18/07/2023 09:30
ភូមិបាយ៉ាមអា ឃុំដូងស្វឹង ស្រុកយ្វៀងហាយ មានគ្រួសារប្រជាជនចំនួន ៣៥៧ គ្រួ ក្នុងនោះ អត្រាជនរួមជាតិខ្មែរជាង ៩០%។ ភូមិមានគ្រួសារក្រីក្រ ៧ គ្រួ(៦ គ្រួគាំពារសង្គម) គ្រួសារជិតក្រ ១១ គ្រួ។ ផ្ដើមពីការផ្សព្វផ្សាយអនុវត្តបណ្ដាកម្មវិធី គម្រោងការ គោលនយោបាយពាក់ព័ន្ធដល់ជនរួមជាតិខ្មែរ គិតមកទល់ពេលនេះគ្រួសារជាច្រើនបានទទួលផល និងមានការរីកចម្រើនលើបណ្ដាវិស័យ។
ផ្លូវគមនាគមន៍ជនបទភូមិបាយ៉ាមអា។
លោក ត្រឹងថេរ លេខាសាខាបក្សភូមិបាយ៉ាមអា បានឱ្យដឹងថា៖ ទោះបីជារស់នៅពឹងផ្អែកតែលើរបរ ផលិតស្រូវ និងដាំដំណាំក៏ពិតមែន ប៉ុន្តែដោយអាស្រ័យបានប្រសព្វជាមួយចំណេះដឹងវិទ្យាសាស្រ្ត-បច្ចេកទេស ម៉្លោះហើយការផលិតកសិកម្មរបស់មាមីងកាន់តែមានប្រសិទ្ធភាព ជាក់ស្ដែងក្នុងរដូវស្រូវសម្រកដើមឆ្នាំ ២០២៣ កសិករក្នុងភូមិ ផលិតស្រូវសម្រេចទិន្នផលគិតជាមធ្យមក្នុងមួយហិកតា បានជាង ៧ តោន ។ ក្រៅពីនោះមាមីងកសិករក្នុងភូមិដាំដំណាំរួមមានដូចជា៖ ម្រះ ត្រសក់ ពោត។ល។ លើផ្ទៃដីជាង ១៣ ហិកតា បង្កជាមុខទំនិញសម្បូរបែបបម្រើឱ្យទីផ្សារលើកកម្ពស់ជីវភាពប្រជាជន។ បច្ចុប្បន្ន ចំនួនផ្ទះរឹងមាំរបស់ជនរួមជាតិខ្មែរភូមិបាយ៉ាមអា មានអត្រាជាង ៨០%។ បណ្ដាគ្រួសារបានប្រសព្វជាមួយបណ្ដាប្រភេទសេវាកម្មដូចជាអគ្គិសនីអុជបំភ្លឺ ទឹកស្អាតសម្រាប់ប្រើប្រាស់ដោយមានអត្រាជាង ៩៨%។
ពង្រីកស្មារតីធ្វើជាគំរូរបស់កម្មាភិបាល បក្ខជនក្នុងការអនុវត្តន៍បណ្ដាចលនា កន្លងហើយ ភូមិបំផុសចលនា ប្រមូលផ្ដុំកម្លាំងប្រជាជន ចូលរួមកសាងជនបទថ្មី។ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរជាង ២០ គ្រួ បរិច្ចាគដីជិត ៣.០០០ ម៉ែត្រក្រឡាសម្រប់កសាងផ្លូវគមនាគមន៍លើភូមិសាស្រ្ត។ គិតមកទល់ពេលនេះ ភូមិមានផ្លូវគមនាគមន៍រឹងមាំជាង ១០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវកៅស៊ូជាង ០៧ គីឡូម៉ែត្រ ផ្លូវបេតុជាង ០៣ គីឡូម៉ែត្រសម្រាប់ធ្វើដំណើរទៅមក និងបម្រើក្នុងការផលិត