11/08/2022 15:38
សមាជិកថាច់ធឿង នៅភូមិអង្កោល ជាមាជិកឆ្នើមមួយរូប សំដែងពីចរិតហ៊ានគិត ហ៊ានធ្វើពេលចូលរួមជាមួយអង្គការចាត់តាំងសមាគមកសិករឃុំឡុងវិញ។ គ្រួសាររបស់សមាជិក ថាច់ធឿង មានដីសម្រាប់ចិញ្ចឹមបង្កងជាង ២០ ហិកតា។ ជាមួយការអនុវត្តន៍វិធានការក្នុងការ ចិញ្ចឹមជលផលកែប្រែរបស់គ្រួសារបាននាំមកលទ្ធផលជាក់ស្ដែង ក្នុងមួយឆ្នាំ គ្រួសារទទួលបានប្រាក់ចំណូលជិត ១០ ពាន់លានដុង។លោកថាច់ធឿង បានឱ្យដឹងថា៖ បច្ចុប្បន្ន គ្រួសារមានស្រះសម្រាប់ភ្ញាស់កូនពូជបង្កង ៣ ស្រះ ដោយមានផ្ទៃដីជាង ០,៣ ហិកតា ស្រះសម្រាប់ចិញ្ចឹមបង្កង ៩ ស្រះដោយមានផ្ទៃដីជាង ២០ ហិកតា។ គ្រួសារតែង អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន និងអនុវត្តតាមការណែនាំរបស់ផ្នែកជំនាញទៅក្នុងការចិញ្ចឹមបង្កងតាមប្រតិទិនជាមួយកូនពូជ ចិញ្ចឹមប្រមាណជិត ១២ លានក្បាលក្នុងមួយរដូវ ដល់ពេលប្រមូលផលទទួលបានប្រាក់ចំណូលជាង ៩ ពាន់លានដុង ក្រោយពេលទូទាត់រាល់ការចំណាយនៅចំណេញបានពី ៤,៥‑៥ ពាន់លានដុង។ ក្រៅពីនោះ គ្រួសារនៅទាំងពង្រីកការចិញ្ចឹមគោមេជាង ១០ ក្បាល ចិញ្ចឹមសត្វស្លាបជាច្រើនប្រភេទទៀត ក្នុងមួយឆ្នាំផ្ដល់ប្រាក់ចំណូលរាប់រយលានដុង។
ដោយអាស្រ័យរក្សាបានទម្រង់ចិញ្ចឹមជលផល រួមជាមួយទម្រង់ដទៃៗទៀត គ្រួសារលោក ដោះស្រាយការងារធ្វើនៅនឹងកន្លែងជូនពលករចំនួន ៩ រូបជាមួយប្រាក់ចំណូលក្នុងមួយខែៗពី ៧,៥-៨ លានដុង។ អ្នកស្រី គាងធីណឿង ប្រធានសមាគមកសិករឃុំឡុងវិញ បានឱ្យដឹងថា៖ កសិករថាច់ធឿង ជាកសិករមួយរូបក្នុងចំណោមកសិករដែលទទួលបានជោគជ័យក្នុងការពង្រីកសេដ្ឋកិច្ច ពង្រីកបណ្ដាទម្រង់។ លោកមិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែ នៅទាំងជ្រោមជ្រែងបណ្ដាចលនានៅមូលដ្ឋាន។ ជាក់ស្ដែងរយៈពេលកន្លង លោកបានបរិច្ចាគដីជិត ២.០០០ ម៉ែត្រក្រឡាសម្រាប់មូលដ្ឋានកសាងសាលារៀន រួមចំណែកជាមួយមូលដ្ឋានក្នុងការអនុវត្តន៍បណ្ដាលក្ខឋានកសាងជនបទថ្មី អនុវត្តល្អការងារសុខុមាលភាពសង្គម។ លោកថាច់ធឿង ក៏ជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរតែងសកម្មក្នុងការងារសង្គមហើយបានបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់ស្ងើចសរសើរជាគំរូឆ្នើម។
ក្រៅពីចិញ្ចឹមបង្កង គោ លោកថាច់ធឿងនៅទាំងចិញ្ចឹមមាន់ ទទួលបានប្រាក់ចំណូលរាប់សិបលានដុងក្នុងមួយឆ្នាំ។
