08/04/2022 08:36
នៅបណ្ដាឆ្នាំ ២០០០ ដើម្បីទិញបានគោមេមួយក្បាលចំពោះបណ្តាគ្រួសារកសិករមិនមែនជាការធម្មតាឡើយ គោមេមួយក្បាលស្មើនឹងមាសមួយតម្លឹង (ប្រមាណ ០៥ លានដុង)។ ដោយឃើញលក្ខណៈសេដ្ឋកិច្ចគ្រួសារនៅជួបលំបាក ទើបប្តីប្រពន្ធបងញ៉ឹកសម្រេចចិត្តទទួលគោមក “ចិញ្ចឹមប្រវាស់”។ ក្រោយរយៈកាល ០២ ឆ្នាំថែទាំ គោមេនោះកើតកូនបាន ០២ ក្បាល ហើយចែកគ្នាជាមួយម្ចាស់គោម្នាក់មួយក្បាល។ ពេលទទួលបានគោ ០១ ក្បាលនោះ ចាត់ទុកជាទ្រព្យសម្បត្តិមួយយ៉ាងធំចំពោះប្តីប្រពន្ធបងក្នុងពេលនោះ។
ដោយឃើញគោជាសត្វងាយចិញ្វឹម មិនសូវកើតជំងឺ ឆ្លៀតយកចំបើងស្មៅធ្វើជាចំណី ជាពិសេសគឺយកកម្លាំងធ្វើជាប្រាក់ចំណេញ ទើបប្តីប្រពន្ធបងសម្រេចចិត្តជ្រើសយកគោធ្វើជាសត្វចិញ្ចឹម ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ឆ្នាំ ២០០៥ គ្រួសារបានវិនិយោគទុនពង្រីកទូលាយក្រោលគោ ដាំស្មៅបន្ថែម ដើម្បីបើកទូលាយទ្រង់ទ្រាយចិញ្ចឹម។ ដើម្បីបង្កើនគុណភាព និងតម្លៃគោសាច់ ប្តីប្រពន្ធបងឱ្យគោមេបង្កាត់ពូជជាមួយបណ្តាពូជគោបរទេស ដើម្បីកើតបានកូនគោមានមាឌធំធន់បាននឹងជំងឺ ស៊ីចំណីពូកែ ផ្តើមពីនោះបង្កបានច្រកចេញលំនឹង និងប្រភពចំណូលរបស់គ្រួសារបងញ៉ឹកកាន់តែរីកចម្រើន។
ទម្រង់ចិញ្ចឹមគោមេ។ រូបថត៖ រតនា
បងញ៉ឹកឱ្យដឹង៖ ខ្ញុំជ្រើសយករបរចិញ្ចឹមគោ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ជាគោលដៅយឺត ប៉ុន្តែជាក់លាក់។ គិតតាំងពីពេលចិញ្ចឹមគោមក សេដ្ឋកិច្ចគ្រួសារខ្ញុំបានលំនឹង ហើយទិញបានដីពីរបីកុង កូនៗបានរៀនសូត្រត្រឹមត្រូវ”។
ដោយមានចរិតព្យាយាម ចេះសិក្សាស្រាវជ្រាវ ពុះពារឆ្លងកាត់ការលំបាក គ្រួសារបងញ៉ឹកពង្រីកហ្វូងគោសន្សឹមៗ ផ្តើមពីគោមេ ០១ ក្បាលដែលចិញ្ចឹមប្រវាស់នោះ មកដល់បច្ចុប្បន្ន ហ្វូងគោរបស់គ្រួសារបងពេលណាក៏មានគោរាប់សិបក្បាល។ គោមេកើតកូនញី បងទុកចិញ្ចឹមបន្តពូជ ពេលគោកើតកូនឈ្មោលបងលក់គោសាច់។ អាស្រ័យបងថែទាំល្អ ឱ្យស៊ីគ្រប់ជាតិបំប៉ន គួបផ្សំបន្ថែមជាតិម្សៅផងនោះ ម៉្លោះហើយ ពេលណាគោក៏ធាត់ធំ បានឈ្មួញចូលចិត្ត។ គិតជាមធ្យមក្នុងមួយឆ្នាំគ្រួសារបងមានប្រភពចំណូលពី ១៥០‑១៨០ លានដុងពីការលក់គោ។
ដើម្បីឆ្លៀតយកប្រភពចំណីដែលមានស្រាប់ ក្រៅពីចំបើង ប្តីប្រពន្ធបងនៅទាំងដាំស្មៅបន្ថែម ០៣ កុងទៀត។ បងញ៉ឺកសំណេះសំណាល៖ គ្រួសារខ្ញុំចិញ្ចឹមគោតែងយកចិត្តទុកដាក់ដល់ការបង្ការទប់ស្កាត់អាសន្នរោគ ដូចជាជំងឺអុតក្តាម ឈាមកក រលាកដុំពកស្បែក ។ល។ ហេតុនោះហើយគោពេលណាក៏ធំធាត់ល្អ និងឆាប់មានកូន។
ក្រៅពីនោះ គ្រួសារបងញ៉ឹកនៅទាំងឆ្លៀតយកលាមកគោ ធ្វើរណ្ដៅឧស្ម័នសម្រាប់ដុត ប្រិតសំចៃបានប្រាក់ចំណាយប្រចាំថ្ងៃ រក្សាបរិស្ថានជ្រះស្អាត។ ការដោះស្រាយលាមកក្នុង ការចិញ្ចឹមសត្វ បានរួមចំណែកការពារបរិស្ថាន និងជៀសវាងមិនឱ្យសត្វចិញ្ចឹមកើតជំងឺ ជាបុព្វបទដើម្បីប្រជាជនពង្រីកការចិញ្ចឹមសត្វតាមទិសដៅស្ថិរភាព៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។