22/01/2022 06:06
ដោយអាស្រ័យឥទ្ធិពលអំពីតម្លៃ ម៉្លោះហើយ តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ បណ្ដាឃុំ៖ អាងក្វាងហ៊ឺវ លឺវង៉ីបអាញ់ ហាមតឹងគឺជាតំបន់ ដែលមានផ្ទៃដីដាំអំពៅធំទូលាយបម្រើឱ្យរោងចក្រស្ករអំពៅធ្វើសកម្មភាពក្នុងបណ្ដាឆ្នាំកន្លងនោះ ក្នុងឆ្នាំ ២០២១ ផ្ទៃដាំអំពៅក៏បានបង្រួញមកជាលំដាប់។ កសិករថាច់សារេត នៅភូមិក្រលិច ឃុំអាងក្វាងហ៊ឺវបានឱ្យដឹងថា៖ មុនឆ្នាំ ២០១៦ អំពៅបានធ្វើឱ្យជីវភាពរបស់ប្រជាជន នៅទីនេះមានភាពវិវឌ្ឍន៍ ម៉្លោះហើយផ្ទៃដីជិត ១ ហិកតារបស់គ្រួសារខ្ញុំតែងផ្ដុំឱ្យការដាំអំពៅ។ ប៉ុន្តែរយៈពេលក្រោយមកតម្លៃអំពៅថយចុះជាលំដាប់ បណ្ដាលឱ្យកសិករជួបការលំបាក។ ឆ្នាំ ២០១៨ គ្រួសារប្ដេជ្ញាបង្វែរផ្ទៃដីទាំងនោះមកផលិតស្រូវ និងដាំពោតវិញ។ បណ្តាអនុផលក្រោយប្រមូលផល គ្រួសារបម្រុងទុកបម្រើឱ្យការចិញ្ចឹមសត្វធាតុ។ គ្រួសារមានការព្រាងទុកថា បើសិនក្រុមហ៊ុនស្ករអំពៅ និងរដ្ឋអំណាចមូលដ្ឋានមានគោលនយោបាយសមស្របជាមួយបំណងប្រាថ្នារបស់ប្រជាជន ក្នុងនោះ មានការធានាអំពីតម្លៃនោះ គ្រួសារនឹងវិលត្រឡប់មកជាមួយរបរដាំអំពៅទៀត។
តំណាងផ្នែកកសិកម្មស្រុកពិនិត្យស្រូវគុណភាពខ្ពសរបស់កសិករ។
ចំពោះគ្រួសារបងថាច់ស៊ុង នៅភូមិជំនិតកើត ឃុំលឺវង៉ីបអាញ់ ក៏បង្វែរផ្ទៃដីផលិតសមស្របដើម្បីជៀសវាងការឥទ្ធិពលពីតម្លៃអំពៅផងដែរ។ បងថាច់ស៊ុង បានឱ្យដឹង៖ ក្រោយពេលគ្រួសារឈប់ដាំអំពៅទៀតនោះ ផ្ទៃដីរបស់គ្រួសារជិត ០,៦ ហិកតាបានបង្វែរមកជីកស្រះចិញ្ចឹមត្រីស្លាត។ ក្នុងរដូវចិញ្ចឹមឆ្នាំ ២០២១ ដោយចំនួនកូនពូជជិត ២០.០០០ ក្បាល ជាមួយអត្រាខូចខាត ១៥% ដល់ដំណាក់កាលប្រមូលផលសម្រេចទិន្នផល ៦,២ តោន លក់ជាមួយតម្លៃជាង ៤០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយ គ្រួសារនៅមានចំណេញជិត ១៥០ លានដុង។ មុនពេលបោះបង់របរដាំអំពៅមកចិញ្ចឹមត្រី ខ្ញុំក៏ឆ្លៀតពេលទៅស្វែងយល់ទម្រង់ចិញ្ចឹមត្រីស្លាត និងបច្ចេកទេសថែទាំពីអ្នកដទៃ។ អាស្រ័យហេតុនោះ ការចិញ្ចឹមត្រីរបស់គ្រួសារខ្ញុំសម្រចបានលទ្ធផលច្រើនឆ្នាំបន្តបន្ទាប់។ លោកហ្វិញ វ៉ាំងថាវ ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២១ អំពីវិស័យដាំដុះក្នុងស្រុកចុះពូជបាន ៥០.៣១៤ ហិកតា សម្រេច ១២៤,៣% នៃផែនការ កើន ៩.៨៤០ ហិកតាប្រៀបជាមួយ ឆ្នាំ ២០២០។ ក្នុងនោះផ្ទៃដីផលិតស្រូវផលិតបានជាង ៤០.៦០០ ហិកតា សម្រេចជាង ១២៤% ប្រៀបជាមួយផែនការ បរិមាណផលសម្រេច ២២០.៦៥២ តោន កើន៩៤.៨២១ តោនប្រៀបជាមួយឆ្នាំ ២០២០។ ចំពោះដំណាំ ឧស្សាហកម្មរយៈពេលខ្លី ទូទាំងស្រុកដាំបាន ១.៣៦៤ ហិកតា សម្រេច ១០៩,៦% ប្រៀបជា មួយផែនការ បរិមាណផលសម្រេច ១១៤.៦៧៥ តោនថយចុះ ១.៣៩៩ តោនប្រៀបជាមួយឆ្នាំ ២០២០។ ក្នុងនោះ ផ្ទៃដីដាំអំពៅបាន ១.០៩៣ ហិកតា សម្រេច ១០៩,៣% ប្រៀប ជាមួយផែនការ (១.០០០ ហិកតា) ថយចុះ ៤២៥,៧ ហិកតា ប្រៀបជាមួយឆ្នាំ ២០២០ ទិន្នផលប៉ាន់ស្មាន សម្រេចមធ្យម ១០៣,៤១ តោនក្នុងមួយហិកតា បរិមាណផលសម្រេច ១១៣.១២៣ តោន ថយចុះ ២៧.២៩២ តោនប្រៀបជាមួយឆ្នាំ ២០២០។
ក្នុងរយៈពេលដែលផ្ទៃដីដាំអំពៅថយចុះជាលំដាប់ ទោះបីរដ្ឋអំណាចមូលដ្ឋានសហការជាមួយផ្នែកពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ គោលនយោបាយអាទិភាពអំពីទុន ដើម្បីជួយកសិករស្ដារផ្ទៃដីដាំអំពៅ។ ប៉ុន្តែបច្ចុប្បន្ន កសិករភាគច្រើននៅតែមិនទាន់ហ៊ានប្តេជ្ញាចិត្តវិលមករករបរដាំអំពៅនៅឡើយ។
បើសិនមានគោលនយោបាយសមស្របជាមួយទឹកចិត្តបប្រជាជនដើម្បីដោះស្រាយការលំបាករបស់ប្រជាជនទៅតាមរដូវកាលនីមួយៗ ទន្ទឹមនឹងនោះបង្កបានទំនុកចិត្តចំពោះប្រជាជ ជឿជាក់ថា ផ្ទៃដីអំពៅនឹងឆាប់បានស្ដារឡើងវិញ ធានាឱ្យការផ្គត់ផ្គង់វត្ថុធាតុបម្រើឱ្យសកម្មភាពរបស់រោងចក្រស្ករអំពៅបានល្អប្រសើរជាង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។