12/04/2022 15:10
លោកង្វៀងហ្វិនធៀង និងលោកថាយវ៉ាំងច្វៀងប្រគល់ឯកសារកំណត់ ហេតុអនុស្សរណៈយោគយល់។ រូបថតៈ ទ្រឿងអង
តំណាងគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងហ្វិនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជជនខេត្ត និងតំណាងក្រុមហ៊ុននីហរ័ណអាហរ័ណ Betrimex បេនត្រែ (ឡូ K ម្តុំឧស្សាហកម្ម-មជ្ឈមណ្ឌលឧស្សាហកម្មផុងនឹម ឃុំផុងនឹម ស្រុកយ៉ុងទ្រោម) លោកថាយវ៉ាំងច្វៀង អនុប្រធានប្រចាំអាចិន្ត្រៃយ៍ក្រុមប្រឹក្សាគ្រប់គ្រងក្រុមហ៊ុននីហរ័ណអហរ័ណ Betrimex បេនត្រែដំណើរការចុះហត្ថលេខាអនុស្សរណៈយោគយល់។ អញ្ជើញចូលរួមក្នុងពិធីនេះមានតំណាងបណ្តាមន្ទីរ ផ្នែកខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកទីវកឹង។
មានយោបល់ក្នុងពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់ លោកថាយវ៉ាំងច្វៀងបានបញ្ជាក់ថា៖ ក្រុមហ៊ុននឹងប្រញាប់ផ្សព្វផ្សាយអនុវត្តបណ្តាបែបបទដែលទាក់ទិនដល់គម្រោងការ ទាក់ទងជាមួយនឹងបណ្តាមន្ទីរ ផ្នែកដើម្បីដំណើការអនុវត្តបណ្តាបែបបទត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ ទន្ទឹមនឹងនោះ កសាងផែនការធ្វើអាជីវកម្ម ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាជនក្នុងដំណាក់កាលចងសម្ព័ន្ធពង្រីកតំបន់វត្ថុធាតុដើម ប្រជែងសមាសភាពក្នុងការលក់ផលិតផល រួមគ្នាពង្រីក និងមានប្រភពចំណូល។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងហ្វិនធៀងសន្យាបង្ករាល់លក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនសុក្រឹតបណ្តាជំហានបែបបទ ប្រញាប់ដាក់ចូលក្នុងការបើកការដ្ឋាន និងធ្វើសកម្មភាព។ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញរួមដំណើរជាមួយនឹងក្រុមហ៊ុន ត្រៀមលក្ខណៈចែករំលែក ជាមួយនឹងគោលដៅទ្វេភាគីមានប្រយោជន៍។ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញនឹងចង្អុលការបណ្តាមន្ទីរ ផ្នែក មូលដ្ឋានឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនដំណើរការផ្សព្វផ្សាយគម្រោងការ បើកទូលាយតំបន់វត្ថុធាតុដើមផលិតផលិតផលពីផ្លែដូង។ ធានាឱ្យក្រុមហ៊ុនទទួលបានបណ្តាគោលនយោបាយអាទិភាពរបស់មជ្ឈិម របស់ខេត្ត។
ដោយបានដឹង មុននឹងចុះហត្ថលេខាអនុស្សរណៈយោគយល់ ក្រុមប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនបានអញ្ជើញទៅធ្វើការត្រួតពិនិត្យផ្ទាល់មូលដ្ឋានភូមិទឺអូរទី ១ ឃុំហុងហ្វា ស្រុកទីវកឹងដើម្បីស្វែងយល់អំពីទីតាំងវិនិយោគរោងចក្រកែច្នៃដំបូងបណ្តាផលិតផលពីផ្លែដូង ធ្វើជាគ្រឹះធារឈានដល់ការបង្កើតរោងចក្រកែច្នៃដូង ឧបត្ថម្ភការលក់ប្រភពវត្ថុធាតុដើមជូនប្រជាកសិករត្រាវិញ៕
ប្រែសម្រួល៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។