11/10/2022 08:26
ដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈ បានកសាងសម្រេច និងដាក់ឱ្យធ្វើសកម្មភាពកាលពីខែមេសា ឆ្នាំ ២០២២។ ប្រឡាយមានតួនាទីផ្គត់ផ្គង់ទឹកសាបសម្រាប់តំបន់ផលិត និងផ្គត់ផ្គង់ទឹកសាបសម្រាប់បម្រើរោងចក្រអគ្គិសនីយ្វៀងហាយ តំបន់សេដ្ឋកិច្ចឌិញអាង និងមណ្ឌលឧស្សាហកម្មតូចៗដទៃទៀតក្នុងតំបន់គម្រោងការ។ ដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈមានគ្រឿងម៉ាស៊ីនបូមប្រភេទ Sulzer សរុបថាមពលបូម ២០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី សរុបថវិកាកសាងជាង ២៤៤,៦ ពាន់លានដុង ធានាបូមយកទឹកសាបផ្គត់ផ្គង់ឱ្យដីផលិតកសិកម្មប្រមាណ ២៥.៩៣៦ ហិកតា និងបម្រើការប្រជុំជីវភាពរបស់ប្រជាជនប្រមាណ ២៨៥.៤៣០ គ្រួនៅបណ្ដាស្រុក ចូវថាញ់ កូវង៉ាង ថ្កូវ យ្វៀងហាយ និងទីផ្សាររួមខេត្តយ្វៀងហាយ។ ការដាក់ឱ្យប្រើប្រាស់ដំណាក់បូមទឹកគឺជាការរៀបចំឡើងវិញ បណ្ដារដូវស្រូវរបស់ប្រជាកសិករក្នុងបណ្ដាស្រុក ទីផ្សាររួមខេត្ត។
លូតភ្ជាប់ពីប្រឡាយ ៣ កុម្ភៈរក្សាទឹកសាបបម្រើការផលិតរបស់កសិករក្នុងតំបន់។
កសិករឡឹមវ៉ាំងថាញ់ នៅភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវចែករំលែក៖ តាមការលៃលកម៉ាស៊ីនបូមទឹក និងការលៃលកលូរហើបនៅកន្លែងជាច្រើនបានតភ្ជាប់ពីប្រឡាយ ៣ កុម្ភៈ ពេលបូមទឹកចូលគឺតំបន់វាលស្រែឃុំភឿកហ៊ឹង និងតំបន់ជិតខាងមួយចំនួនទឹកឡើងយ៉ាងខ្ពស់ បើសិនប្រជាកសិករមិនផ្ដុំចុះពូជឲ្យបានព្រមៗគ្នាក្នុងរដូវផលិតនីមួយៗទេនោះ នឹង បង្កឲ្យជន់លិចក្នុងតំបន់ដីផលិត ឥទ្ធិពលដល់ការលូតលាស់នៃស្រូវ។ អាស្រ័យហេតុនោះ មានដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈជាកម្លាំងព្រៀបផង ជាការរៀបចំឡើងវិញពីសណ្ដាប់ធ្នាប់ក្នុងការផលិតកសិកម្មដើម្បីសម្រេចបានលទ្ធផលខ្ពស់ផង។
តាមប្រសាសន៍របស់អ្នកស្រី ត្រឹងធីជី ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង ទោះបីដំណាក់បូមទឹកប្រឡាយ ៣ កុម្ភៈមិនស្ថិតនៅលើភូមិសាស្ត្រឃុំ(ដំណាក់ស្ថិតនៅឃុំង៉ាយហ៊ុង ស្រុកទីវកឹង)ក៏ពិតមែន ប៉ុន្តែអ្នកទទួលផលភាគច្រើនគឺប្រជាជនឃុំភឿកហ៊ឹង។ មូលហេតុមកពីឃុំភឿកហ៊ឹងជាតំបន់ខាងក្នុង បូមយកទឹកពីខាងក្រៅ(ឃុំង៉ាយហ៊ុង)ចូលមក។ ឃុំភឿកហ៊ឹងបានចាត់ទុកជាដើមប្រភព ងាយក្នុងការផលិត។ ហេតុនោះ ឃុំចង្អុលការបណ្តាភូមិលើភូមិសាស្ត្ររៀបចំឡើងវិញរដូវផលិតក៏ដូចជា កែប្រែវិធីសាស្រ្តផលិតឱ្យសមស្របជាមួយស្ថានភាពថ្មី ក្នុងនោះមានការចុះពូជព្រមៗគ្នាដើម្បីសម្រួលទឹកចូលវាលស្រែព្រមៗគ្នា ធានាទិន្នផលស្រូវរបស់ប្រជាកសិករ។
ការតម្រែតម្រង់ការផលិតឡើងវិញគឺការប្រតិបត្តិតាមប្រតិទិនចុះពូជ និងប្រតិទិនបូមទឹករបស់ដំណាក់គឺជារបៀបផលិតថ្មី។ បើសិនមិនប្រតិបត្តិតាមប្រតិទិនរបស់ដំណាក់តំបន់ទំនាបមួយចំនួនអាចត្រូវទឹកជន់លិច អន្តរាយដល់ទិន្នផល ៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។