13/01/2023 10:25
ប៉ុន្មានឆ្នាំមុននេះ បណ្តាឃុំ ទីប្រជុំជនលើភូមិសាស្រ្តស្រុកយ្វៀងហាយតែងបានវិនិយោគទុនឲ្យកសាងម៉ាស៊ីនផ្តល់ទឹកស្អាត និងប្រព័ន្ធបំពង់ផ្តល់ទឹកតាមគម្រោងផែនការ។ ក្រៅពីនោះ បណ្តាគ្រួសារ ពិសេសគឺគ្រួសារនៅឃុំកោះទាំង ០៤ (ឡុងវិញ ឡុងខាញ់ ដុងហាយ និងទីប្រជុំជនឡុងថាញ់) ក៏បានវិនិយោគទុនសម្រាប់កសាងអណ្តូងស្នប់ដើម្បីផ្តល់ទឹកសម្រាប់ប្រជុំជីវភាព (ជាមធ្យមក្នុងមួយគ្រួសារបានឧបត្ថម្ភអណ្តូងស្នប់ ០១)។ ថ្វីត្បិតតែដូច្នោះក្តី អាស្រ័យបណ្តាសំណង់បានកសាងយូរឆ្នាំ ទ្រុឌទ្រោម ចំនួនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង ម្ល៉ោះហើយមានកន្លែងជាច្រើនកម្លាំងទឹកហូរចុះខ្សោយ ប្រព័ន្ធបំពង់ទឹកមិនធានា គុណភាពទឹកមិនសូវបានល្អ។
ដំណាក់ផ្តល់ទឹកស្អាតឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។ រូបថត៖ ហ្វិញណូយ
ក្នុងឆ្នាំ ២០២២ មជ្ឈមណ្ឌលផ្ដល់ទឹកស្អាត និងអនាម័យបរិស្ថានជនបទស្ថិតក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបានវិនិយោគទុនបើកទូលាយដំណាក់ផ្តល់ទឹកឃុំង៉ូវឡាក និងបំពង់ផ្តល់ទឹកជាង ២០.០០០ ម៉ែត្រនៅបណ្តាឃុំ ទីប្រជុំជន ជាមួយថវិកាវិនិយោគជាង ១៤ ពាន់លានដុង។ គិតមកទល់ពេលនេះ ស្រុកមានប្រជាជន ១៧.០៧៨ គ្រួសារបានប្រើប្រាស់ទឹកស្អាតស្របអនាម័យពីបណ្តាសំណង់ផ្តល់ទឹក ស្រូបយក ៨២,៣១% ប្រៀបនឹងចំនួនគ្រួសារប្រជាជនក្នុងទូទាំងស្រុក។ ក្នុងនោះ សំណង់ផ្តល់ទឹកប្រមូលផ្តុំផ្តល់ទឹកឲ្យគ្រួសារប្រជាជន ១១.៣១៣ គ្រួ ស្រូបយក ៥៤,៥២%។ សំណង់ផ្តល់ទឹកតូចរាត់រាយផ្តល់ទឹកឲ្យគ្រួសារប្រជាជន ៥.៧៦៥ គ្រួ ស្រូបយក ២៧,៧៨%។ ចំនួនទឹកប្រើប្រាស់ធានាស្របអនាម័យ គិតជាមធ្យមប្រជាជនម្នាក់ៗប្រើប្រាស់ទឹកក្នុងមួយថ្ងៃមួយយប់ចំនួន ៨០ លីត្រ។
បច្ចុប្បន្ននេះ លើភូមិសាស្រ្តស្រុកមាន សំណង់ផ្តល់ទឹកស្អាតប្រមូលផ្តុំ ០៩ សំណង់អាស្រ័យមជ្ឈមណ្ឌលផ្តល់ទឹកស្អាត និងអនាម័យបរិស្ថានជនបទខេត្តគ្រប់គ្រង ចលនា ទាញយកផល ផ្តល់ទឹកមានគុណភាពសម្រេចតាមសេចក្តីកំណត់របស់ក្រសួងសុខាភិបាល។ សមត្ថភាពផ្តល់ទឹកតែងបានធានាជាប្រចាំបម្រើតម្រូវការប្រើប្រាស់របស់ប្រជាជន៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។