17/01/2025 08:39
សមមិត្ត ង៉ូឌឹកថាញ់ នាយកសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យខេត្ត (មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទត្រាវិញ) បានឲ្យដឹងថា៖ ស្ថានភាពរោគជំងឺលើហ្វូងសត្វចិញ្ចឹមក្នុងឆ្នាំ ២០២៤ ត្រួតពិនិត្យបានល្អ គ្មានកើតឡើងសំបុកមេរោគទំលំទូលាយ។ ជាពិសេសតម្លៃសាច់សត្វចិញ្ចឹមមួយចំនួនដូចជាជ្រូក សត្វបក្សីតម្លៃលំនឹងនៅកម្រិតខ្ពស់ អ្នកចិញ្ចឹម មានចំណេញ។ ផ្តើមពីនោះ ការងារថែទាំ ការពារហ្វូងសត្វចិញ្ចឹមបានប្រជាជនយកចិត្តទុកដាក់ជាង។ ក្នុងនោះ ការងារផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់ជំងឺគ្រោះថ្នាក់មួយចំនួនលើសត្វចិញ្ចឹមបានប្រជាជនអនុវត្តល្អ។
ប្រជាជនចិញ្ចឹមជ្រូកមេកំពុងនាំមកប្រសិទ្ធភាពខ្ពស់។ រូបថត៖ ហ៊ឺវហ្វេ
ក្នុងឆ្នាំ ២០២៤ ស្ថានភាពពង្រីកហ្វូងសត្វចិញ្ចឹមក្នុងខេត្តបានរក្សាលំនឹង។ ដោយឡែកជ្រូក និងបក្សីមានការកើនឡើងច្រើន។ សរុបហ្វូងជ្រូក ១៩៥.០០០ ក្បាល កើន ១,៧២% ប្រៀបនឹងផែនការ (កើន ៥១.៥៧០ ក្បាល)។ ហ្វូងបក្សី ៦,៥៧ លានក្បាល កើន ១,០៨% ប្រៀបនឹងផែនការ (កើន ១,២៥ លានក្បាល)។ អំពីទ្រង់ទ្រាយចិញ្ចឹម ទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមបសុសត្វ ពាហនសត្វ ៧៦២ កន្លែង។ មានមូលដ្ឋានចិញ្ចឹមបសុសត្វ ពាហនសត្វ ០៥ កន្លែងបានផ្តល់លិខិតទទួលស្គាល់ចិញ្ចឹមតាមសម្បទា VietGAP។ មាន មូលដ្ឋានចិញ្ចឹមបសុសត្វ ពាហនសត្វ ២៦ កន្លែង(មូលដ្ឋានចិញ្ចឹមជ្រូក ០៨ កន្លែង និង មូលដ្ឋានចិញ្ចឹមមាន់សាច់ ១៨ កន្លែង)ចូលរួមចងសម្ព័ន្ធជាមួយក្រុមហ៊ុនភាគហ៊ុនចិញ្ចឹម CP វៀតណាម ក្រុមហ៊ុនGreenfeed និងក្រុមហ៊ុនVietlightអត្រាចាក់វ៉ាក់សាំងបង្ការជំងឺដូចជាគ្រុនបក្សីបាន ៣,១២ លានម្ជុល (សម្រេច ៩៨,៧% ផែនការ) ជំងឺរលាកបបូរមាត់រង្គោះក្រចក ២១២.៤០០ ក្បាល (សម្រេច ៥៣,៤៩% ផែនការ) ជំងឺដុំពកស្បែក ១០១.៧៩០ ក្បាល (សម្រេច ៥៣,២៦% ផែនការ) ជំងឺជ្រូកអាហ្រិ្វក ២១.៨០០ ក្បាល (សម្រេច ១៤,៨៩% ផែនការ)។
តម្លៃជ្រូកសាច់ក្នុងខែធ្នូ ឆ្នាំ ២០២៤ ពី ៦,១-៦,២ លានដុង/១០០ គីឡូក្រាម។ទោះជាដូច្នោះក្តី គិតតាំងពីដើមខែមករា ឆ្នាំ ២០២៥ តម្លៃជ្រូកសាច់កើនឡើងខ្ពស់ លំនឹងនៅកម្រិតពី ៦,៥-៦,៧ លានដុង/១០០ គីឡូក្រាម។ រួមជាមួយនោះ តម្លៃជ្រូកពូជក៏កើនពី ៥០០.០០០-៧០០.០០០ ដុងក្នុងមួយក្បាល។ បច្ចុប្បន្ននេះ ជ្រូកពូជបានអ្នកចិញ្ចឹមលក់ជាមួយតម្លៃពី ១,៥-១,៧ លានដុងក្នុងមួយក្បាល (ទម្ងន់ប្រមាណពី ១០-១១ គីឡូក្រាមក្នុងមួយក្បាល)។
