02/05/2022 07:16
លោកង៉ូវ៉ាំងថាច់ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិលេខ ៤ បានឲ្យដឹង៖ អាណត្តិកាល ២០១៧-២០២២ តួនាទីរបស់សមាគមអតីតយុទ្ធជនតែងធ្វើជាគំរូក្នុងបណ្តាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ ស្មារតីភ្ញាក់រលឹករបស់សមាជិកយ៉ាងខ្ពស់ក្នុងការអនុវត្តន៍ភារកិច្ច បន្ទុករបស់ខ្លួន រួមជាមួយមូលដ្ឋានចូលរួមរក្សាអនាម័យបរិស្ថាន។ កសាងចលនាការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ល។ ក្នុងការពង្រីកសេដ្ឋកិច្ច បណ្តាសមាជិកបានផ្លាស់ប្តូរទម្រង់ដាំក្រូចពោធិ៍សាត់លើដីផលិតស្រូវមិនសូវមានផល រួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនប្រភពចំណូលសេដ្ឋកិច្ចគ្រួសារ។
សមាជិកអតីតយុទ្ធជនង៉ូវ៉ាំងថាច់សំណេះសំណាលជាមួយបងប្អូនសមាជិក។ រូបថត៖ ហ៊ឺចហ្វេ
ពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” ប៉ុន្មានឆ្នាំកន្លង សមាជិកអតីតយុទ្ធជនឃុំថាញ់ភូបានរវៀសរវៃប្រឡងប្រណាំងពង្រីកសេដ្ឋកិច្ច កាត់បន្ថយក្រីក្រ ធ្វើមានធ្វើបានជូនគ្រួសារ និងជួយបណ្តាសមាជិកដែលជួបការលំបាករួមគ្នាឈានឡើងធ្វើមានធ្វើបានដោយស្របច្បាប់។
លោកឡេវ៉ាំងតឹម ប្រធានសមាគមអតីតយុទ្ធជនឃុំថាញ់ភូបានឲ្យដឹង៖ សមាគមអតីតយុទ្ធជនឃុំតែងរក្សាអនុវត្តល្អបណ្តាទម្រង់ពង្រីកសេដ្ឋកិច្ច ជួយគ្នាក្នុងការផលិត បង្កើតក្រុមសហការដាំក្រូចពោធិ៍សាត់ ០១ ក្រុម មានសមាជិក ៧១ រូបចូលរួម។ ផ្ដើមពីទម្រង់នោះ បានជួយឲ្យគ្រួសារសមាជិកសមាគម ០៨/០៨ គ្រួបានរួចផុតពីភាពក្រីក្រ។ ក្នុងអាណត្តិកាល ២០១៧ -២០២២ សហការជាមួយធនាគារគោលនយោបាយសង្គមស្រុករំសាយទុនឲ្យសមាជិកសមាគមអតីតយុទ្ធជន ១០២ រូប បុលទុនជាមួយទឹកប្រាក់ ១,២២៩ ពាន់លានដុង។ សរុបប្រាក់បំណុលគិតមកទល់ពេលនេះ ២,២២៩ ពាន់លានដុង។ “មូលនិធិផ្ទៃក្នុងជួយគ្នាពង្រីកសេដ្ឋកិច្ច” មានសមាជិក ១៨០ រូប (០៤/០៤ សាខាសមាគមភូមិ)ចូលរួមជាមួយទឹកប្រាក់ ៤៩០ លានដុង ឆ្លងតាមរយៈនោះ បានជួយឲ្យសមាជិក ៣២ រូបខ្ចីទុនផលិត ធ្វើអាជីវកម្ម។
ជាឃុំមានសក្ដានុពលខាងផលិតកសិកម្ម តាំងពីឆ្នាំ ២០១៧ ចលនាបង្វែរដីផលិតស្រូវមិនសូវមានផលមកដាំក្រូចពោធិ៍សាត់ គិតដល់ចុងឆ្នាំ ២០២១ ទូទាំងឃុំថាញ់ភូបង្វែរដីផលិតស្រូវមកដាំក្រូចពោធិ៍សាត់បាន ៨០០/៨៥០ ហិកតា។ ក្នុងនោះតួនាទីរបស់សមាគមអតីតយុទ្ធជនបានឈានមុខក្នុងការចលនាសមាជិកចូលរួម។ ជាមួយសមាជិកសមាគមអតីតយុទ្ធជន ២២៩ រូប ក្នុងនោះមានសមាជិក ៨០% បង្វែរមកដាំក្រូចពោធិ៍សាត់ មានសមាជិកជាច្រើនមានប្រភពចំណូលពី ៣០០-៣៥០ លានដុងក្នុងមួយហិកតា តួយ៉ាងដូចសមាជិក ឡេវ៉ាំងបៃ (នៅភូមិលេខ ២) ត្រឹងវ៉ាំងសិញ (នៅភូមិលេខ ៤)។ល។
តាមលោកង៉ូវ៉ាំងថាច់ ចាប់តាំងពីគ្រួសារបង្វែរដីផលិតស្រូវមកដាំក្រូចពោធិ៍សាត់ (ឆ្នាំ ២០១៦) មកទល់ពេលនេះជីវភាពធូរធាគ្រាន់បើ។ ជាមួយផ្ទៃដី ០,៦ ហិកតាបានបង្វែរមកដាំក្រូចពោធិ៍សាត់គិតមកទល់ពេលនេះចូលដល់ឆ្នាំទី ៧។ ក្នុងដំណាក់កាលពីឆ្នាំទី ០៣ ដល់ឆ្នាំទី ០៦ ជាមួយផ្ទៃចម្ការ ០,៦ ហិកតាគិតជាមធ្យមក្នុងមួយរដូវៗលក់បានពី ៣៥០-៤០០ លានដុង។ គិតតាំងពីឆ្នាំ ២០២១ ផ្ទៃចម្ការក្រូចពោធិ៍សាត់ដដែលនោះ គ្រួសារផ្លាស់ប្តូរមកទាញយកផលតាមធម្មជាតិតាមរូបភាពសរីរាង្គ មិនវិនិច្ឆ័យឲ្យចេញផ្លែខុសរដូវ ក្នុងមួយឆ្នាំប្រមូលផល ០៤ លើក (ក្នុងមួយលើកៗប្រមាណ ២០ លានដុង) ចំណាយទិញជី ថ្នាំ ការពាររុក្ខជាតិប្រមាណ ១០ លានដុងក្នុងផ្ទៃដី ០,៦ ហិកតាក្នុងមួយឆ្នាំ ។ ដើម្បីបន្តពង្រីកប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរមកដាំក្រូចពោធិ៍សាត់ ឆ្នាំ ២០២០ គ្រួសារបង្វែរដីផលិតស្រូវបន្ថែម ១,២ ហិកតាទៀតមកដាំក្រូចពោធិ៍សាត់ ចុងឆ្នាំ ២០២២ ចាប់ផ្តើមផ្តល់ផ្លែ៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។