13/03/2022 07:43
បងថាច់យ៉ួង នៅភូមិកោះស្វាយ ឃុំត្រឿងទ័រ បានឱ្យដឹងថា៖ ក្នុងរដូវស្រូវសម្រកឆ្នាំនេះ ខ្ញុំបម្រុងដីជិត ៧ ហិកតាដើម្បីផលិតពូជស្រូវ OM ៥៤៥១ ក្នុងនោះមានជិត ៥ ហិកតា ស្ទូងដោយម៉ាស៊ីន។ ក្រោយពេលស្ទូងបានមួយរយៈ ក៏ប្រទះជួបមេឃភ្លៀងខ្លាំងធ្វើឱ្យស្រូវងាប់បន្តិចម្ដងៗ លុះស្រូវស្ទូងបានជាង ២០ ថ្ងៃ ត្រូវជួលមនុស្សឆ្លូកកន្លែងដែលស្រូវត្រូវងាប់។ ឆ្នាំនេះ ពេលស្រូវរបស់បណ្ដាគ្រួសារដទៃបានប្រមូលផលស្រូវគ្រួសារខ្ញុំទើបតែដាក់ទឹកដោះ។ ជារៀងរាល់ឆ្នាំ ក្នុងរដូវស្រូវសម្រក ខ្ញុំតែងផលិតស្រូវតាមរបៀបស្ទូង ប៉ុន្តែស្ទូងដោយដៃ ទិន្នផលគិតជាមធ្យមក្នុងមួយហិកតាសម្រេចប្រមាណ ៧,២ តោន ក្រោយពេលទូទាត់រាល់ការចំណាយរួច គ្រួសារខ្ញុំនៅចំណេញជាង ២២ លានដុងក្នុងមួយហិកតា។
កសិករស្រុកកូវង៉ាងប្រមូលផលស្រូវរដូវសម្រក។
បច្ចុប្បន្ន លើភូមិសាស្រ្តឃុំទ្រឿងទ័រ មានស្រូវជិត ៣០ ហិកតា បានប្រជាកសិករជ្រើសរើសការផលិតតាមរបៀបស្ទូងដោយម៉ាស៊ីន ក្នុងនោះមានស្រូវជាង ១០ ហិកាត្រូវខូចខាតជាង ៤០%។ ផ្ទៃស្រូវមួយចំនួនត្រូវឆ្លូកមកវិញ ម៉្លោះហើយគិតមកទល់ពេលនេះ ស្រូវដែលព្រោះឈានដល់ដំណាក់កាលប្រមូលផល ចំពោះស្រូវស្ទូងដោយម៉ាស៊ីន និងឆ្លូកច្រើនមិនទាន់ប្រមូលផលឡើយ តាមការប៉ាន់ស្មានទិន្នផលផ្ដល់ប្រមាណ ៤,៥ តោនក្នុងមួយហិកតា។
លោកត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ មូលដ្ឋានព្រមានដល់ប្រជាកសិករត្រូវផ្ដុំអនុវត្តការផលិតតាមការព្រមានរបស់ផ្នែកកសិកម្ម “ត្រូវ ១ បន្ថយ ៦” ( ត្រូវប្រើប្រាស់ពូជកម្រិតបញ្ជាក់ បន្ថយបរិមាណពូជ បន្ថយបរិមាណជីដាម បន្ថយប្រើប្រាស់ថ្នាំការពាររុក្ខជាតិ បន្ថយទឹកស្រោចស្រព បន្ថយការបង់ខាតក្រោយប្រមូលផល និងបន្ថយឧស្ម័នសំណល់ក្នុងផ្ទះកញ្ចក់)។ ទោះជាដូច្នោះក៏ដោយ ការផលិតស្រូវរដូវសម្រករបស់មាមីង ក្នុងនោះមានស្រូវស្ទូងដោយម៉ាស៊ីនគឺមានការឥទ្ធិពលយ៉ាងធ្ងន់ធ្ងរជាង។ អាចចាត់ទុកថា នោះជាមេរៀនបទពិសោធន៍ដើម្បីមូលដ្ឋានមានការតម្រែតម្រង់ការផលិតឱ្យបានសមស្រប ជៀសវាងការអន្តរាយ ឥទ្ធិពលដល់ការពង្រីកសេដ្ឋកិច្ចគ្រួសារប្រជាកសិករ។
កសិករថាច់យ៉ួងបានឱ្យដឹងបន្ថែម៖ អាស្រ័យប្រមូលផលស្រូវរដូវវស្សាមុននេះដោយម៉ាស៊ីនច្រូតកាត់ចម្រុះ រៀបចំដីផលិតក៏ដោយត្រាក់ទ័រអូសតាមគ្រោងជ្រួយដី ម៉្លោះហើយមានកន្លែងខ្លះស្រុតចុះជ្រៅ។ ដល់ពេលស្ទូងស្រូវដោយគ្រឿងម៉ាស៊ីន ស្រូវត្រូវកប់ជ្រៅ លុះដល់ពេលមានភ្លៀង ទឹកស្រកមិនទាន់ធ្វើឱ្យស្រូវត្រូវងាប់។ ចង់ល្បងគិតមកទល់ពេលនេះស្រូវត្រឹមតែប្រមាណ ៤ ហិកតាអាចប្រមូលផលបានដូចគ្រួសារដទៃ ចំនួនក្រៅពីនោះ ប្រមូលបានតែប្រមាណ ៥០‑៦០%។ តម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់។ល។ ម៉្លោះហើយ ក្នុងរដូវស្រូវនេះ ពិបាកគេចផុតពីបំណុលណាស់។ ផ្ដើមពីបរាជ័យនេះ ខ្ញុំខិតខំតម្រែតម្រង់របៀបផលិតដើម្បីការផលិតស្រូវនៅរដូវក្រោយទៀតសម្រេចបានជោគជ័យ៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។