17/04/2023 10:11
ដោយអាស្រ័យកសាងបានរូបភាពផ្សព្វផ្សាយផលិតផលរបស់សហករណ៍ ម៉្លោះហើយគុយទាវរបស់សហករណ៍ ពលទេព មានមុខនៅតាមបណ្ដាផ្សារទំនើបទីក្រុងហូជីមិញ និងខេត្ត ក្រុងមួយចំនួនក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។
បងហូមិញគឿង នាយកសហករណ៍គុយទាវពលទេពឧទ្ទេសនាមពីផលិតផលគុយទាវ។
បងហូមិញគឿង នាយកសហករណ៍គុយទាវពលទេពបានឱ្យដឹងថា៖ កាលមិនទាន់បង្កើតសហករណ៍ មូលដ្ឋានផលិតគុយទាវរបស់ខ្ញុំតែងខិតខំកសាងពាណិជ្ជសញ្ញាដើម្បីឲ្យអតិថិជនបានដឹង។ ដើម្បីសម្រេចបានគោលដៅខាងលើ ក្រៅពីមិនប្រើប្រាស់បណ្ដាជាតិហាមប្រាមក្នុងការផលិត មូលដ្ឋាននៅទាំងយកចិត្តទុកដាក់ដល់ការធានាអំពីសុវត្ថិភាពគ្រឿងបរិភោគបញ្ចូលកញ្ចប់រក្សាទុក។ល។ បានការជួយជ្រោមជ្រែងរបស់ផ្នែកពាក់ព័ន្ធ មូលដ្ឋានផលិតគុយទាវរបស់ខ្ញុំបានទទួលស្គាល់ជាផលិតផល OCOP ហើយបានបង្កើតសហករណ៍ និងបានឧទ្ទេសនាមចូលរួមបណ្ដាផ្សារណាត់នាបណ្ដាពិធីតាំងពិព័រណ៍ក្នុង និងក្រៅខេត្ត។ ផ្ដើមពីនោះ ចំនួនផលិតផលគុយទាវរបស់សហករណ៍ លក់ចេញទៅទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន មានថ្ងៃខ្លះលក់បានរាប់តោន។ សហករណ៍កំពុងកសាងគេហទំព័រដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាមឱ្យអតិថិជនបានដឹងកាន់តែច្រើនជាង។ ជាមួយការផលិតតាមប្រវេណីស្នងបន្ត ២ ជំនាន់ដោយមានគ្រួសារចូលរួមផលិតជាង ១០ គ្រួ របរផលិតគុយទាវនៅភូមិពលទេពដោះស្រាយការងារជាប្រចាំជូនពលករពី ២០-៣០ នាក់។
ការបង្កើតសហករណ៍គុយទាវពលទេព ក្រៅពីការផលិតគុយទាវទងដើម្បីភ្ញៀវច្នៃនៅតាមហាង សហករណ៍នៅទាំងបានខ្ចប់ដោយប្រើប្រាស់ម៉ាស៊ីនបឺតខ្យល់ បើសិនរក្សានៅកន្លែងស្រឡះត្រជាក់ អាចទុកប្រើប្រាស់បានរយៈពេល ១៥ ថ្ងៃ បើរក្សាទុកក្នុងថតត្រជាក់ទូទឹកកកអាចប្រើប្រាស់បានរយៈពេលឡើងទៅដល់ ៣ ខែ។ ជាមួយរយៈពេលរក្សា ទុកបានយូរបង្គួរ ម៉្លោះហើយផលិតផលគុយទាវកញ្ចប់របស់សហករណ៍គុយទាវពលទេពក៏ជាផលិតផលមួយក្នុងបណ្ដាផលិតផលរក្សាទុកសម្រាប់ប្រើប្រាស់បានយូរអង្វែង ព្រោះមិនបារម្ភពីការខូច។
បងស្រី សឺនធីយ៉ួង ត្រៀមចម្អិនគុយទាវ។
បងស្រីសឺនធីយ៉ួង នៅភូមិផ្នោរលើខាងកើត ឃុំញីទ្រឿង ស្រុកកូវង៉ាងបានឱ្យដឹងថា៖ ខ្ញុំប្រកបរបរលក់គុយទាវសម្រាប់ភ្ញៀវស្រស់ស្រូបពេលព្រឹកជាង ២០ ឆ្នាំមកហើយ។ កាលពីមុនមិនទាន់មានសហករណ៍គុយទាវពលទេព ខ្ញុំតែងទិញគុយទាវពីមូលដ្ឋានដទៃមកច្នៃជូនភ្ញៀវ ប៉ុន្តែពេលមានផលិតផលគុយទាវសករណ៍កាន់តែបានដឹកជញ្ជូន ដាក់តាំងលក់ នៅកន្លែងជាច្រើន រួមជាមួយការដែលមនុស្សជាច្រើនពោលសរសើរពីទងគុយទាវជាប់ល្មួត ខ្ញុំបែរមកទិញគុយទាវពលទេពដើម្បីច្នៃបម្រើភ្ញៀវវិញ។ មិនត្រឹមតែគ្រួសារខ្ញុំឡើយ ទាំងបណ្ដាគ្រួសារដែលលក់គុយទាវនៅម្ដុំផ្សារញីទ្រឿងក៏ទិញគុយទាវពលទេពមកចម្អិនបម្រើភ្ញៀវដែរ។
