15/03/2022 13:35
ទម្រង់ដាំពិសោធនកម្មទំពាំងបាយជូរ NH០១-៤៨ របស់គ្រួសារលោកឡឹមញឹកថាញ់។ រូបថត៖ មិញដុង
ក្រោយរយៈពេលដាំបានជាង ០១ ឆ្នាំ គិតមកដល់ដើមខែមីនាឆ្នាំ ២០២២ ចម្ការទំពាំងបាយជូររបស់លោកឡឹមញឹកថាញ់ចេញផ្លែជិត ដល់ដំណាក់កាលប្រមូលផលលើកដំបូង។ នេះ ជាទម្រង់ដាំវិសោធនកម្មដើម្បីតាមដានរយៈ ពេលលូតលាស់ ចេញផ្លែ ផ្ដល់ទិន្នផល និងមានសមត្ថភាពទប់ទល់ជាមួយជំងឺ ដើម្បីកែលម្អនីតិវិធីដាំទំពាំងបាយជូរតាមទិសដៅសុវត្ថិភាព រួមចំណែកជំរុញការផលិតកសិកម្មគុណភាព ខ្ពស់នៅស្រុកយ្វៀងហាយនិយាយដោយឡែក និងខេត្តត្រាវិញនិយាយរួម។ ទន្ទឹមនឹងនោះ បណ្ដុះបណ្ដាលកម្មាភិបាលបច្ចេកទេស និងហ្វឹកហាត់បច្ចេកទេសជូនមាមីងកសិករនៅមូលដ្ឋាន ក្ដាប់បានរបៀបដាំ និងថែទាំពូជទំពាំងបាយជូរបៃតង NH០១-៤៨។
ទម្រង់ជោគជ័យនឹងរួមចំណែកផ្លាស់ប្ដូរផ្ទៃ ដីពហុសណ្ឋានដំណាំសម្របសម្រួលជាមួយ លក្ខណៈអាកាសធាតុប្រែប្រួល ពហុសណ្ឋាន ផលិតផលកសិកម្មនៅមូលដ្ឋាន បង្កើនប្រភពចំណូលជូនប្រជាជន រួមចំណែកកសាងជនបទថ្មី បង្កលក្ខណៈឲ្យកម្មាភិបាលបច្ចេកទេសមូលដ្ឋាន និងមាមីងកសិករបានប្រសព្វ នីតិវិធីបច្ចេកទេសថ្មីដើម្បីបើកទូលាយ ពហុ សណ្ឋានផលិតផលកសិកម្ម ជំរុញកសិកម្មនៅមូលដ្ឋានតាមទិសដៅរីកចម្រើនរហ័សស្ថិរភាព។
ទម្រង់បានមជ្ឈមណ្ឌលព័ត៌មាន-អនុវត្តវិទ្យាសាស្រ្ដ-បច្ចេកវិទ្យាជឿនលឿនត្រាវិញ កម្មាភិបាលកសិកម្មឃុំដូងស្វឹងទទួល និងសុក្រឹត នីតិវិធីដាំវិសោធនកម្មតាមទិសដៅសុវត្ថិភាព អាស្រ័យដោយមជ្ឈមណ្ឌលព័ត៌មាន-អនុវត្តវិទ្យាសាស្រ្ដ-បច្ចេក វិទ្យាជឿនលឿននិញធ្វឹង ផ្ទេរជូន៕ ប្រែសម្រួល៖ លឺវវ៉ូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។