03/06/2022 06:41
អាចនិយាយបានថា ស្ថានភាពអាកាសធាតុឆ្នាំនេះអំណោយផលសម្រាប់ការចុះពូជស្រូវរដូវដើមឆ្នាំងាយស្រួលបង្គួរ មេឃឆាប់ភ្លៀងហើយភ្លៀងស្មើបង្កលក្ខណៈឲ្យមាមីងកសិករអនាម័យដីស្រែ និងកម្ចាត់ជាតិពុល ជម្រះជាតិជូរ។ តាមលោកឡឹមក្វាងឌុង ប្រធានដំណាក់ការពាររុក្ខជាតិស្រុកទីវកឹង៖ នៅលើភូមិសាស្រ្តស្រុកដល់ចុងខែឧសភា ឆ្នាំ ២០២២ នឹងចុះពូជស្រូវរដូវដើមឆ្នាំតាមផែនការគឺផលិត ១១.១២០ ហិកតា។ ភាគច្រើនបណ្តាប្រភេទពូជស្រូវគុណភាពខ្ពស់ដែលមាមីងកសិករផលិតក្នុងរដូវនេះគឺ OM ១៨, OM ៤៩០០, OM ៥៤៥១។ ទន្ទឹមនឹងភាពងាយស្រួលអំពីប្រភពទឹកក្នុងការចុះពូជកាលពីដើមរដូវ ថ្វីត្បិតដូចច្នោះក្តី មាមីងកសិករគប្បីយកចិត្តទុកដាក់ដល់ស្ថានភាពលូតលាស់របស់ស្រូវក្នុងដំណាក់កាលបែកគុម្ព ប្រសិនបើភ្លៀងច្រើននឹងកើតជំងឺងាប់ដើម ស្អុយឫស។ ចំណែកដំណាក់កាលសំណាប មានស្រែមួយចំនួនត្រូវលិចទឹក បណ្តាលឲ្យងាប់ដើម កសិករត្រូវឆ្លូកឡើងវិញ។
ទិសដៅប្រើគួបផ្សំរវាងជីគីមីសាស្រ្ត និងជីសរីរាង្គ បានមាមីងកសិករជាច្រើនយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយប្រាក់ចំណាយទិញសម្ភារកសិកម្ម។ មានស្រែជាច្រើនបានប្រើក្នុងរដូវវស្សា និងរដូវសម្រកទទួលបានលទ្ធផលសេដ្ឋកិច្ចខ្ពស់រួចបានសហករណ៍ជាច្រើនផ្សព្វផ្សាយសមាជិកអនុវត្ត។
កសិករធ្វើដីត្រៀមបម្រុងចុះពូជស្រូវ។
លោកត្រឹងវ៉ាំងជុង ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មផាកតាយ (ឃុំថាញ់ម៉ី ស្រុកចូវថាញ់) បានឲ្យដឹង៖ ស្ថិតក្នុងស្ថានភាពតម្លៃសម្ភារកសិកម្មកើនឡើងខ្ពស់ ក្នុងរដូវសម្រកឆ្នាំ ២០២១-២០២២ សហករណ៍បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនអូវឡាក (ហាណូយ) ផ្សព្វផ្សាយអនុវត្តពិសោធនកម្មការប្រើជីសរីរាង្គក្នុងការផលិតស្រូវ ២០ ហិកតា ជំហានដំបូងឃើញមានប្រសិទ្ធភាពគឺ កាត់បន្ថយបានប្រាក់ចំណាយទិញជីគីមីប្រមាណ ២០%។ រីឯទិន្នផល និងគុណភាពស្រូវក៏សម្រេចបានដូចកាលពីមុន។ រដូវដើមឆ្នាំនេះ សហករណ៍ចលនាមាមីងកសិករ និងសមាជិកឲ្យបន្តប្រើប្រាស់គួបផ្សំជីសរីរាង្គទៀត។ ថ្វីត្បិតរបៀបផលិតនេះនៅថ្មី ប៉ុន្តែមាមីងកសិករកំពុងទម្លាប់តាមជាបណ្តើរៗ។ តាមការប៉ាន់ស្មាននឹងមានផ្ទៃដីប្រមាណ ៣០% ប្រើប្រាស់គួបផ្សំជីសរីរាង្គ។
ចំណែកក្រុមហ៊ុនចំកាតធ្វឹងថៀង (ឃុំង៉ុកបៀង ស្រុកថ្កូវ) រដូវដើមឆ្នាំនេះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនជីសរីរាង្គឡុងអាងចងសម្ព័ន្ធផ្សព្វផ្សាយប្រើប្រាស់ជីសរីរាង្គក្នុងការផលិតពូជស្រូវ ST២៥ ចំនួន ៨០០ ហិកតា។ តាមលោកឡេភុកយ៉េ នាយកក្រុមហ៊ុនជីធ្វឹងថៀង៖ អាជីវកម្មចងសម្ព័ន្ធជាមួយគ្រួសារផលិត និងផ្គត់ផ្គង់ជីសរីរាង្គតាមរូបភាពបញ្ចាំសាក្សី ដល់ចុងរដូវប្រមូលវិញ និងលក់ជីឲ្យដោយតម្លៃស្មើនឹងតម្លៃដែលរោងចក្រប្រគល់ឲ្យឌីបូ៉កម្រិតទី ១។ ការអនុវត្តន៍ប្រើប្រាស់ជីសរីរាង្គគឺដើម្បីកែប្រែដី លើកកម្ពស់គុណភាពគ្រាប់ស្រូវតាមទិដៅសរីរាង្គបម្រើឲ្យការនីហរ័ណ បានអាជីវកម្មផ្សព្វផ្សាយជាច្រើនរដូវកន្លងមកហើយ។
ទន្ទឹមនឹងនោះ នៅទាំងជួយឲ្យមាមីងកសិករប្រិតសំចៃក្នុងការផលិត (កាត់បន្ថយជីគីមី) ដើម្បីសន្សឹមៗឈានដល់ការផលិតសុវត្ថិភាព។ ថ្វីត្បិតរដូវទី ១ ទី ២ ជារដូវដំបូងប្រើប្រាស់ជីសរីរាង្គ មាមីងកសិករមិនទាន់ឃើញអស់អំពីប្រសិទ្ធភាព។ ប៉ុន្តែចាប់តាំងពីរដូវទី ៣ ទី ៤ លទ្ធភាពកាត់បន្ថយចំនួនជីគីមីនឹងកើនឡើងពី ១០-១៥% នៅបណ្តារដូវដំបូង រដូវបន្ទាប់កើនឡើងពី ២៥-៣០% និងជួយឲ្យដីផលិតតែងរក្សាបាននូវជីជាតិ ជួយឲ្យស្រូវលូតលាស់ល្អ និងលើកកម្ពស់គុណភាពគ្រាប់អង្ករ៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។