បងត្រឹងវ៉ាំងហឿង នៅភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវបានឲ្យដឹងថា៖ គ្រួសារចិញ្ចឹមភាគច្រើនជ្រូកសាច់ ក្នុងមួយលើកលក់ពី ២៥-៣០ ក្បាល (ប្រមាណ ០៣ តោន)។ បច្ចុប្បន្ននេះ តម្លៃជ្រូកសាច់ជាង ៦,៥ លានដុង/១០០ គីឡូក្រាម អ្នកចិញ្ចឹមចំណេញពី ១,៣-១,៥ លានដុង។ ក្រៅពីនោះ តម្លៃចំណីសត្វចិញ្ចឹមក្នុងរយៈពេលថ្មីៗនេះក៏លំនឹង កើនឡើងតែបន្តិចបន្តួច (ចំណីកើនឡើងពី ២០០-៣០០ ដុងក្នុងមួយគីឡូក្រាម យោងទៅតាមកម្រិតប្រូតិអិន)។
បច្ចុប្បន្ននេះ ប្រជាជនជំរុញមាំការចិញ្ចឹមសារឡើងវិញ និងចិញ្ចឹមថ្មីចំពោះស្ថានភាពដែលជ្រូកសាច់កំពុងកើនឡើងខ្ពស់ ជាសញ្ញាគួរឲ្យរីករាយផង ប៉ុន្តែក៏ជាបញ្ហាអាចកើតឡើងហានិភ័យផងដែរ ប្រសិនបើអ្នកចិញ្ចឹម និងមូលដ្ឋានមិនគ្រប់គ្រងបានល្អការងារត្រួតពិនិត្យរោគជំងឺ គ្រប់គ្រងហ្វូងសត្វចិញ្ចឹម ដឹកជញ្ជូនសត្វចេញចូលតំបន់ចិញ្ចឹម កសិដ្ឋានចិញ្ចឹម។ល។
តាមសមមិត្ត ង៉ូឌឹកថាញ់ ខេត្តនឹងបន្តអនុវត្តការងារកសាង កែតម្រូវផែនការចិញ្ចឹមឲ្យសមស្របជាមួយស្ថានភាព និងតម្រូវការទីផ្សារ។ បន្តផ្សព្វផ្សាយអនុវត្តផែនការលេខ ២៥/KH-UBND ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តអនុវត្តយុទ្ធសាស្រ្តពង្រីកសត្វចិញ្ចឹម ដំណាក់កាល ២០២១-២០៣០ លើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះកសាង ផ្តល់សច្ចាប័ន “គម្រោងការពង្រីកចិញ្ចឹមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។
ពង្រីកបណ្តាតំបន់ចិញ្ចឹមប្រមូលផ្តុំ ទ្រង់ទ្រាយធំចំពោះបណ្តាផលិតផលមានប្រៀបភ្ជាប់ជាមួយពង្រីកបច្ចេកវិទ្យាច្នៃផលិតផលសាច់សត្វ សុវត្ថិភាពគ្រឿងបរិភោគ ឆ្លើយតបតម្រូវការ ទីផ្សារ។ ចាត់តាំងឡើងវិញការចិញ្ចឹមតាមទិសដៅសហការចងសម្ព័ន្ធកន្សោមតម្លៃមុខទំនិញ អនុវត្តគ្រប់គ្រងមូលដ្ឋានចិញ្ចឹម។
ពង្រីកការចិញ្ចឹមបសុសត្វ ពាហនសត្វតាមទិសដៅធានាសុវត្ថិភាពជីវសាស្រ្ត ត្រួតពិនិត្យ រោគជំងឺ អនាម័យបរិស្ថាន។ ត្រួតពិនិត្យគុណភាពកូនពូជ ត្រួតពិនិត្យ រោគជំងឺលើបសុសត្វ ពាហនសត្វឲ្យមានប្រសិទ្ធភាព មិនទុកឲ្យជ្រាបជំងឺឡើងវិញ៕
តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។