02/05/2022 07:10
គម្រោងការនេះអាស្រ័យដោយក្រុមហ៊ុនផ្គត់ផ្គង់ទឹក Senco ត្រាវិញស្ថិតក្រោមឱវាទក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាបរិស្ថាន និងសំណង់សាយហ្គង (Senco) ធ្វើម្ចាស់វិនិយោគ។ សំណង់បើកការដ្ឋានស្ថាបនានៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ លើផ្ទៃដី ០,៩ ហិកតា ថវិកាវិនិយោគជាង ៩៥ ពាន់លានដុង រយៈពេលដំណើរការកសាង ១២ ខែ។ រោងចក្រមានថាមពលផ្គត់ផ្គង់ ១០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃមួយយប់ ទទួល និងវិនិច្ឆ័យទឹកពីទន្លេឡាងថែ។ ផលិត និងផ្គត់ផ្គង់ទឹកស្អាតសម្រេចសម្បទាគុណភាពតាម QCVN 01-1:2018/BYT ផ្គត់ផ្គង់ទឹកឲ្យប្រជាជនតំបន់ទីក្រុងត្រាវិញ និងតំបន់ជិតខាង។
ថ្នាក់ដឹកនាំខេត្តអញ្ជើញមកពិនិត្យរោងចក្រផលិតទឹក។ រូបថត៖ ទ្រឿងង្វៀង
លោកម៉ាយស្វឹងតៀង អគ្គនាយកក្រុមហ៊ុន Senco ប្រធានក្រុមហ៊ុនផ្គត់ផ្គង់ទឹក Senco ត្រាវិញបានឲ្យដឹង៖ ក្នុងរយៈពេលដំណើរការកសាង ថ្វីត្បិតត្រូវជះឥទ្ធិពលពីអាសន្នរោគកូវីដ-១៩ ក៏ដោយ ប៉ុន្តែអង្គភាពសាងសង់តែងខិតខំបង្កើនម៉ោង ជម្នះការលំបាក ជំរុញសន្ទុះកសាង សម្រេចមុនផែនការដាក់ចេញ។ នេះជាគម្រោងការវិនិយោគតាមរូបភាពភាគីរវាងរដ្ឋនិងឯកជន (PPP) រូបភាពសហការសាងសង់-ឯកជន-ធ្វើពាណិជ្ជកម្ម (BOO) បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញប្រគល់សិទ្ធិឲ្យមន្ទីរស្ថាបនាត្រាវិញចុះហត្ថលេខាសហការអនុវត្តគម្រោងការជាមួយម្ចាស់វិនិយោគ Senco ត្រាវិញសហការទិញ និងលក់ទឹកស្អាតជាមួយក្រុមហ៊ុនផ្គត់ផ្គង់និងបង្ហូតទឹកត្រាវិញ។
អស់រយៈពេលជិត ០៧ ខែកសាង ជាមួយការប្តេជ្ញារបស់កម្មាភិបាល បុគ្គលិកកម្មករ Senco ត្រាវិញ រួមជាមួយការឧបត្ថម្ភពីបណ្តាមន្ទីរ ផ្នែកខេត្ត សំណង់បានសម្រេចជាសារវន្តមុនពេលកំណត់ ហើយបានដាក់ឲ្យធ្វើសកម្មភាពផ្គត់ផ្គង់ទឹកបម្រើប្រជាជននៅទីក្រុងត្រាវិញចាប់តាំងពីខែមករា ឆ្នាំ ២០២២។
រោងចក្រផលិតទឹកមានបណ្តាសារបណ្ណសំណង់ដូចជា៖ សំណង់ប្រមូល ដំណាក់បូមទឹក និងបំពង់ទឹក D៤៥០ ប្រវែង ៤៨០ ម៉ែត្រ ប្រព័ន្ធវិនិច្ឆ័យទឹក អាងដាក់ទឹក ដំណាក់បូមទឹកកម្រិតទី ២ បំពង់ទឹកស្អាត D៥០០ និង D៤០០ ប្រវែង ៤,៩ គីឡូម៉ែត្រ។ ផ្លូវខ្សែអគ្គិសនីកម្រិតថាមពលមធ្យម និងដំណាក់បំបែរថាមពល ប្រព័ន្ធបញ្ជាអេឡិចត្រូនិក។ បណ្តាសារបណ្ណបន្ទាប់បន្សំរួមមាន៖ រោងបញ្ជាការ អាគារស្តុកទុកជាតិគីមី ប្រព័ន្ធវិនិច្ឆ័យទឹក ទីធ្លាផ្លូវ ទិដ្ឋភាពបរិស្ថាន ស្រះបម្រុង។ល។ តាម ផែនការ ក្រុមហ៊ុននឹងបង្កើនថាមពលឡើង ២០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃមួយយប់ ដើម្បីឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។
លោកម៉ាយស្វឹងតៀងឲ្យដឹងបន្ថែម៖ សម្រេចបានលទ្ធផលដូចខាងលើ អាស្រ័យក្រុមហ៊ុនបានជ្រួតជ្រាបដល់កម្មាភិបាល បុគ្គលិក និងពលករទាំងអស់អំពីខ្លឹមសារផែនការលេខ ២១-KH/TU ចុះថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០២១ របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្តីពីការចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ។ ផែនការលេខ ៦៨/KH-UBND ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការបំផុសចលនាប្រឡងប្រណាំងបង្កើតស្នាដៃអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ សំដៅបង្កឲ្យការប្រឡងប្រណាំងមានភាពស្វាហាប់ ទូលំទូលាយលើភូមិសាស្រ្តខេត្ត ពង្រីកកម្លាំងព្រៀបរបស់បណ្តាស្ថាប័ន អង្គភាព អាជីវកម្ម និងមូលដ្ឋាន។ ខិតខំអនុវត្តសម្រេចជោគជ័យភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១ និងបណ្តាភារកិច្ចសំខាន់ៗក្នុង ០៦ ខែដើមឆ្នាំ ២០២២៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។