ្វើកោសល្យវិច័យបញ្ជាក់មូលហេតុបណ្តាលឲ្យជំងឺកើតឡើង ទាន់ពេលប្រកាសព្រមាន វិនិច្ឆ័យ កម្ទេចចោល ហ្វូងបក្សីដែលកើតជំងឺ ឬសង្ស័យជ្រាបជំងឺ វិជ្ជមានជាមួយវីរូសគ្រុនបក្សី A/H5N1, A/H5N6, A/H5N8។ល។ តាមសេចក្តីកំណត់ ចង្អុលការបណ្តាដំណាក់ត្រួតពិនិត្យការដឹកជញ្ជូនចេញ ចូលខេត្ត បង្កើនការងារគ្រប់គ្រងពិនិត្យរោគជំងឺ ត្រួតពិនិត្យការដឹកជញ្ជូនបក្សី ផលិតផលអំពីសត្វបក្សីចេញ ចូលខេត្ត។ គិតតាំងពីថ្ងៃទី ០១-១០ មករា ខេត្តចាក់វ៉ាក់សាំងដល់ហ្វូងបក្សីបានជាង ៣០០.០០០ ក្បាល។ ដោយឡែកក្នុងឆ្នាំ ២០២១ ចលនាអ្នកចិញ្ចឹមចាក់បាន ១,៦៩ លានក្បាល ស្រូបយកអត្រា ២៣% នៃចំនួនហ្វូងបក្សី និងពិនិត្យសត្វបក្សី ១,៧១ លានក្បាលដែលដឹកជញ្ជូនចេញ ចូលខេត្ត។
បច្ចុប្បន្ននេះ អាស្រ័យអនុវត្តសង្គមូបនីយកម្ម ក្នុងការចាក់ថ្នាំបង្ការជំងឺគ្រុនបក្សី ម៉្លោះហើយអត្រាចាក់វ៉ាក់សាំងសម្រេចទាប ពិសេសគឺចំពោះបណ្តាគ្រួសារដែលចិញ្ចឹមរាត់រាយ។ សំណេះសំណាលជាមួយយើងខ្ញុំ អ្នកស្រី ថាច់ធីហង ប្រធានដំណាក់ចិញ្ចឹមសត្វ និងបសុពេទ្យស្រុកថ្កូវបានឲ្យដឹង៖ បច្ចុប្បន្ននេះលើភូមិសាស្រ្តស្រុកមានសត្វបក្សីប្រមាណ ៦០០ ពាន់ក្បាល ក្នុងនោះសំខាន់គឺហ្វូងមាន់ និងចំនួនគ្រួសារចិញ្ចឹមរាត់រាយស្រូបយកអត្រាជាង ៩០%។ ចាប់តាំងពីបានអនុវត្តសង្គមូបនីយកម្មក្នុងការចាក់ថ្នាំបង្ការគ្រុនបក្សី ការផ្សព្វផ្សាយ អនុវត្តចាក់ថ្នាំបង្ការឲ្យសត្វចិញ្ចឹមជួបការលំបាកច្រើន (សេចក្តីភ្ញាក់រលឹករបស់អ្នកចិញ្ចឹមមិនទាន់ខ្ពស់ គ្រួសារចិញ្ចឹមសត្វបក្សីមិនប្រមូលផ្តុំ ហ្វូងបក្សីរាត់រាយ។ល។) ម៉្លោះហើយជារៀងរាល់ឆ្នាំអត្រាចាក់ថ្នាំបង្ការគ្រុនបក្សីរបស់មូលដ្ឋានសម្រេចប្រមាណ ២០% នៃចំនួនហ្វូងបក្សី។ ការចាក់ថ្នាំបង្ការគ្រុនបក្សីប្រមូលផ្តុំតែក្នុងបណ្តាគ្រួសារចិញ្ចឹមដោយទ្រង់ទ្រាយធំ សំខាន់គឺទាចិញ្ចឹមឲ្យស៊ីចំណីតាមវាលស្រែ។
ចំពោះបណ្តាមូលដ្ឋានចិញ្ចឹមសត្វបក្សីតាមទ្រង់ទ្រាយធំ ចិញ្ចឹមប្រមូលផ្តុំគឺការងារចាក់ថ្នាំបង្ការគ្រុនបក្សីងាយស្រួលគ្រាន់បើ និងសម្រេចអត្រាខ្ពស់បើប្រៀបនឹងបណ្តាមូលដ្ឋានចិញ្ចឹមរាត់រាយ។ បានដឹងថា៖ នៅស្រុកកូវកែ ជារៀងរាល់ឆ្នាំហ្វូងបក្សីរបស់មូលដ្ឋានជាង ៧៥០.០០០ ក្បាល ក្នុងនោះ ចំនួនគ្រួសារចិញ្ចឹមបក្សីច្រើន (ពី ៥០០ ក្បាលឡើងទៅ) ប្រមាណ ២៥០.០០០ ក្បាល។
