23/03/2023 15:37
បច្ចុប្បន្ន សហករណ៍កសិកម្ម-ជលផលត្រឿងឡុងហ្វាបានវិនិយោគផ្ទះសំណាញ់ ០២ ខ្នងសម្រាប់ដាំត្រសក់ផ្អែម ក្នុងមួយខ្នងៗមានទំហំផ្ទៃ ១.០០០ ម៉ែត្រក្រឡា ថវិកាវិនិយោគ ២៨៥ លានដុង រួមមានផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។ កម្រិតដាំ ២.៥០០ ទងក្នុងមួយកុងដី អត្រាប្រមូលផលគឺ ៨០,៥៦% ទិន្នផលសម្រេចមធ្យមរបស់ទម្រង់ ៣.៣២៦ គីឡូក្រាមក្នុងមួយកុង ក្នុងមួយផ្លែៗទម្ងន់ ១,៥៩ គីឡូក្រាមលក់ជាមួយតម្លៃ ៤០.០០០ ដុងក្នុងមួយគីឡូក្រាម(ផលិតផលប្រភេទ ១) តម្លៃ ២៥.០០០ ដុងក្នុងមួយគីឡូក្រាម (ផលិតផលប្រភេទ ២) ក្នុងមួយឆ្នាំដាំ ០៣ រដូវ ក្នុងផ្ទះសំណាញ់នីមួយៗលក់បានជាង ៤០០ លានដុង ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចនៅចំណេញ ១៩០ លានដុង។
តាមការវាយតម្លៃ ការអនុវត្តន៍ទម្រង់ផ្ទះសំណាញ់នេះ ប្រាក់ទុនវិនិយោគលើកដំបូងខ្ពស់បង្គួរ រយៈពេលប្រមូលដើមទុនមកវិញពី ២-៤ ឆ្នាំ៕
កសិករទស្សនាទម្រង់ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។ មិញទ្រី-ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។