04/01/2022 19:33
កសិករហូហ្វាងថាប្រមូលផលម្រះ។ រូបថត៖ ម៉ឹងក្វឹង
បណ្តាខែមុននោះ អាសន្នរោគគូវីដ‑១៩ រាតត្បាតស្មុគស្មាញ ញ៉ាំងឱ្យទូទាំងប្រទេសត្រូវអនុវត្តគម្លាតសង្គម ពេលដែលទូទាំងបក្ស និងរដ្ឋផ្តុំកម្លាំងដើម្បីបង្ការទប់ស្កាត់អាសន្នរោគ មានអ្នកជំងឺមួយចំនួនសម្តែងនូវក្តីកង្វល់ចិត្ត ប្រឈមមុខចំពោះការលំបាកនោះ បណ្តាមុខសញ្ញាខាងលើត្រូវលើកកម្ពស់ចំណេះដឹង ឆ្លងកាត់ការលំបាកដើម្បីវិលត្រឡប់មកកាន់គ្រួសារព្យាយាមពលកម្ម សកម្មផលិតដើម្បីលំនឹងជីវ ភាព។ លេចធ្លោបំផុតមានកសិករហូហ្វាងថា នៅភូមិខាញ់ឡុក ជាកសិករផលិត-ធ្វើអាជីវកម្មពូកែច្រើនឆ្នាំបន្តបន្ទាប់របស់ឃុំ។ ខណៈ ដែលអាសន្នរោគជំងឺកូវីដ‑១៩ ផ្ទុះឡើងលើកទី ៤ លោកពូថាបានប៉ះពាល់ជិតជាមួយ F0 រួច ឆ្លងជំងឺត្រូវធ្វើចត្តាឡីស័កប្រមូលផ្តុំ។ អាស្រ័យ ជាពលករចម្បងក្នុងគ្រួសារ ពេលលោកពូត្រូវធ្វើចត្តាឡីស័កចម្ការត្រឡាច ០,៨ ហិកតា របស់គ្រួសារគ្មានអ្នកថែទាំត្រូវខាតប្រាក់ទុនជាង ៣០ លានដុង។ លោកពូថាឱ្យដឹងថា៖ ពេលដឹងថាខ្លួនប៉ះពាល់ជិតជាមួយ F0 ហើយត្រូវធ្វើចត្តាឡីស័ក ខ្ញុំព្រួយបារម្ភណាស់ ព្រោះការងារផ្ទះគ្មានអ្នកណាជំនួស ជាពិសេសគឺដំណាំគ្មានអ្នកថែទាំ ដាក់ជី បាញ់ថ្នាំ។ ដូច្នោះហើយ ប្រាក់ចំណាយដាំត្រឡាចត្រូវខាតទាំងស្រុង។ ក្រោយពេលអនុវត្តសម្រេចការធ្វើចត្តាឡីស័ក លោកពូវិលត្រឡប់មករួមរស់ជាមួយគ្រួសារវិញ ហើយរៀបចំឡើងវិញសេដ្ឋកិច្ចគ្រួសារ ដើម្បីដាំត្រសក់ អន្លក់ ០,៨ ហិកតា។ លទ្ធផលត្រសក់ ០,៨ ហិកតា ផ្តល់ទិន្នផល ២២ តោន លក់ជាមួយតម្លៃក្នុងមួយគីឡូក្រាមពី ៧.០០០‑១០.០០០ដុង ចំណេញជាង ១៥០ លានដុង។ ក្រោយរដូវដាំត្រសក់ លោកពូបន្តដាំម្រះ ០,៥ ហិកតា បច្ចុប្បន្នកំពុងផ្តល់ផលបាន ២៥ ថ្ងៃ ក្នុងមួយថ្ងៃ ប្រមូលផលពី ២០០‑៣០០ គីឡូក្រាម លក់ជាមួយតម្លៃក្នុងមួយគីឡូក្រាមពី ៧.០០០‑៩.០០០ ដុង។ អាស្រ័យតម្លៃជី និងថ្នាំកាពាររុក្ខជាតិកើនខ្ពស់ទ្វេ ០២ ដងប្រើប្រៀបជាមួយមុននោះ ទើបម្រះ ០,៥ ហិកតាផ្ដល់ទិន្នផលតាមការប៉ាន់ស្មានបានពី ០២‑២,៥ តោន អាចចំណេញពី ១០‑១២ លានដុង។ តាមលោកពូថា ម្រះប្រមូលផលក្នុងរយៈពេល ០២ សប្តាហ៍ ហេតុនោះលោកពូបន្តរៀបចំដី ០២ កុង ដើម្បីដាំត្រ សក់បម្រើទីផ្សារតេត។
