18/04/2022 19:38
កម្មវិធីមានភាពរាលដាល ទាក់ទាញការយកចិត្តទុកដាក់ចូលរួមនិងពង្រីករបស់បណ្ដាអ្នកធ្វើសេដ្ឋកិច្ចក្នុងការបង្កើនកម្រិតនិងធ្វើឲ្យសុក្រឹត្យផលិតផលតាមតម្រូវការទីផ្សារនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតាមទិសចងសម្ព័ន្ធ។ បណ្ដាផលិតផលមានភាពវិវឌ្ឍន៍ច្បាស់លាស់ជាច្រើនអំពីគុណភាពនិងសំបកសញ្ញា មានប្រភពដើមដូចជាបណ្ដាក្រុម ផលិតផលអាហារ “នំអន្សម”។ នាឱកាស ទទួលអំណរបុណ្យចូលឆ្នាំថ្មី ក្នុងគ្រួសារនីមួយៗនំអន្សមធ្លាប់ឃើញតម្កល់លើអាសនៈឬក្បែរថាស់ដាក់តំណាប់។ មានក្លិនក្រអូប ទន់ស្វិតនៃដំណើបថ្មី រួមជាមួយរសក្លិននៃ ស្នូលសណ្ដែកខៀវ ជាតិប្រៃនៃពងទាប្រៃ សាច់ក្រក និងជាតិម្លាន់របស់សាច់ជ្រូក។ល។ ដើម្បីពង្រីកផលិតផលនំអន្សមចាប់ចិត្តអ្នកបរិភោគ មីងម៉ាយធីហ្វាងឡង ភូមិត្រកួន ឃុំគីមហ្វា ស្រុកកូវង៉ាងបានច្នៃផលិតផលនំអន្សមប្រពៃណី ពីការច្នៃស្នូលនំដល់ពណ៌របស់នំ ដើម្បីលើកកម្ពស់គុណភាព និងកែប្រែថ្មីនូវគំរូសំបកនំឲ្យចាប់ចិត្តអ្នកបរិភោគ។ ហេតុដូច្នោះ មូលដ្ឋាននំអន្សមបាឡងមាន ផលិតផល ០២ មុខសម្រេចសម្បទា OCOP ចំណាត់ថ្នាក់ផ្កាយ០៣(នំអន្សមស្នូលចម្រុះ នំអន្សម ៣ ពណ៌)។
ថ្នាក់ដឹកនាំសមាគមសហព័ន្ធន៍នារីស្រុកកូវង៉ាងពិនិត្យអង្កេតមូលដ្ឋានផលិតនំអន្សម។ រូបថត៖ ម៉ីញ៉ឹង
អ្នកស្រីត្រឹងធីគឹមជុង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាងបានឲ្យដឹងថា៖ ជាស្រុកផលិតកសិកម្ម បច្ចុប្បន្ននេះ កូវង៉ាងកំពុងយកចិត្តទុកដាក់ដល់ការពង្រីកផលិតផល OCOP កសិកម្មដើម្បីពង្រីកបណ្ដាផលិតផលពិសេសរបស់មូលដ្ឋាន បង្កកម្លាំងជំរុញឲ្យតំបន់សេដ្ឋកិច្ចជនបទក្នុងដំណាក់កាលថ្មី។ ជាមួយចំណុចពិសេសគឺពង្រីកផលិតផល OCOP កសិកម្ម ស្រុកចង្អុលការចាត់តាំងផលិតនិងរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញដើម្បីលើកកម្ពស់គុណភាពផលិតផលពិសេស ឈានដល់សម្រេចសម្បទាផលិត ផល OCOP ។ ចំពោះស្រូវ ស្រុករៀបចំរដូវកាលឡើងវិញ ក្នុងមួយឆ្នាំផលិត ០២ រដូវ (រដូវដើមឆ្នាំ និងរដូវវស្សា) ប្រើពូជថ្មី អនុវត្តបច្ចេកទេសជំលឿន បច្ចេកវិទ្យាថ្មី ពង្រីកទូលាយបណ្ដាទម្រង់សហការ ពង្រីកការផលិតស្រូវមានគុណភាពខ្ពស់ ស្រូវពូជ ស្រូវជ្រះ ស្រូវសរីរាង្គភ្ជាប់ជាមួយការចងសម្ព័ន្ធនិងលក់ផលិតផល ។ល។
