26/10/2021 09:30
គ្រួសារបងសឺនង៉ុកចយ‑បងស្រីថាច់ធីកញ្ញា នៅភូមិត្រពាំងវែង បានឧបត្ថម្ភដីសង់លំនៅឋាន។ បច្ចុប្បន្ន គ្រួសារបងមានជីវភាពធូរធា កសាងបានផ្ទះសមរម្យ ប្រកបដោយផាសុកភាព។ ក្រៅពីនោះ គ្រួសារបងនៅទាំងបើកហាងលក់សារពើភណ្ឌបម្រើដល់មាមីងនៅក្នុងភូមិទៀតផង។ បងសឺនង៉ុកចយ បានឱ្យដឹងថា៖ ឆ្នាំ ២០០៦ ខ្ញុំការប្រពន្ធ ប៉ុន្តែជីវភាពរបស់គ្រួសារម្តាយឪពុកទាំងសងខាងសុទ្ធតែក្រីក្រ គ្មានដីចែកឲ្យប្តីប្រពន្ធខ្ញុំសម្រាប់សាងសង់ផ្ទះនៅដោយឡែក ម៉្លោះហើយត្រូវរស់នៅជាមួយឪពុកម្តាយ។ ឆ្នាំ ២០១៥ ដោយពិនិត្យឃើញគ្រួសារខ្ញុំមានតម្រូវការអំពីដីសង់លំនៅឋាន មូលដ្ឋានក៏បានឧបត្ថម្ភដីសាងសង់លំនៅឋានជាង ៤០០ ម៉ែត្រក្រឡា។ ទន្ទឹមនឹងនោះ គ្រួសារខ្ញុំក៏សន្សំប្រាក់ទិញបានដីរបស់អ្នកនៅជិតខាងជាង ៣០០ ម៉ែត្រក្រឡាទៀត។ ដីមានរួចស្រេច ប៉ុន្តែទុនធានសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារបែរជាគ្មាន ប្តីប្រពន្ធក៏ទៅស្វែងរកការងារធ្វើនៅទីក្រុងហូជីមិញ។ ក្រោយពេលទៅពលកម្មមួយរយៈ ប្តីប្រពន្ធសន្សំបានប្រាក់ទុនរួចសាងសង់បានផ្ទះដោយតម្លៃជាង ២០០ លានដុង។ បច្ចុប្បន្ននេះ គ្រួសារខ្ញុំសន្សំសំចៃ ចិញ្ចឹមគោមេបាន ៥ ក្បាល ហើយប្រពន្ធខ្ញុំលក់សារពើភណ្ឌនៅនឹងផ្ទះ។ គ្រួសារបានដូចសព្វថ្ងៃ អាស្រ័យបានការឧបត្ថម្ភរបស់រដ្ឋ ជាកម្លាំងជំរុញឱ្យគ្រួសារឈានឡើង។ កូន ២ នាក់ដែលកំពុងស្ថិតក្នុងវ័យរៀនសូត្របានល្អ។ ក្នុងដំណាក់កាលទី ២ គ្រួសារបងថាច់ត្រាច់ ត្រានៅភូមិផ្នោរលើ (អា) ក៏ បានឧបត្ថម្ភដីតាមសេចក្តីសម្រេចចិត្តលេខ ២៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជាង ៣០០ ម៉ែត្រក្រឡា។ ផ្តើមពីនោះ គ្រួសារបងក៏សាងសង់បានផ្ទះយ៉ាងសមរម្យផងដែរ។ បច្ចុប្បន្ន ពីរនាក់ប្តីប្រពន្ធបងប្រកបរបរជាងកំបោរ រួមជាមួយថ្វីដៃរបរកាន់តែបានលើកកម្ពស់ដោយអាស្រ័យបងថាច់ត្រាច់ត្រា បានចូលរួមថ្នាក់បណ្តុះបណ្តាលមុខរបររយៈពេលខ្លីអំពីចំណេះសាងសង់ ម៉្លោះហើយ បងតែងបានអ្នកផងមករកជួលធ្វើផ្ទះសម្បែង និងបណ្តាសំណង់ជាច្រើនទៀតនៅកន្លែងនានា។ បច្ចុប្បន្ន ប្តីប្រពន្ធបងអាចរកប្រាក់ចំណូលក្នុងមួយថ្ងៃបានពី ៥០០.០០០ - ៥៥០.០០០ ដុង។
បងស្រីថាច់ធីកញ្ញា រៀបសារពើភណ្ឌលក់ជូនភ្ញៀវនៅនឹងផ្ទះ។
បងថាច់ត្រាច់ត្រា បានឱ្យដឹងថា៖ ដោយអាស្រ័យបានការឧបត្ថម្ភរបស់រដ្ឋ ការបង្កលក្ខណៈរបស់រដ្ឋអំណាចមូលដ្ឋាន ការស្របចិត្ត គំនិតរបស់ប្តីប្រពន្ធខ្ញុំ។ល។ ម៉្លោះហើយជីវភាពបានដូចសព្វថ្ងៃ។ ខ្ញុំតែងមិនរអែងជាមួយភាពលំបាក ហើយខិតខំជាងទៀតដើម្បីមានលក្ខណៈបានចិញ្ចឹមកូនៗរបស់ខ្ញុំរៀនសូត្រដូចកុមារដទៃៗដែរ។
លោកង្វៀងថាញ់យ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានឱ្យដឹងថា៖ គិតមកទល់ពេលនេះក្នុងទូទាំងឃុំមានគ្រួសារទទួលផល ៦៥/១២៤ គ្រួបានសាងសង់លំនៅឋានរឹងមាំលើដីដែលបានឧបត្ថម្ភ។ ផ្តើមពីការឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ ២៩ គ្រួសារទាំងនោះបានស្ងប់ចិត្តក្នុងការផលិត លំនឹងជីវភាព និងមានអគ្គិសនី ទឹកស្អាតបម្រើដល់ជីវភាពរបស់ជនរួមជាតិខ្មែរ។ មូលដ្ឋានក៏បានអនុវត្តសម្រេចសំណុំបែបបទផ្តល់លិខិតទទួលស្គាល់សិទ្ធិប្រើប្រាស់ដីជូនដល់មុខសញ្ញាទទួលផល។ តាមលទ្ធផលត្រួតពិនិត្យ គិតមកទល់ពេលនេះ បណ្តាគ្រួសារទទួលផលគ្មានកើតមានស្ថានភាពលក់ បញ្ចាំដីខុសពីការកំណត់ឡើយ។
បណ្តាគ្រួសារដែលមិនទាន់សាងសង់លំនៅឋានលើដីដែលបានឧបត្ថម្ភ មិនមែនមកពីមូលហេតុមិនមានលក្ខណៈឡើយ បច្ចុប្បន្ន គ្រួសារទាំងនោះកំពុងខិតខំស៊ីឈ្នួលជួលព័ទ្ធនៅទីឆ្ងាយ សន្សំសំចៃប្រាក់កាសសម្រាប់បង្កើនប្រភពចំណូលរួចវិលត្រឡប់មកស្រុកកំណើតទើបសាងសង់ផ្ទះ។ គ្រួសារជនរួមជាតិខ្មែរបានទទួលផល និងមានលក្ខណៈឈានឡើងក្នុងជីវភាពក៏ជាសក្ខីកម្មគ្រប់គ្រាន់បញ្ជាក់ឱ្យឃើញពីលទ្ធផលនៃការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលើភូមិសាស្រ្តឃុំញីទ្រឿងនិយាយដោយឡែក នៅស្រុកកូវង៉ាងនិយាយរួម៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។