អាសន្នរោគជំងឺកូវីដ‑១៩ មិនត្រឹមតែជះឥទ្ធិពលដល់ជីវភាព ការផលិតរបស់ប្រជាជន ជាពិសេសគឺបង្កឱ្យមុខទំនិញកសិផលប្រែប្រួលមិនធម្មតា ក្នុងពេលនោះប្រាក់ចំណាយកើនខ្ពស់ ធ្វើឱ្យមាមីងកសិករទទួលបានប្រាក់ចំណេញទាប។
សំណោះសំណាលជាមួយយើងខ្ញុំ មីងង្វៀងធីធៀង នៅភូមិខាញ់ឡុកឱ្យដឹងថា៖ ជាមួយផ្ទៃដីផលិត ១,៦ ហិកតា ក្នុងនោះមីងដាំដំណាំ ០៣ កុងភាគច្រើនគឺដាំម្រះ និងត្រសក់ ០៤ រដូវក្នុងមួយឆ្នាំ ក្នុងមួយកុងទទួលបានប្រភពចំណូលក្នុងមួយរដូវៗបានពី ១០‑១២ លានដុង។ ប៉ុន្តែឆ្នាំនេះអាស្រ័យរងឥទ្ធិពលពីអាសន្នរោគ និងតម្លៃប្រែប្រួលមិនលំនឹង ប្រាក់ចំណាយកើនទ្វេដង ប្រាក់ចំណេញថយចុះ ៥០% បើ ប្រៀបជាមួយឆ្នាំមុន។ ពុំនោះសោត ហ្វូងទាពង ១.១០០ ក្បាលចិញ្ចឹមតាមវាលស្រែសព្វថ្ងៃ ប្រមូលផលពងទាបានប្រមាណ ៧០០ ពង ប៉ុន្តែ តម្លៃលក់ក្នុងមួយទ្វាទសកៈបានពី ២០.០០០ ‑២២.០០០ ដុងថយចុះ ១០.០០០ ដុងបើប្រៀប ជាមួនឆ្នាំមុន។ ទន្ទឹមនឹងនោះ គ្រួសារនៅទាំង ប្រមូលផលត្រសក់ ០៣ កុង តម្លៃលក់ចេញ ក្នុងមួយគីឡូក្រាមបានពី ៥.០០០‑១០.០០០ ដុង អាស្រ័យប្រាក់ចំណាយកើនខ្ពស់ ម៉្លោះ ហើយប្រភពចំណេញទទួលបានតែ ០៤ លាន ដុងក្នុងមួយកុង បញ្ចប់រដូវត្រសក់នេះមីងបន្តចុះពូជត្រសក់ទៀតសម្រាប់លក់ក្នុងរដូវតេត។
លោកស៊ើងក្វឹកវ៉ូ ប្រធានគណៈកម្មាធិការប្រជាជនឃុំសុងឡុកបានឱ្យដឹង៖ ឆ្នាំនេះ អាស្រ័យលក្ខណៈលំបាករួម និងរងឥទ្ធិពលអំពី អាសន្នរោគជំងឺកូវីដ‑១៩ បណ្តាលឱ្យភាគកម្រិតនីហរ័ណពលកម្មមិនសម្រេចតាមសេចក្តីសម្រេចចិត្តដាក់ចេញ។ ប៉ុន្តែស្ថានភាពផលិតនៅលើភូមិសាស្ត្រឃុំរក្សាបានភាពលំនឹង រួមចំណែកបង្កើនប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់នៅចុងឆ្នាំ ២០២១ សម្រេច ៥១,៤ លានដុង។ គ្រួសារក្រីក្រថយចុះនៅ ៧៦ គ្រួ ខិតខំកាត់បន្ថយ ៣៩ គ្រួសារទៀតក្នុងឆ្នាំ ២០២២។
ដើម្បីធានាការផលិតផង និងធានាសុវត្ថិភាពក្នុងលក្ខណៈអាសន្នរោគរាតត្បាតស្មុគ្រស្មាញផង ឃុំផ្តុំឲ្យការងារផ្សព្វផ្សាយ ភ្ជាប់ជាមួយវិធានការពង្រីកសេដ្ឋកិច្ច ស្តារសេដ្ឋកិច្ច ឡើងវិញតាមបណ្តាកម្រិតត្រួតពិនិត្យអាសន្នរោគកូវីដ‑១៩ ក្នុងពេលខាងមុខ។ ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តារចនាច្បាប់គោលនយោបាយ កម្មវិធី គម្រោងការឧបត្ថម្ភពង្រីកការផលិត ដើម្បីធ្វើជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់ឃុំឲ្យរីកចម្រើន៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។