អ្នកស្រី សឺធីថាញ់ទ្រុក ប្រធានដំណាក់ចិញ្ចឹមសត្វ និងបសុពេទ្យស្រុកកូវកែចែករំលែក៖ បច្ចុប្បន្ននេះ បណ្តាគ្រួសារចិញ្ចឹមសន្សឹមៗតាមទិសដៅទ្រង់ទ្រាយធំ ប្រមូលផ្តុំ និងមានកសាងក្រោលចិញ្ចឹមនៅស្រុកកូវកែស្រូបយកអត្រាខ្ពស់បង្គួរ អាស្រ័យហេតុនោះ ការគ្រប់គ្រងហ្វូង និងចុះឈ្មោះក្នុងការអនុវត្តន៍ចាក់វ៉ាក់សាំងបង្ការគ្រុនបក្សីបានងាយស្រួល។ ក្នុងឆ្នាំ ២០២១ អនុវត្តចាក់ថ្នាំបង្ការគ្រុនបក្សីបាន ៤២០.៦៩៨ ក្បាល សម្រេច ៦៦,០៤% នៃចំនួនហ្វូងសត្វបក្សី។ ដោយឡែកក្នុងខែមករា ឆ្នាំ ២០២២ ចាក់ថ្នាំបង្ការគ្រុនបក្សីបាន ៥០.០០០ ក្បាល នេះជាបណ្តាគ្រួសារចិញ្ចឹមមានទ្រង់ទ្រាយធំ (ជាង ៥០០ ក្បាលក្នុងមួយគ្រួសារ) ស្មើ ៩០%។
ដើម្បីអនុវត្តមានប្រសិទ្ធភាពក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់រោគជំងឺលើហ្វូងសត្វចិញ្ចឹមនិយាយរួម លើហ្វូងសត្វបក្សីនិយាយដោយឡែក ក្នុងការពង្រីករបរចិញ្ចឹមសត្វត្រូវមានយុទ្ធសាស្រ្តត្រឹមត្រូវ អំពីគ្រោងផែនការ និងប្រកាសព្រមាន មានវិធីវិនិច្ឆ័យចំពោះអ្នកចូលរួមចិញ្ចឹមមិនស្ថិតក្នុងគ្រោងផែនការ។ ចិញ្ចឹមចម្រុះក្នុងបណ្តាតំបន់ប្រជាជនស្នាក់នៅ ឬចិញ្ចឹមរាត់រាយ មិនឆ្លើយតបតាមសំណូមអំពីការងារបង្ការ ទប់ស្កាត់រោគជំងឺក្នុងការចិញ្ចឹម៕
តាមដំណឹងពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លទ្ធផលត្រួតពិនិត្យជំងឺគ្រុនបក្សីឆ្នាំ ២០២១ នៅនឹងទីផ្សារ កន្លែងប្រមូលទិញបក្សី ១០៣ កន្លែង របស់ ១៣ ខេត្ត ក្រុង (ធ្វើកោសល្យវិច័យ យកសំណាក ៤.១៤៤ សំណាកលើបក្សីជាង ២០.០០០ ក្បាល) ជាលទ្ធផលមាន ១.៥៦៦ សំណាកវិជ្ជមានជំងឺគ្រុនបក្សីប្រភេទ(អា) ១២៩ សំណាកវិជ្ជមាននឹងជំងឺគ្រុនបក្សី A/H5 ៤៦ សំណាក វិជ្ជមាននឹងជំងឺគ្រុនបក្សី A/H5N1 ៥៨ សំណាកវិជ្ជមានជំងឺគ្រុនបក្សី A/H5N6 ០៣ សំណាកវិជ្ជមានជំងឺគ្រុនបក្សី A/H5N8។
លទ្ធផលបានវិភាគឲ្យឃើញមាន ១.៤៧៨ សំណាកបានត្រួតពិនិត្យនៅនឹង ១៥ ខេត្ត ទីក្រុងក៏ពិនិត្យឃើញមាន ៣៥៦ សំណាកវិជ្ជមាននឹងប្រភេទគ្រុនបក្សី A/H9N2 ជាប្រភេទវីរូសអាចបណ្តាលឲ្យបន្ថយការផ្ដល់ពងលើសត្វបក្សី ទន្ទឹមនឹងនោះមាននិន្នាការរាលដាលឆ្លងមកមនុស្សទៀតផង៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។