24/01/2025 09:51
អតិថិជនប្រើប្រាស់ Sartphone ស្រាវជ្រាវប្រភពដើមផលិតផល។ រូបថត៖ ហ៊ឺវហ្វេ
សមមិត្ត ផាមតឹងហ៊ឹង ប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ បត់បែងអាសយជន(សាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទ) បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ បណ្តាម្ចាស់ផលិតផល OCOP អនុវត្តបានល្អ និងជំនាញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការពង្រីកនិងផ្សព្វផ្សាយផលិតផល។ ជាពិសេសគឺបណ្តាផលិតផល OCOP ពីផ្កាយ ៤ ឡើងទៅសម្រេច ១០០% បានអនុវត្ត ឌីជីថលក្នុងការគ្រប់គ្រង តាមដានផលិតផល និងអតិថិជនប្រើប្រាស់បណ្តាម៉ាស៊ីន Smartphone បញ្ចូល តាមដានផលិតផល។ល។
ការអនុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងការពង្រីកផលិតផល OCOP នៅខេត្តត្រាវិញបាននាំមកផលប្រយោជន៍ជាច្រើន តាំងពីលើកកម្ពស់តម្លៃពាណិជ្ជផលរហូតដល់ការបើកទូលាយទីផ្សារ។ រួមជាមួយការកសាងស្លាកសញ្ញានិងពាណិជ្ជកម្មអេឡិចត្រូនិចដើម្បីនាំយកបណ្តាផលិតផល OCOP ឡើងលក់លើបណ្តាញដូចជា Shopee, Lazada, Tiki ឬបណ្តាបណ្តាញសម្រាប់កសិផលដូចជា Voso, Posmart។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយលើបណ្តាញសង្គមដូចជា៖ Facebook, TiKToK, Instagram ដើម្បីប្រសព្វជាមួយអ្នកប្រើប្រាស់នៅក្នុងនិងក្រៅប្រទេស គួបផ្សំជាមួយបណ្តាយុទ្ធសាស្រ្តវីឌីអូឃ្លីប marketing និង livestream លក់មុខទំនិញ។ បង្កើតបណ្តា website ជំនាញពាណិជ្ជកម្មដើម្បីឧទ្ទេសនាម និងលក់ផលិតផល គួបផ្សំជាមួយការទូទាត់ប្រាក់ដោយបន្តផ្ទាល់ និងសេវាកម្មមុខទំនិញ។
តួយ៉ាងដូច ក្រុមហ៊ុន ច្នៃផលិតផលដូងខ្ទិះកូវកែ ជាមួយផលិតផលដូងខ្ទិះ ០៨ ប្រភេទរួមមាន៖ ផ្លែដូងខ្ទិះបាវចូវ ស្ករគ្រាប់ដូងខ្ទិះ (រសជាតិ ០៦ យ៉ាង៖ ជាតិដូងខ្ទិះសុទ្ធសាធ កាកាវ ស្លឹកតើយ ទុរេន ភូម៉ាយ កាហ្វេប្រៃ) ដូងខ្ទិះសរសៃ Vicosap។ ដូងខ្ទិះ ស្រួយ ទឹកដោះគោជូរដូងខ្ទិះ នំដូងខ្ទិះរសជាតិ ០៣ យ៉ាង(ចេក ល្ពៅ ដំឡូងជ្វា)។ ទឹកដោះគោភេសជ្ជៈដូងខ្ទិះ ដូងខ្ទិះលីងក្រមួត។ បណ្តាផលិតផលរបស់ Vicosap សម្រេចបានបណ្តាលិខិតទទួលស្គាល់សុវត្ថិភាពអនាម័យគ្រឿងបរិភោគ FDA, HACCP, ISO៩០០១:២០១៥, ISO ២២០០០:២០១៨ ផលិតផល ០៩ ប្រភេទសម្រេចសម្បទា OCOP លំដាប់ផ្កាយ ៤ ថ្នាក់ខេត្ត ផលិតផល ០១ ប្រភេទសម្រេចសម្បទា OCOP សម្រេច ផ្កាយ ៥ ថ្នាក់ជាតិ។ល។
រួមជាមួយនោះ ការអនុវត្តន៍បច្ចេកវិទ្យាស្វែងរកប្រភពដើមប្រើប្រាស់ QR code ដើម្បីអ្នកប្រើប្រាស់ងាយ ពិនិត្យព័ត៌មានអំពីប្រភពដើម របៀបផលិត និងគុណភាពផលិតផល ធានាការស្មោះត្រង់ និងបង្កក្តីជំនឿទុកចិត្តចំពោះអតិថិជន ជាពិសេសគឺបណ្តាទីផ្សារនីហរណកម្មទៅប្រទេសអាមេរិក EUជាដើម។ វិធីសាស្រ្តផលិត និងការគ្រប់គ្រងអនុវត្តបច្ចេកវិទ្យា IoT(Internet of Things) ដើម្បីត្រួតពិនិត្យបណ្តានីតិវិធីផលិត ចាប់តាំងពីការថែទាំដើមដូងប្រមូលផល រហូតដល់ការច្នៃផលិត។ ប្រើប្រាស់គ្រឿងទន់សម្រាប់គ្រប់គ្រង តាមដានគុណភាពផលិតផល គ្រប់គ្រងអគារស្តុកទុកផលិតផល និងការចលនាពាណិជ្ជកម្ម។ល។
សហករណ៍តៀងថាញ់ (ឃុំឡុងហ្វា ស្រុកចូវថាញ់) ជាម្ចាស់ស្លាកសញ្ញាសមូហភាព “អង្ករសរីរាង្គឡុងហ្វា ហ្វាមិញ”។ បច្ចុប្បន្ននេះមានឈ្មោះ ថា “អង្ករសរីរាង្គឡុងហ្វា ហ្វាមិញ” បានចុះឈ្មោះកត់សម្គាល់ស្លាកសញ្ញាសមូហភាព (កញ្ចប់ tem។ល។)។ កត់សម្គាល់អរូបី (Website មូលដ្ឋានឯកសារ ស្វែងរកប្រភពដើម លេខកូដQR ឈ្មោះតំបន់។ល។)។
តាមប្រសាសន៍លោក ត្រឹងវ៉ាំងអ៊ុកតាម នាយករងមន្ទីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៖ អង្ករសរីរាង្គឡុងហ្វា ហ្វាមិញបានជំរុញពាណិជ្ជកម្មលើទីផ្សារ តាមរយៈបណ្តាបណ្តាញ៖ ពាណិជ្ជកម្មអេឡិចត្រូនិចរបស់មន្ទីរឧស្សាហពាណិជ្ជកម្មត្រាវិញ ជំរុញផ្សព្វផ្សាយទេសចរណ៍ និងជំរុញពាណិជ្ជកម្ម តាមរយៈផ្សារណាត់ចងសម្ព័ន្ធទីផ្សារលក់ផលិតផលជាមួយបណ្តាខេត្ត ក្រុងក្នុងប្រទេស បណ្តាផ្សារណាត់។ល។ អតិថិជនអាចស្វែងយល់ ស្រាវជ្រាវផលិតផលឆ្លងតាមរយៈលេខកូដ QR code៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។