01/11/2022 14:38
មុខសញ្ញាដែលសមាគមសហព័ន្ធន៍នារីស្រុកយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ នោះគឺមុខសញ្ញាក្រីក្រ មិនទាន់មានការងារធ្វើ មុខសញ្ញាច្រើនទៅធ្វើការងារឆ្ងាយ រួចនាំកូនទៅតាមបណ្តាលឱ្យប្អូនៗឈប់រៀនពាក់កណ្ដាលការ។ សមាគមសហព័ន្ធន៍ នារីស្រុកសហការជាមួយសមាគមកសិករបណ្តាឃុំផ្សព្វផ្សាយផែនការដល់សមាជិកា និងប្រជាជនពីរបប គោលនយោបាយ ផលប្រយោជន៍ ស្របច្បាប់ពេលចូលរួមរៀនវិជ្ជាជីវៈ និងស្វែងយល់អំពីចិត្ដសាស្ដ្រ គោលបំណងរបស់សមាជិកាដែលមានអាយុច្រើនមិនអាចជ្រើសធ្វើជាពលករ ប៉ុន្ដែមានបំណងរៀនវិជ្ជាជីវៈ សមាគមក៏បង្កលក្ខណៈឱ្យអ្នកទាំងនោះចុះឈ្មោះរៀនវិជ្ជាជីវៈសមស្រប នឹងស្ថានភាពជាក់ស្តែងរបស់គ្រួសារដូចជា៖ ចិញ្ចឹមសត្វ ដាំបន្លែសុវត្ថិភាព។ល។ ភាគច្រើនបណ្ដាមុខសញ្ញាដែលបានបណ្តុះបណ្តាលវិជ្ជាជីវៈតែងយកទៅអនុវត្ដនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។
លោកមាថាច់ហាយ កំពុងស្រោចទឹកដំណាំដំណាំ។
លោកមាថាច់ហាយ កសិករនៅភូមិតាខាវ ជាសិក្ខាកាមម្នាក់បានរៀនវិជ្ជាជីវៈផ្នែកដាំបន្លែសុវត្ថិភាព។ លោកមាបានឱ្យដឹង៖ កាលពីមុនខ្ញុំដាំដំណាំដែរ តែដាំបន្ដិចបន្ដួច មិនសូវចេះពីរបៀបថែទាំ។ ក្រោយពីបានរៀន រួច ខ្ញុំក៏សម្រេចចិត្ដវិនិយោគទុនដាំបណ្ដាប្រភេទបន្លែហូបស្លឹក ស្ពៃស្លាបព្រា ស្ពៃជាច្រើនទៀតលើផ្ទៃដី ០១ កុង ពង្រីកទូលាយ បាន ០៧ កុង ហើយអនុវត្ដតាមវិធានការដាំបន្លែសុវត្ថិភាព បង់ប្រាក់ចំណាយតិច តែសម្រេចទិន្នផលខ្ពស់។ ផ្តើមពីផ្ទៃ ០៧ កុងនោះ ពេលទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំមានប្រភពចំណូលតិចបំផុត ៤០០ ពាន់ដុងក្នុងមួយថ្ងៃ។
ប្អូនថាច់ធីថាញ់នៅទីប្រជុំជនកូវកែបានឱ្យដឹងដែរថា៖ បានសមាគម នារីឃុំឧទេ្ទសនាមឱ្យចូលរួមរៀនរបរកាត់ដេរ លុះរៀនបាន ០៣ ខែ សមាគមសហព័ន្ធនារីស្រុកក៏ឧទេ្ទសនាមឱ្យខ្ញុំធ្វើការនៅក្រុមហ៊ុនកាត់ដេរមួយ និងពាណិជ្ជកម្មដុងយ៉ាងសាខានៅស្រុកកូវកែ។ ប្អូនបានរៀនរបរផង ហើយមានការងារធ្វើនៅជិតផ្ទះផង ប្អូនតេ្រកអរណាស់។
បងស្រីត្រេវធីង៉ុកឡិន អនុប្រធានសមាគមសហព័ន្ធន៍នារីស្រុកកូវកែបានឱ្យដឹង៖ សមាគមសហព័ន្ធន៍នារីស្រុកបានអនុវត្ដល្អកិច្ចសហការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករនៅជនបទ ជាពិសេសគឺ ពលការិនី។ ផ្ដើមពីនោះបានរួមចំណែកឱ្យស្រុកចាត់តាំងជោគជ័យបណ្ដាថ្នាក់ បណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករនៅជនបទ។ ក្នុងរយៈកាល ០៣ ឆ្នាំកន្លង (២០២០-២០២២) សមាគមសហព័ន្ធន៍នារីស្រុក សហការជាមួយនឹងការិយាល័យពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចស្រុកចាត់តាំងបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈបានជាង ៣៥0 ថ្នាក់ជូនសិក្ខាកាមជាង ៩.៥០០ នាក់ (ពលការិនី ៤៥%)។ ក្នុងនោះបណ្ដុះបណ្ដាលតាមគម្រោងការលេខ ១៩៥៦ ចំនួន ២៨ ថ្នាក់ ដោយមានពលករ ពលការិនី ៩០០ នាក់រៀន (ពលការិនី ២០%)។ ក្រៅពីនោះគឺបណ្ដុះបណ្ដាលតាមបណ្ដាកម្មវិធី គម្រោងការផេ្សង។ ពលករ ពលការិនីមួយចំនួនបានបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចមានការងារធ្វើ មួយចំនួនទៀត បង្កការងារធ្វើដោយខ្លួនឯងសម្រេចអត្រា ៨០% បើប្រៀបនឹងចំនួនពលករ ពលការិនីដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។