ដោយអាស្រ័យបានប្រសព្វជាមួយបណ្ដាវិធានការចិញ្ចឹមតាមវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន ម៉្លោះហើយសមាជិកជាច្រើនទទួលបានជោគជ័យក្នុងវិស័យផលិត ចិញ្ចឹម ជលផល សមាជិកជាច្រើនសំដែងពីចរិតឈានមុខ ពង្រីកទូលាយបណ្ដាទម្រង់។ គិតមកទល់ពេលនេះ សមាគមមានសមាជិកជាង ៧០០ រូបសម្រេចកិត្តិនាមជាកសិករផលិត- ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។ ដើម្បីពង្រឹងសកម្មភាព ចលនា គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមកសិករឃុំផ្សព្វផ្សាយចលនាកសិករផលិត-ធ្វើអាជីវកម្មពូកែបាន ៥៣ លើក ដោយមានសមាជិក ២.៣១២ លើកនាក់ចូលរួម មានគ្រួសារចំនួន ១.៤០៨ គ្រួចុះឈ្មោះអនុវត្ត(សម្រេច ១០១,៥%)។ដើម្បីជួយឱ្យបណ្ដាសមាជិកមានភាពជឿនលឿនក្នុងការផលិត- ធ្វើអាជីវកម្ម សមាគមបានបង្កលក្ខណៈឱ្យសមាជិកចូលរួមបណ្ដាវគ្គហ្វឹកហាត់ សិក្ខាសាលា ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន និងកសាងទម្រង់ចិញ្ចឹមពពែនៅខេត្តត្រាវិញ” មានសមាជិក ៣០ រូបចូលរួម។ ចូលរួមជាមួយការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកចាត់តាំង ផ្សព្វផ្សាយបណ្ដាផែនការ គោលនយោបាយទាក់ទងដល់វិស័យកសិកម្ម មានសមាជិក ៤០ រូបចូលរួម។ ចូលរួមជាមួយមជ្ឈមណ្ឌលជំរុញកសិកម្មត្រាវិញហ្វឹកហាត់ផ្សព្វផ្សាយពង្រីកទូលាយទម្រង់ចិញ្ចឹមបង្គានាគ គួបផ្សំជាមួយត្រីទំពាំងទឹកដោះ មានសមាជិក ៤៦ រូបចូលរួម។ល។ គិតមកទល់ពេលនេះ ឃុំមានក្រុមសហការ ៣៥ ក្រុម ដោយមានសមាជិក ៤៧៨ រូប បង្កើតថ្មីក្រុមអាជីពចិញ្ចឹមគោមេ ១ ក្រុមមានសមាជិក ១០ រូប បង្កើតក្រុមអាជីពខ្នាតគំរូ ១ ក្រុម មានសមាជិក ១៤ រូបចូលរួម ចិញ្ចឹមពពែចំនួន ៩៨ ក្បាល។
អ្នកស្រី គាងធីណឿង ឱ្យដឹបន្ថែម៖ សមាគមតែងយកចិត្តទុកដាក់ដល់ការផ្លាស់ថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពចលនាកសិករផលិត -ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រស្ថិរភាព។ តាមរយៈនោះ បណ្ដាសមាជិកខ្វះទុនផលិត មានតម្រូវការទុនបម្រើឱ្យការផលិត ចិញ្ចឹមសត្វ។ល។ នោះ សមាគមបង្កលក្ខណៈឱ្យបានបុលទុនអាទិភាពពី ធនាគារ។ បង្កលក្ខណៈពង្រីកទូលាយទម្រង់ផលិត សកម្មចូលរួមក្នុងបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន៕
អត្ថបទ‑រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។