21/07/2023 09:03
កសិករថែទាំមាន់ ។ រូបថត៖ សម្បត្តិ
ដើម្បីប្រមូលផ្ដុំកសិករចូលរួមអង្គការចាត់តាំងសមាគមចូលរួមអនុវត្តសកម្មភាពរបស់ សមាគមគិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមកសិករស្រុកយ្វៀងហាយ ពង្រីកសមាជិកបាន ១៧០ រូប បង្កើនចំនួនសមាជិក មកទល់ពេលនេះឡើងបាន១០.៧៦២ រូប។
កសិករដែលបានពង្រីកជាសមាជិកសមាគមសុទ្ធតែជាអ្នកមានដំណាក់កាលពលកម្ម ផលិត មានប្រសិទ្ធភាព សកម្មក្នុងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿន វិទ្យាសាស្រ្ត បច្ចេកវិទ្យាទៅក្នុងការផលិត។
ការពង្រីកសមាជិក គឺសំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កសិករ។ ផ្ដើមពីនោះ មានសមាជិកជាច្រើន ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលបន្ទុក កសាងទម្រង់ផលិត ធ្វើអាជីវកម្មមានប្រសិទ្ធភាព រួមចំណែកពង្រីកសេដ្ឋកិច្ចគ្រួសារបានជាង ៣០ ទម្រង់រួមចំណែក ដោះស្រាយការងារធ្វើជូនពលករ នៅជនបទប្រមាណ ១៥០ នាក់៕ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។