បច្ចុប្បន្ន គ្រួសារផលិតគុយទាវបានចូលរួមជាមួយសហករណ៍ រួមជាមួយការវិនិយោគបណ្ដាប្រភេទឧបករណ៍ គ្រឿង យន្តទំនើប កត្តាជាច្រើនក៏ទាមទារនៅក្នុងកម្រិតខ្ពស់ជាង។ ជាក់ស្ដែង ទីធ្លាហាលផលិតផលនំក្រៀបបានតែប្រមាណ ០,២ ហិកតា គ្រប់សម្រាប់ហាលផលិតផល ដែលសហករណ៍ផលិតចេញបានប្រមាណតែ ៣០% ប៉ុណ្ណោះ។ អា ស្រ័យហេតុនោះ សហករណ៍ក៏មានផែនការពង្រីកទីធ្លាបន្ថែមទៀតសម្រាប់ហាលគុយទាវ។ ទន្ទឹមនឹងនោះ ដើម្បីធានាប្រភពវត្ថុធាតុដើមសម្រាប់ផលិតគុយទាវ សហករណ៍កំពុងស្វែងរកចងសម្ព័ន្ធចុះកិច្ចសន្យាប្រមូលទិញស្រូវពីបណ្ដាគ្រួសារប្រជាជនដែលជំនាញខាងផលិតស្រូវនៅតាមមូលដ្ឋានជិតខាងដែរ។
បងហូមិញគឿង ឱ្យដឹងបន្ថែម៖ បច្ចុប្បន្ន យើងខ្ញុំបានស្វែងយល់ និងយកយោបល់ពីកសិករមួយចំនួនដែលមានផ្ទៃដីផលិតស្រូវធំបង្គួរ និងកំពុងរង់ចាំយោបល់ឆ្លើយតបរបស់មាមីង បើសិនបានការយល់ព្រមរបស់មាមីងនោះនឹងរួមចំណែកជួយឱ្យសហករណ៍យើងខ្ញុំធ្វើសកម្មភាពបានងាយស្រួលជាង មានភាពផ្សារភ្ជាប់ជាមួយមាមីងមូលដ្ឋានពេលប្រើប្រាស់បានវត្ថុធាតុដើមដែលមានស្រាប់នៅមូលដ្ឋានបម្រើឱ្យការធ្វើសកម្មភាពរបស់សហករណ៍។
បងស្រី ត្រឹងធីថាញ់ហៀង ហាលនំក្រៀប។
បងស្រីត្រឹងធីថាញ់ហៀង សមាជិកាសហករណ៍គុយទាវពលទេពបានឱ្យដឹងថា៖ ទោះបីដឹងថារបរផលិតគុយទាវមានការលំបាក ប៉ុន្តែជារបរស្នងបន្តពីចាស់ទុំ ម៉្លោះហើយ ត្រូវតែខិតខំរក្សា។ មុនពេលបង្កចេញទៅជាទងគុយទាវ តិចបំផុតក៏ត្រូវឆ្លងកាត់ ៧ ដំណាក់កាល ទាមទារអ្នកធ្វើត្រូវមានការព្យាយាម អត់ធ្មត់។ ពេលនេះបានបង្កើតសហករណ៍ បណ្ដាជំហានអនុវត្តដើម្បីចេញទៅជាផលិតផលមានភាពឆាប់រហ័សជាង។ អាស្រ័យហេតុនោះ សមាជិក សមាជិកាសហករណ៍យើងខ្ញុំក៏ត្រូវខិតខំជាងទៀតដើម្បីឱ្យផលិតផលទទួលបានការវាយតម្លៃខ្ពស់ពីអតិថិជន ។
លោកថាច់ង៉ុកថ្លា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វាបានឱ្យដឹងថា៖ សហករណ៍បានធ្វើសកម្មភាព និង បង្កបានផលិតផល OCOP ជាប្រជាប្រិយភាពរបស់មូលដ្ឋាន។ អាស្រ័យហេតុនោះ មូលដ្ឋានកំពុងស្រាវជ្រាវពី គោលនយោបាយ ដើម្បីជួយសហករណ៍ឱ្យបានទាន់ពេលដើម្បីសហករណ៍ធ្វើសកម្មភាពកាន់តែមានប្រសិទ្ធភាពជាង ដោះស្រាយការងារធ្វើជូនសមាជិកសហករណ៍ និងពលករបានច្រើនជាងទៀត រួមចំណែកជាមួយមូលដ្ឋានដោះស្រាយការងារធ្វើជូនពលករជនបទ ទន្ទឹមនឹងនោះ នាំយកផលិតផលរបស់មូលដ្ឋានប្រកបដោយកម្លាំងប្រជែងខ្ពស់ជាងនៅ លើបណ្ដាទីផ្សារ៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។