14/02/2025 09:43
ភូមិផ្នោរសង្ក្រម ឃុំហ៊ីវទឺ ស្រុកទីវកឹងមានគ្រួសារប្រជាជន ៣៧៩ គ្រួ ក្នុងនោះគ្រួសារជនជាតិខ្មែរជាង ៩៥%។ ដើម្បីឧបត្ថម្ភគ្រួសារជិតក្រពង្រីកសេដ្ឋកិច្ច ទន្ទឹមនឹងអនុវត្តល្អគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការពង្រីកសេដ្ឋកិច្ច រដ្ឋអំ ណាចភូមិនៅទាំងសហការជាមួយអង្គការមហាជនចលនាបណ្តាអង្គការចាត់តាំងសប្បុរសជនចូលរួមឧបត្ថម្ភជាអំណោយកសាងលំនៅ ឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ ចលនាគ្រួសារជិតក្រដែលមានដីផលិតឲ្យចូលរួមអនុវត្តទម្រង់ “ផលិតស្រូវគុណភាពខ្ពស់” “ក្រុមចងសម្ព័ន្ធដាំដំណាំ” ។ល។
លោកមា គីមថន (ទី ១ ខាងស្តាំ) អរគុណរដ្ឋអំណាច និងអង្គការមហាជន គ្រប់លំដាប់ថ្នាក់ដែលបានឧបត្ថម្ភលំនៅឋានដល់គ្រួសារគាត់។
មកកាន់គ្រួសារមីង ថាច់ធីសារី ជាគ្រួសារក្រីក្រ មានវ័យចាស់ បានរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភដី និងប្រាក់សង់លំនៅឋាន មីងឲ្យដឹងដោយក្ដីរំភើបថា៖ កាលពីមុន ខ្ញុំនៅក្នុងផ្តះស្លឹក សង់លើដីរបស់អ្នកភូមិផង ។ បច្ចុប្បន្ន បានរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភដី និងប្រាក់សង់ផ្ទះតាមគោលនយោបាយជនជាតិ និងជូនអំណោយ ជូនប្រាក់ដល់ខ្ញុំរឿយៗទៀតផង។ ខ្ញុំមានភាព កក់ក្តៅ និងសុភមង្គលខ្លាំងណាស់។
គ្រួសារលោកមា គីមថន ជាគ្រួសារជិតក្រ ជួបការលំបាកអំពីលំនៅឋាន រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បានសហការជាមួយអង្គការមហាជន និងសប្បុរសជនចូលរួមឧបត្ថម្ភលំនៅឋានមួយខ្នងតម្លៃ ៦០ លានដុង។ លោកមា គីម ថន បានឲ្យដឹងថា៖ បានរដ្ឋឧបត្ថម្ភប្រាក់ និងអង្គការមហាជនភូមិជួយកម្លាំងក្នុងការសាងសង់ ទើបខ្ញុំមានលំនៅឋានរឹងមាំដូច្នេះ។ ខ្ញុំខិតខំធ្វើការ និងថែទាំគោ ២ ក្បាល ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ។
ទម្រង់ស្រូវគុណភាពខ្ពស់នៅភូមិផ្នោរសង្ក្រម។
ទទួលស្គាល់អំពីការរីកចម្រើនរបស់ភូមិ ព្រះតេជព្រះគុណ ស៊ើងហ្វា អាចារ្យបង្រៀន វត្តផ្នោរសង្ក្រម មានថេរដីកា៖ ទន្ទឹមនឹងការឧបត្ថម្ភរបស់បក្ស និងរដ្ឋ រដ្ឋអំណាចមូលដ្ឋាននៅទាំងសកម្មក្នុងការចលនាបណ្តាអង្គការមហាជន សប្បុរសជនចូលរួមឧបត្ថម្ភគ្រួសារក្រីក្រ ឧបត្ថម្ភកសាងសំណង់សាធាររណៈប្រយោជន៍ដូចជាសាលាអ្នកតាក្នុងភូមិ ឧបត្ថម្ភសិក្ខូបករណ៍ដល់សិស្សមានស្ថានភាពលំបាក។ល។ ផ្តើមពីនោះ ជីវភាព សម្ភារ និងស្មារតីរបស់ប្រជាជនរីកចម្រើនជាលំដាប់។
ដើម្បីបន្តការអនុវត្តការងារពង្រីកសេដ្ឋកិច្ច-សង្គមរបស់ភូមិ លោកង៉ូវ៉ាំងហ៊ីប លេខាសាខាបក្សភូមិមានប្រសាសន៍ថា៖ ភូមិនឹងបន្តកិច្ចសហការជាមួយអង្គការមហាជនផ្តុំកម្លាំងអនុវត្តភារកិច្ចសំខាន់ៗដូចជា៖ ចាត់តាំងពិគ្រោះ ឧទ្ទេសនាមការងារធ្វើជូនពលករជាគ្រួសារជិតក្រទៅធ្វើការនៅបណ្តាក្រុមហ៊ុន ចលនាអនុវត្តល្អការងារសុខុមាភាពសង្គម។ ជាពិសេស បង្កើនការងារផ្សព្វផ្សាយដើម្បីប្រជាជនបង្កើនការយល់ដឹងម្ចាស់ការពង្រីកសេដ្ឋកិច្ចធ្វើមានដោយស្របច្បាប់។
ក្នុងដំណាក់កាល ២០២២-២០២៤ ទន្ទឹមនឹងការយកចិត្តទុកដាក់ឧបត្ថម្ភដី លំនៅឋានតាមគោលនយោបាយជនជាតិ និង គោលនយោបាយផ្សេងៗរបស់បក្ស និងរដ្ឋ រដ្ឋអំណាចភូមិផ្នោរសង្ក្រមនៅទាំងសហការជាមួយបណ្តាអង្គការមហាជន សប្បុរស ជនរួមចំណែកក្នុងការកសាងលំនៅឋាន ជូនអំណោយ និងប្រាក់ដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ សរុបតម្លៃជាង ១,២ ពាន់ លានដុង។ ក្នុងនោះឧបត្ថម្ភកសាងលំនៅឋាន ០៤ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ សរុបតម្លៃ ២៤០ លានដុង។ កសាងសាលាក្នុងភូមិ ០១ ខ្នង តម្លៃជាង ២៥០ លានដុង សម្រាប់ប្រជាជនប្រជុំជីវភាពវប្បធម៌ សិល្បៈ និងរៀនភាសា អក្សរសាស្ត្រខ្មែរ រដូវវិស្សមកាល។ល។
អត្ថបទ- រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។