01/12/2021 06:07
បងស្រីថាច់ធីឌិញ (ខាងស្តាំ) អញ្ជើញទៅសួរសុខទុក្ខគ្រួសារបងថាច់ធីច័ន្ទ។
ចាប់តាំងពីស្ថានភាពអាសន្នរោគរាតត្បាតស្មុគស្មាញរហូតមក បណ្តាលឱ្យជះឥទ្ធិពលច្រើន ដល់សកម្មភាពសេវាកម្មចុងភៅម៉ាយឌិញ។ ប្រជាជនមិនរៀបចំពិធីជប់លៀងដូចពីមុន មាន គ្រួសារខ្លះគ្រាន់តែកក់ឲ្យចម្អិនពី ១ ឬ ២ តុដើម្បីយកទៅផ្ទះប៉ុណ្ណោះ។
ដើម្បីបង្កើត និងរក្សាសកម្មភាព មេចុងភៅមានតួនាទីសំខាន់បំផុតក្នុងការកែច្នៃមុខម្ហូប និងផ្សំគ្រឿងទេស។ អាស្រ័យហេតុនេះ បង ស្រីថាច់ធីឌិញ ប្រធានសាខាសមាគមនារី ភូមិផ្នោរព្រីង បានឈានមុខទៅរៀន និងទទួលបានលិខិតទទួលស្គាល់ អនុញ្ញាតឲ្យប្រកប អាជីវកម្មច្នៃគ្រឿងបរិភោគ អាស្រ័យសមាគមសហព័ន្ធន៍នារីស្រុកទីវកឹង សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តចាត់តាំង។
សាខាសមាគមនារីភូមិផ្នោរព្រីង មានសមាជិកា ១១៦ នាក់ សុទ្ធសឹងជាជនជាតិខ្មែរ។ ទន្ទឹមនឹងការប្រមូលទិញកសិផលរបស់សមាជិកាសាខាសមាគម នៅទាំងសហការជាមួយសមាជិកាដែលធ្វើអាជីវកម្មជួលតុ កៅអីទៀតផង។ ដំណាក់កាលមិនទាន់មានអាសន្នរោគគិតជាមធ្យមក្នុងមួយខែសេវាកម្មចុងភៅម៉ាយឌិញ ទទួលចម្អិនបាន ១២០ តុ តម្លៃក្នុងមួយតុ ៧០.000 ដុង នាំមកប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់បាន ៧00.000 ដុង (ក្រុមមាន ១២ នាក់) ក្រៅពីនោះ មានសមាជិកាពី ០២-០៣ នាក់ បានបង្កលក្ខណៈឲ្យមានការងារធ្វើ លាងចានក្នុងមួយតុ ២០.០០០ ដុង។ ក្នុងពេលចាត់តាំងពិធីបុណ្យទាន អាពាហ៍ពិពាហ៍ម្តងៗ សាខាសមាគមកោះហៅសមាជិកាប្រមាណ ៥០% មកចូលរួមធ្វើការងារដូចជា៖ ស្អិតស្អាងសាល រៀបចំតុ កៅអី ម្នាក់ៗទទួលបានប្រាក់ចំណូលពី ១៥០.០០០‑២00.000 ដុងក្នុងមួយថ្ងៃ។
បងស្រី ថាច់ធីច័ន្ទ សមាជិកាសាខាសមាគមនារីភូមិផ្នោរព្រីងបានឲ្យដឹងថា៖ “គ្រួសារខ្ញុំមានសេវាជួលសាល តុ កៅអី។ អាស្រ័យបានសេវាកម្មចុងភៅម៉ាយឌិញ សហការក្នុងការឲ្យ ជួលសាល តុ កៅអី ក្នុងមួយឆ្នាំទូទាត់ខ្ទង់ចំណាយរួច (ជួលរថយន្ត ពលកររៀបសាល) គ្រួសារខ្ញុំចំណូលបាន ៤0 លានដុង កើន ២០ លានដុងក្នុងមួយឆ្នាំ បើប្រៀបនឹងកាលពីមុន។ ក្រៅពីនេះ សាខាសសមាគមនៅទាំងម៉ៅទិញបន្លែពីគ្រួសារខ្ញុំទៀតផង។
បងស្រីថាច់ធីឌិញ ប្រធានសាខាសមាគមនារី‑មេចុងភៅ សេវាកម្មចុងភៅម៉ាយឌិញបានឲ្យ ដឹង៖ ដើម្បីទាក់ទាញអតិថិជន យើងខ្ញុំតែងយកចិត្តទុកដាក់ច្នៃមុខម្ហូបថ្មីៗ ឆ្ងាញ់ និងធានាសុវត្ថិ ភាពគ្រឿងបរិភោគ។ កាលពីឆ្នាំ ២០២០ សាខាសមាគមបានចូលរួមសហករណ៍សេវាកម្មឡុង ថើយ ក្នុងមួយឆ្នាំយើងខ្ញុំទទួលចម្អិនជាង ១.៥00 តុ កើន ៥00 តុបើប្រៀបនឹងដំណាក់កាលមិនទាន់ចូលរួមសហករណ៍។
បងស្រី ថាច់ធីច័ន្ទវណ្ណា អនុប្រធានសមាគមសហព័ន្ធន៍នារីឃុំឡុងថើយបានឲ្យដឹងថា៖ លទ្ធផលដំបូងដែលសេវាកម្មចុងភៅម៉ាយឌិញ នៃសាខាសមាគមនារីភូមិផ្នោរព្រីងទទួលបាន បញ្ជាក់ឲ្យឃើញពីការអនុវត្តន៍ល្អកិច្ចសហការធ្វើអាជីវកម្មរបស់សមាជិកា។ អាចអះអាងបាន ថា នេះជាទិសដៅដ៏ត្រឹមត្រូវ មិនត្រឹមតែបញ្ជាក់ពីការសាមគ្គីជួយគ្នាធ្វើមានប៉ុណ្ណោះទេ នៅទាំងបង្ហាញពីរូបភាពរបស់នារីដែលមានថ្វីដៃប៉ិនប្រសប់ រៀនសូត្រពីវិធីសាស្រ្តកសាងជីវភាពថ្មី អារ្យធម៌ ជឿនលឿន និងសមភាព។ សាខាសមាគមនារីភូមិផ្នោរព្រីងលុបបំបាត់គ្រួសារ សមាជិកាក្រីក្រ ១០០% កាលពីឆ្នាំ ២០១៩។ សម្រេចបានលទ្ធផលនោះ មានការរួមចំណែកពីសេវាចុងភៅម៉ាយឌិញ ក្រោមការគ្រប់គ្រងរបស់សាខាសមាគមនារីភូមិផងដែរ៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។