របស់ប្រជាកសិករ។ ជ្រោមជ្រែងជាមួយចលនាកសាងលក្ខឋានជនបទថ្មី ស្ដីពីបរិស្ថាន គ្រួសារជនរួមជាតិខ្មែរសុទ្ធតែកសាងបានបង្គន់ស្របអនាម័យ ការចិញ្ចឹមសត្វក៏មានការកសាងរណ្ដៅវិច្ឆ័យលាមកសត្វចិញ្ចឹមរបស់គ្រួសារមិនឲ្យប៉ះពាល់ដល់បរិស្ថាន។ ការប្រមូល និងវិនិច្ឆ័យសំរាមត្រូវតាមការកំណត់ក៏តែងបានជនរួមជាតិខ្មែរយកចិត្តទុកដាក់។
រីករាយជាមួយភាពរីកចម្រើនរបស់ភូមិ បងស្រីថាច់ធីស៊ើងចែករំលែក៖ ដោយបានការយកចិត្តទុកដាក់របស់ មូលដ្ឋាន ជួយឱ្យភូមិមានសម្រស់ស្រស់ស្អាតជាងមុន។ គិតដោយឡែកបណ្ដាដងផ្លូវគមនាគមន៍ បានវិនិយោគទុនកសាងរឹងមាំដល់បណ្ដាតំបន់អាសយជន របៀបរស់នៅរបស់មាមីងក្នុងភូមិ កាន់តែសម្ដែងតាមបែបវប្បធម៌ ទំនើប គត់មត់។ ពលករជាច្រើនមានការងារធ្វើនៅតាមក្រុមហ៊ុន ជួយឱ្យប្រជាជនមានប្រាក់ចំណូលលំនឹង។
ដោយបានអនុវត្ត ល្អការងារធារាសាស្រ្តវាល ធានាបានប្រភពទឹកបម្រើឱ្យការផលិត ដាំដំណាំជាង ៦០០ ហិកតារបស់កសិករក្នុងភូមិ ។ រួមជាមួយនោះ ផ្ទៃដីដែលផលិតស្រូវមិនសូវបានផល មាមីងបង្វែរ មកដាំដំណាំ ដាំស្មៅចិញ្ចឹមគោបាន ជិត ៨ ហិកតា ។ ជាក់ស្ដែងដូចជាគ្រួសារបង ថាច់ភឿង ពេលឃើញដីជាង ០,៥ ហិកតារបស់គ្រួសារជាដីជម្រៅ ផលិតស្រូវបាន តែមួយរដូវក្នុងមួយឆ្នាំ ដល់រដូវប្រាំងគ្មានដាំបានដំណាំអ្វីទាំងអស់ លោកបានជួលរថយន្តដឹកដីចាក់បន្ថែមលើដីរបស់ខ្លួនដើម្បីបង្កើនមុខដីឡើងខ្ពស់ ផ្ដើមពីនោះ គ្រួសារបងដាំបានដំណាំជាច្រើនប្រភេទដូចជា ម្រះ ត្រសក់ ត្រប់។ល។ទាំងរដូវប្រាំងវស្សា ក្នុងមួយឆ្នាំទទួលបានប្រាក់ចំណូលប្រមាណ ១២០ លានដុង។
ក្នុងការអនុវត្តន៍កម្រិតផែនការរបស់សាខាបក្សភូមិ ដល់ចុងឆ្នាំ ២០២៣ ភូមិនឹងបំបាត់គ្រួសារក្រ ១ គ្រួ គ្រួសារជិតក្រ ៧ គ្រួ ។ លោក ត្រឹងថេរ ឱ្យដឹងបន្ថែម៖ ក្នុងភាគកម្រិតបំបាត់ក្រ ជិតក្រ ភូមិតែងផ្ទៀងផ្ទាត់បំពេញបន្ថែមគោលនយោបាយមួយចំនួន ដើម្បីបណ្ដាគ្រួសារបានបំបាត់ភាពក្រីក្រ ជិតក្រមានលក្ខណៈឈានឡើង៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។