10/01/2023 14:05
ជិត ០២ សប្តាហ៍ទៀតនឹងដល់បុណ្យតេតឆ្នាំ ២០២៣ ហើយនេះក៏ជាពេលដែលមាមីងដាំផ្កានៅភូមិរបរវិញអៀង ឃុំឡុងឌឹក ទីក្រុងត្រាវិញមមាញឹកនឹងការថែទាំផ្កាសម្រាប់បម្រើទីផ្សារតេតដែរ។ បានដឹងថា ភូមិរបរដាំផ្កាវិញអៀងបានបង្កើតនិងរីកចម្រើនជាង ៥០ ឆ្នាំមកហើយ។
ឆ្នាំណាក៏ដោយ ឲ្យតែជិតដល់បុណ្យតេត លោកមាត្រឹងវ៉ាំងហាវ នៅភូមិវិញអៀងតែងបម្រុងផ្កាគ្រប់ប្រភេទរាប់ពាន់កន្ត្រកសម្រាប់បម្រើទីផ្សារតេត។ ដោយធ្លាប់ផ្សារភ្ជាប់ជាមួយរបរដាំផ្ការាប់សិបឆ្នាំកន្លងមក លោកមាហាវឲ្យដឹងថា៖ “ទោះបីទីផ្សារផ្កាតេតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរបែប ប៉ុន្តែតាមទម្លាប់របស់អតិថិជន ពួកគាត់នៅតែចូលចិត្តចំពោះផ្កា ០២ ប្រភេទគឺ ផ្កាឡេវអាវលឿង និងផ្កាស្បៃរឿង។ នេះក៏ជាប្រភេទផ្កាដែលបានដាំភាគច្រើននៅភូមិរបរដាំផ្កាវិញអៀង។
អ្នកចម្ការឃុំឡុងឌឹកថែទាំផ្កាបម្រើទីផ្សារតេត។ រូបថត៖ សុខា
ដោយក្តាប់បានតម្រូវការទីផ្សារ លោកមាអាទិភាពជ្រើសយកផ្កាឡេវអាវលឿង និងផ្កាស្បៃរឿងមកដាំឲ្យបានច្រើន។ ប៉ុន្តែឆ្នាំនេះ ភ្លៀងច្រើន ម៉្លោះហើយ លោកមាក៏ដូចជាអ្នកចម្ការនៅទីនេះព្រួយបារម្ភក្រែងឥទ្ធិពលដល់ដំណាក់កាលវិនិច្ឆ័យឲ្យចេញផ្កា។
ដើម្បីបម្រុងឲ្យរដូវផ្កាតេតបានរីកស្រស់ សំខាន់គឺរីកឲ្យចំរដូវបុណ្យតេតនោះ ជារៀងរាល់ឆ្នាំ មាមីងដាំផ្កានៅឃុំឡុងឌឹកបានចុះពូជផ្កាគ្រប់ប្រភេទយ៉ាងច្រើនចាប់ពីដើមខែកញ្ញា សម្រាប់បម្រើតម្រូវការទីផ្សារ និងអតិថិជន ដូចជាផ្កាឡេវអាវគ្រប់ប្រភេទ ផ្កាស្បៃរឿង ។ល។ ដោយឡែកផ្កាឡេវអាវបានមាមីងបម្រុងចុះពូជមុនបុណ្យតេតប្រមាណ ០៦ ខែ។
តាមការចែករំលែករបស់អ្នកចម្ការ៖ គិតជាមធ្យមផ្កាមួយកន្ត្រក ក្រោយពេលទូទាត់ប្រាក់ចំណាយរួច (ជី ថ្នាំ ជួលអ្នកថែទាំ និងប្រាក់ទីញកន្ត្រក) អ្នកចម្ការនៅចំណេញពី ២០.០០០‑៣០.០០០ដុង។ ឆ្នាំនេះអាស្រ័យតម្លៃសម្ភាកើនខ្ពស់ និងខ្ទង់ចំណាយផ្សេងៗក៏កើនខ្ពស់ជាងបណ្តាឆ្នាំមុន ម៉្លោះហើយ អ្នកចម្ការព្រួយបារម្ភពីតម្លៃលក់ផ្កាក្នុងបណ្តាថ្ងៃបុណ្យតេត។
កសិករដាំផ្កាបម្រើទីផ្សារតេត។ រូបថត៖ រតនា
រដ្ឋអំណាចមូលដ្ឋានឲ្យដឹងថា៖ ប៉ុន្មានឆ្នាំជិតៗ នេះ របរដាំផ្កានៅឃុំឡុងឌឹកបានពង្រីកទូលាយ និងរាលដាលដល់បណ្តាតំបន់ជិតខាង ប៉ុន្តែផ្តុំច្រើនបំផុតនៅបណ្ដាភូមិវិញអៀង វិញហ៊ឹង សាបិញ ដោយមានផ្ទៃដីដាំជាង ២០ ហិកតា។
ឆ្នាំនេះមានគ្រួសារជាង ១០០ គ្រួ នៅភូមិវិញអៀង ផ្គត់ផ្គង់ផ្កាគ្រប់ប្រភេទចេញទីផ្សារជាង ៤០០.០០០ កន្ត្រក។ មិនត្រឹមតែមានផ្កាគ្រប់ប្រភេទសម្រាប់បម្រើក្នុងរដូវបុណ្យតេត ភូមិរបរដាំផ្កាវិញអៀងនៅទាំងរួមដំណើរជាមួយអ្នកចម្ការដើម្បីរួមចំណែកឲ្យរដូវដាំផ្កាបានជោគជ័យទៀតផង៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។