17/01/2023 08:29
វត្តសុវណ្ណនទីសិរីឧត្ដម(អូរតាពៅ) ស្ថិតនៅភូមិអូរតាពៅ ឃុំដាឡុក ស្រុកចូវថាញ់បានកសាងនៅ ឆ្នាំ ២០១៤។ ព្រះចៅអធិការ គណៈអារាមាភិបាលកំពុងផ្ដុំឱ្យការកសាងបណ្ដាសំណង់នៅក្នុងទីធ្លាវត្ត។ ទោះជាដូច្នោះក៏ដោយ វត្តតែងសកម្មក្នុងការបំផុសចលនា ពុទ្ធបរិស័ទក្នុងចំណុះវត្តរួមវិភាគទានកសាងផ្លូវគមនាគមន៍ជនបទ នាំមកក្ដីរីករាយជូនប្រជាជន។
ចុងឆ្នាំ ២០២២ វត្ត បំផុសចលនាពុទ្ធបរិស័ទ សប្បុរសជន រួមវិភាគទានកសាងផ្លូវបេតុង ១ ខ្សែដោយមានប្រវែង ១៧០ ម៉ែត្រ ទទឹង ២ ម៉ែត្រ សរុបថវិកា ៧៧ លានដុង។ សំណង់ផ្លូវគមនាគមន៍ជនបទបានកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក និងដឹកជញ្ជូនបណ្ដាមុខទំនិញកសិផលរបស់ប្រជាជន ក្នុងតំបន់អាសយជនភូមិអូរតាពៅ ។
លោកថាច់ហ្វាង ឧទ្ទេសនាមអំពីដងផ្លូវដែលទើបកសាងសម្រេច។
ព្រះតេជគុណ ថាច់សល់ ព្រះចៅអធិការវត្តអូរតាពៅ មានថេរដីកាឱ្យដឹងថា៖ ដោយពិនិត្យឃើញពីភាពលំបាកក្នុងការធ្វើដំណើរទៅមករបស់ពុទ្ធបរិស័ទនៅទីនោះ ជាពិសេសនៅពេលមានអ្នកបាត់បង់ជីវិតត្រូវដង្ហែសាកសពដើរវាងឆ្ងាយ ទើបបានមកដល់ ផ្លូវធំ និងដល់វត្ត។ អាស្រ័យហេតុនោះ អាត្មាភាពបំផុសចលនាពុទ្ធបរិស័ទរួមវិភាគទានកសាងកំណាត់ផ្លូវនេះដើម្បី ងាយស្រួលក្នុងការធ្វើដំណើររបស់ពុទ្ធបរិស័ទនៅទីនោះផង បង្រួញបានពេលវេលាពេលទៅដល់តំបន់ផលិតកសិកម្មរបស់ប្រជាជនផង។ ទោះបីសំណង់មានតម្លៃមិនជាច្រើនក៏ដោយ ប៉ុន្តែបង្កបានភាពរីករាយសម្រាប់ពុទ្ធបរិស័ទនៅទីនោះ។
ភូមិអូរតាពៅជាភូមិមួយក្នុងបណ្ដាភូមិទទួលបានការចាប់អារម្មណ៍របស់រដ្ឋអំណាចមូលដ្ឋានវិនិយោគ កសាងបណ្ដាសំណង់សាធារណប្រយោជន៍ ក្នុងនោះមាន ផ្លូវបេតុងជាដើម។ ថ្វី ការបំផុសចលនាបណ្ដាគ្រួសារពុទ្ធបរិស័ទ សប្បុរសជននៅកន្លែងនានារួមវិភាគទានកសាងផ្លូវគមនាគមន៍ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានកសាងជនបទ កាន់តែមានសម្រស់ជាងទៀត។
លោកថាច់ហ្វាង ប្រធានគណៈអារាមាភិបាលវត្តអូរតាពៅ មានប្រសាសន៍ថា៖ កំណាត់ផ្លូវបានកសាង និងដាក់ឱ្យប្រើប្រាស់គឺបម្រើដល់គ្រួសារប្រជាជនជាង ៤០ គ្រួដែលច្រើនធ្វើដំណើរឆ្លងកាត់ទីនោះ។ នៅពេលខាងមុខ ព្រះចៅអធិការវត្ត រួមជាមួយគណៈអារាមាភិបាលបន្តបំផុសចលនាកសាងផ្លូវបេតុងបន្ថែម ១ ខ្សែទៀតដោយមានប្រវែង និងទទឹងប្រហាក់ប្រហែលដូចសំណង់ខាងលើ ដើម្បីបង្កលក្ខណសម្រាប់ប្រជាជនធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួលជាង។
លោកថាច់ទ្រុកលី អនុលេខាគណៈកម្មាធិការបក្សឃុំដាឡុកបានឱ្យដឹងថា៖ បណ្ដាវត្តលើភូមិសាស្រ្ត បានរួមជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការអនុវត្តន៍បណ្ដាលក្ខឋានកសាងជនបទថ្មី។ ចំពោះវត្តអូរតាពៅ មិនត្រឹមតែរួមជាមួយមូលដ្ឋានកសាងផ្លូវគមនាគមន៍តំបន់អាសយជនលើភូមិសាស្រ្តឡើយ វត្តនៅទាំងចូលរួមកសាងស្ពានជនបទ កសាងលំនៅឋានជូនគ្រួសារដែលជួបលំបាកអំពីលំនៅឋាន ទៅសួរសុខទុក្ខ ជូនអំណោយដល់បណ្ដាគ្រួសារដែលមានស្ថានភាពលំបាក។ល។ ទង្វើទាំងនោះ ជាការសម្ដែងពីការគិតគូរដល់ជីវភាពជូនប្រជាជន។ ភាពស្និទ្ធស្នាលរបស់បណ្ដាវត្តនិយាយរួម វត្តអូរតាពៅនិយាយដោយឡែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន សង្ឃឹមថា វត្តនឹងបន្តពង្រីកល្អជាងទៀតសមិទ្ធផលដែលសម្រេចបាន ប្រមូលផ្ដុំបានពុទ្ធបរិស័ទច្រើនជាងទៀតចូលរួមកសាងភូមិស្រុកកាន់តែស្រស់ស្អាតជាង៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។