07/02/2025 09:15
បងស៊ើងថាយ (ទី ១ ខាងស្តាំ) ពិគ្រោះពីទម្រង់ដាំទំពាំងឫស្សីជាមួយសមាជិកសម្ព័ន្ធយុវជន។
ដោយមានលក្ខណៈជាឃុំកសិកម្ម ដូច្នោះហើយ ដើម្បីលុបបំបាត់គ្រួសារសមាជិកក្រីក្រ ជាច្រើនឆ្នាំកន្លងសម្ព័ន្ធយុវជនឃុំ ផុងភូ បានសហការជាមួយបណ្តាអង្គការមហាជនឃុំ បង្កើតក្រុមសហការជាច្រើនដូចជា៖ ក្រុមសហការចិញ្ចឹមសត្វ ដាំដុះ និងផលិតស្រូវគុណភាពខ្ពស់ជាដើម បាន ០៦ ក្រុម ដោយមានសមាជិក ១៦៧ នាក់ ចូលរួម ក្នុងនោះមានសមាជិកសម្ព័ន្ធយុវជន ៥០% ។ បង្កើតក្រុមបុលទុនអាទិភាពដែលគ្រប់គ្រងដោយសមាជិកសម្ព័ន្ធយុវជនបាន ០២ ក្រុម មានសមាជិក ១២៤ នាក់ចូលរួម ក្នុងនោះសមាជិកសម្ព័ន្ធយុវជន ៦៥%។ បច្ចុប្បន្ន ក្រុមដោះស្រាយជូនសមាជិកគ្រប់រូបបុលទុនជាង ២,១ ពាន់លាន ដុង។ បង្កើតក្រុមសហការផលិត ភ្ជាប់ជាមួយនឹងបង្កលក្ខណៈជូនសមាជិកបុនទុនអាទិភាពក៏ជំរុញទឹកចិត្តយុវជន ពង្រីកស្មារតីឈានមុខ ហ៊ានគិត ហ៊ានធ្វើ តាមវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ក្នុងការផលិត ចិញ្ចឹមសត្វ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាក់ស្តែងដូចជាទម្រង់ចិញ្ចឹមមាន់ ក្នុងចម្ការរបស់សមាជិកថាច់សែ នៅភូមិលេខ ៤ ឃុំផុងភូ ទម្រង់ដាំទំពាំងឫស្សីរបស់សមាជិកស៊ើងថាយជាដើម។
បងស៊ើងថាយ (ទី១ខាងឆ្វេង) ពិគ្រោះពីទម្រង់ដាំទំពាំងឫស្សីជាមួយសមាជិកសម្ព័ន្ធយុវជន។
បងស៊ើងថាយ ជាសមាជិកឆ្នើមម្នាក់ ដែលមានស្មារតីព្យាយាមប្រកបការងាររកស៊ី និងចូលរួមបណ្តាចលនាសម្ព័ន្ធយុវជននៅមូលដ្ឋាន។ ដោយសារកូនរបស់គាត់ឈឺថ្កាត់ជារឿយៗ សន្សំសំចៃបានប្រាក់ប៉ុន្មានក៏ចំណាយក្នុងការព្យាបាលជំងឺកូនអស់ ដូច្នោះហើយជីវភាពគ្រួសារគាត់ជួបការលំបាកច្រើន។ បងស៊ើងថាយ បានឲ្យដឹងថា៖ កាលពីឆ្នាំ ២០១៩ គ្រួសារខ្ញុំជាគ្រួសារក្រីក្រ ដោយបានសម្ព័ន្ធយុវជនឃុំចលនាអាជីវកម្មទិញកូនមាន់ ៣០០ ក្បាលជូនគ្រួសារខ្ញុំ និងបង្កលក្ខណៈឲ្យខ្ញុំចូលរួមបណ្តាវគ្គហ្វឹកហាត់ក្នុងការចិញ្ចឹមមាន់ផងនោះ ខ្ញុំក៏ចិញ្ចឹមមាន់ទទួលបានផលជាក់ស្តែង ។ ដោយសារកូនខ្ញុំឈឺ ប្រាក់ចំណូលពីការចិញ្ចឹមមាន់ក៏ចំណាយព្យាបាលជំងឺកូនខ្ញុំ។ នៅឆ្នាំ ២០២១ សម្ព័ន្ធយុវជនឃុំក៏បន្តស្នើឧបត្ថម្ភប្រាក់ ១០ លានដុង ពីគោលនយោបាយជនជាតិជូនគ្រួសារខ្ញុំទៀត។ បានប្រាក់នោះមកខ្ញុំមានដើមទុនដាំបន្លែ និងដាំទំពាំងឫស្សី។ ក្នុងរយៈកាល ១ ឆ្នាំក្រោយពីដាំបន្លែ ០,២ ហិកតា ទំពាំងឫស្សីជិត ០,១ ហិកតា ទូទាត់ខ្ទង់ចំណាយរួច ខ្ញុំរកប្រាក់ចំណូលបានជិត ១៨ លានដុង ។ បានទុននោះមក ខ្ញុំវិនិយោគក្នុងការចិញ្ចឹមមាន់លែងក្នុងចម្ការ ៦00 ក្បាល។ ចិញ្ចឹមបានជិត ៤ ខែ ទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំចំណេញបានជិត ១៥ លានដុង។ ដោយបានសម្ព័ន្ធយុវជនយកចិត្តទុកដាក់ឧបត្ថម្ភទាំងសម្ភារ និងស្មារតី ទើបខ្ញុំពង្រីកសេដ្ឋកិច្ចគ្រួសាររីកចម្រើនស្ថិរភាពដូចបច្ចុប្បន្ន។
បងឡឹមឌី លេខាសម្ព័ន្ធយុវជនឃុំផុងភូ មានប្រសាសន៍៖ ឆ្នាំ ២០២៥ សម្ព័ន្ធយុវជនឃុំបានកសាងផែនការជាក់ស្តែង ដើម្បីចលនាយុវជន ចូលរួមអង្គការចាត់តាំងសម្ព័ន្ធយុវជន ភ្ជាប់ជាមួយនឹងគិតគូរដល់ជីវភាពគ្រួសារសមាជិក។ បង្កលក្ខណៈជូនយុវជនបុលទុនអាទិភាពដើម្បីបន្តការពង្រីកសេដ្ឋកិច្ចគ្រួសាររីកចម្រើនស្ថិរភាព។ទន្ទឹមនឹងនោះសហការជាមួយបណ្តាអង្គការ មហាជនបង្កលក្ខណៈជូនយុវជនចូលរួមបណ្តាវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះ ដើម្បីយុវ ជននៅស្រុកកំណើតពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយបញ្ហាយុវជនទៅធ្វើការឆ្ងាយ មិនបានចូលរួមប្រជុំជីវភាពសម្ព័ន្ធយុវ ជន៕
អត្ថបទ - រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។