17/02/2022 21:03
តាមការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ កោះតឹងគ្វីបច្ចុប្បន្នមានប្រឡាយ ០៩ ខ្សែសម្រាប់បង្ហូតទឹកពីទន្លេហូវចូល អាស្រ័យមិនទាន់ម្ចាស់ការបានក្នុងការបង្ខាំងទឹកប្រៃ រក្សាទុកទឹកសាប ម៉្លោះហើយពេលមានទឹកប្រៃជ្រាបចូលពីទន្លេដល់តំបន់កោះម៉ី (ស្រុកតាឱន ខេត្តវិញឡុង) តាមទន្លេហូវ បណ្តាលឲ្យទឹកប្រៃជ្រាបចូលសព្វទូទាំងតំបន់កោះតឹងគ្វីតាមបណ្តាប្រឡាយ។ ដើម្បីបង្ខាំងទឹកប្រៃ រក្សាទុកទឹកសាបនៅកោះតឹងគ្វី ឆ្នាំ ២០២១ លូបង្ខាំងទឹកប្រៃ ទឹកជំនន់ ០៤ កន្លែងសម្រាប់បម្រើការផលិតកសិកម្មលើភូមិសាស្រ្តកោះតឹងគ្វីបានផ្សព្វផ្សាយ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសម្រេចសារវន្ត រួមមានសំណង់លូបាំងសា បាំងលឿង C1 និង C3 សរុបទុនវិនិយោគជាង ៤០ ពាន់លានដុង នេះជា ០៤/០៩ សំណង់លូស្ថិតក្នុងគម្រោងការបង្ខាំងទឹកប្រៃ និងទឹកជំនន់អាស្រ័យដោយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញធ្វើម្ចាស់វិនិយោគ។
លូបង្ខាំទឹកប្រៃ។ រូបថត៖ ហ៊ឺវហ្វេ
លោកកាវវ៉ាំងភូ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងភូតឹងបានឲ្យដឹង៖ ការកសាងលូបង្ខាំងទាំង ០៤ លើកោះតឹងគ្វី ថ្វីត្បិតមិនទាន់បិទភ្ជិត ១០០% ដើម្បីបង្ខាំងទឹកប្រៃក៏ដោយ ប៉ុន្តែរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាទុកទឹកសាប និងម្ចាស់ការបានប្រភពទឹកបម្រើផ្ទៃដីដាំឈើហូបផ្លែ ១០០ ហិកតាបានទទួលផលផ្ទាល់ពីបណ្តាសំណង់ខាងលើ។ ពេលទឹកប្រៃជ្រាបចូល និងជ្រាបចូលជ្រៅដល់កោះម៉ីស្ថិតនៅខាងចុងកោះតឹងគ្វីនិងបញ្ជូនទឹកប្រៃជ្រាបចូលជ្រៅតាមបណ្តាប្រឡាយ ម៉្លោះហើយ រយៈពេលខាងមុខ ចំពោះស្ថានភាពអាកាសធាតុសព្វថ្ងៃកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ ទឹកប្រៃ ជ្រាបរហ័ស។ល។ ចំណែកលូដើមទង ០៥/០៩ កន្លែងក្រៅពីនោះនៅលើកោះតឹងគ្វី ខេត្តគប្បីប្រញាប់ផ្សព្វផ្សាយ និងសម្រេចជាសារវន្តដើម្បីបិទភ្ជិតបង្ខាំងទឹកប្រៃ ការពារចម្ការឈើហូបផ្លែផលិតផលពិសេសរបស់មូលដ្ឋាន។
អ្នកចម្ការឡេវ៉ាំងដែវ ស្នាក់នៅភូមិតឹងគ្វី ២ ឃុំអាងភូតឹង ស្រុកកូវកែបានឲ្យដឹង៖ រដូវផ្លែឈើឆ្នាំ ២០១៦-២០១៧ គ្រួសារមានដើមសាវម៉ាវជាង ៦០ ដើម (ស្មើនឹង ០,២ ហិកតា) ត្រូវខាតទាំងស្រុង អាស្រ័យទឹកប្រៃជ្រាបចូល ម៉្លោះហើយដើមសាវម៉ាវទាំងអស់រលួតក្តឹបជ្រុះអស់រលីង។ អាស្រ័យតំបន់ដីតឹងគ្វីជាតំបន់កោះ មានប្រឡាយច្រើន ម៉្លោះហើយប្រភពទឹកពីទន្លេហូវងាយជ្រាបចូលក្នុងចម្ការ។ អ្នកចម្ការ បើចង់ម្ចាស់ការ “កាត់ផ្ដាច់ទឹក” ពីប្រឡាយទាំងនេះលំបាកខ្លាំងណាស់ អាស្រ័យចំណាយថវិកាច្រើនក្នុងការកសាងលូទឹក។ ជាមួយការផ្សព្វផ្សាយកសាងលូទឹកទាំង ០៤ ក្នុងនោះ មានលូទឹកបាំងសា (ភូមិតឹងគ្វី ២) នៅផ្លូវទឹកជិតតំបន់ចម្ការរបស់គ្រួសារ ជួយបង្ខាំងទឹកប្រៃ និងរក្សាទុកទឹកសាបសម្រាប់អ្នកចម្ការនៅទីនេះ។
លោកឡេវ៉ាំងង៉្វាង ប្រធានគណៈកម្មការប្រជាជនភូមិតឹងគ្វី ២ ឃុំអាងភូតឹងបានឲ្យដឹង៖ ភូមិតឹងគ្វី ២ មាន ០២/០៤ លូទឹកកំពុងបានផ្សព្វផ្សាយដំណើរការកសាង។ ឆ្លងតាមរយៈ នោះ មានផ្ទៃដីចម្ការឈើហូបផ្លែជាង ៥០ ហិកតាកំពុងបានទទួលផលផ្ទាល់ពីសំណង់បង្ខាំងទឹកប្រៃ រក្សាទុកទឹកសាបនេះ។ បច្ចុប្បន្ន បណ្តាលូទឹកខាងលើបានសម្រេចកសាងជាសារវន្ត បង្ខាំងបានទឹកប្រៃពីខាងដើមកោះចូលមក។ ប្រសិនទឹកប្រៃជ្រាបចូលជ្រៅដល់ចុងកោះហើយនឹងជ្រាបផ្ទុយទៅវិញ។ អាស្រ័យហេតុនោះ អ្នកចម្ការនៅតឹងគ្វីសង្ឃឹមថារដ្ឋប្រញាប់ផ្សព្វផ្សាយកសាងបន្តបណ្តាលូដែលកសាងមិនទាន់បានសម្រេចដើម្បីអ្នកចម្ការនៅលើកោះស្ងប់ចិត្តទប់ទល់ជាមួយអាកាសធាតុប្រែប្រួល៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។