តាមប្រសាសន៍អ្នកស្រីត្រឹងធីគឹមជុង ដើម្បីលើកកម្ពស់គុណភាពផលិតផល OCOP ភ្ជាប់ជាមួយការកសាងពាណិជ្ជសញ្ញាបង្កលក្ខណៈងាយស្រួល ដើម្បីលក់ផលិតផលនិងទាក់ទាញវិនិយោគឆ្ពោះទៅកាន់ទីផ្សារនីហរ័ណ នៅពេលខាងមុខនេះស្រុកនឹងផ្ដុំកម្លាំងបណ្ដាវិធីសាស្រ្ដបន្ដផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារកម្មវិធី OCOP នីតិវិធី OCOP កន្សោមលក្ខឋានវាយតម្លៃចំណាត់ថ្នាក់ផលិតផល OCOP ដល់កម្មាភិបាលថ្នាក់ស្រុកឃុំនិងផ្សព្វផ្សាយទូទៅក្នុងប្រជាជន។ ចាត់តាំងបណ្ដុះបណ្ដាល ហ្វឹកហាត់ឲ្យកម្មាភិបាល មូលដ្ឋានផលិតលម្អិតអំពីកន្សោមលក្ខឋានវាយតម្លៃ ចំណាត់ ថ្នាក់ផលិតផល OCOP កសាងសំណុំលិខិត ចូលរួមកម្មវិធី OCOP កសាងវិធីសាស្រ្ដ ផែនការធ្វើអាជីវកម្ម។ ក្នុងការអនុវត្តនីតិវិធី OCOP ជាមួយបណ្ដាផលិតផលចូលរួមកម្ម វិធី OCOP យោងតាមកម្រិតធ្វើឲ្យសុក្រឹត្យរបស់ផលិតផល ស្រុកនឹងមានវិធីសាស្រ្ដពិគ្រោះ ឧបត្ថម្ភកែប្រែថ្មី បង្កើនកម្រិតផលិតផលសមស្របជាមួយនឹងនីតិវិធី OCOP កន្សោមលក្ខឋានវាយតម្លៃ ចំណាត់ថ្នាក់ផលិត ផល OCOP និងលក្ខណៈរបស់មូលដ្ឋានផលិត។
ចំពោះផលិតផលផ្តើមពីគំនិតថ្មី បណ្ដាមូលដ្ឋានសហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកណែនាំបណ្ដាមូលដ្ឋានចុះឈ្មោះរកផលិតផលថ្មីសម្រាប់ចូលរួមកម្មវិធី OCOP និងអនុវត្តតាម ៦ ជំហានរបស់នីតិវិធី OCOP ដើម្បីមូលដ្ឋានផ្ដល់យោបល់តាមតម្រូវការ និងសមត្ថភាពរបស់មូលដ្ឋាន ។
ចំពោះផលិតផល OCOP ស្នើឲ្យបង្កើនចំនួនផ្កាយ បន្ដពង្រឹង និងលើកកម្ពស់គុណភាពផលិតផលរកប្រភពដើមចងសម្ព័ន្ធ កន្សោម ពង្រីកពាណិជ្ជសញ្ញា ជំរុញពាណិជ្ជកម្ម ។ល។ សម្រេចសំណុំលិខិតស្នើឲ្យវាយតម្លៃបង្កើនចំនួនផ្កាយសម្រាប់ផលិតផល OCOP៕
ប្រែសម្រួល៖ លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។