22/01/2022 06:08
ទន្ទឹមនឹងនោះ ផ្នែកខាងអាជីវកម្មបានស្នើឧបត្ថម្ភថវិកា ១០០% ដល់អ្នកចម្ការក្រុមសហការដាំដំណាំក្នុងការកសាងលេខកូដ លេខតំបន់ ចំពោះបណ្តាផលិតផលផ្លែឈើដែលអាជីវកម្មឆ្ពោះទៅរកការចងសម្ព័ន្ធ។ នេះជាគោលដៅថ្មីដើម្បីបង្កលក្ខណៈឲ្យមាមីងកសិករនឹងនរចិត្តផលិត មិនប្រឈមមុខនឹងការ “អំណោយផល ប៉ុន្តែតម្លៃទាប”។
តាមតួលេខស្ថិតិពីមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នទូទាំងខេត្តមានផ្ទៃដីដាំឈើហូបផ្លែ ១៨.២៦០ ហិកតា (ស្រូបយកអត្រា ៤៣,៧៦% នៃផ្ទៃដីដាំឈើយូរឆ្នាំ) បរិមាណផលក្នុងមួយឆ្នាំសម្រេចជាង ២៨៤.៥០០ តោន។ បរិមាណផល និងគុណភាពបណ្តាឈើហូបផ្លែ ពិសេស មានព្រៀបកើនឡើង ដូចជា៖ ក្រូចពោធិ៍សាត់ ៦៦.៤០០ តោន ស្រកានាគ ១០.៧០០ តោន ក្រូចត្លុង ១៤.៩០០ តោន ចេក ៩០.២០០ តោន។ល។ បច្ចុប្បន្នបណ្តាផលិតផលឈើហូបផ្លែ មិនទាន់បានចងសម្ព័ន្ធក្នុងកិច្ចសន្យាម៉ៅទិញផលិតផលរវាងអាជីវកម្ម និងអ្នកចម្ការ។
ឈ្មួញប្រមូលទិញផ្លែស្រកានាគ។ រូបថត៖ ហ៊ឺវហ្វេ
លោកត្រឿងថាញ់ដេ ប្រធានសមាគមកសិករស្រុកកូវកែឱ្យដឹងថា៖ ចំពោះមូលដ្ឋានដែលមានសក្តានុពលអំពីឈើហូបផ្លែ (មានផ្ទៃដីជាង ៨.០០០ ហិកតា) បរិមាណផលភាគច្រើន ពេលឈានចូលដល់រដូវប្រមូលផល មាមីងកសិករស្វែងរកច្រកចេញដោយខ្លួនឯងមិនទាន់មានកិច្ចសហការចងសម្ព័ន្ធក្នុងការលក់ចេញផលិតផលយូរអង្វែង។ល។ ម្ល៉ោះហើយតម្លៃលក់ចេញត្រូវទីផ្សារគាបសង្កត់។ ហេតុនោះ សមាគមកសិករស្រុកចងសម្ព័ន្ធជាមួយក្រុមហ៊ុន Green PoWers បង្កបង្កើតតំបន់វត្ថុធាតុដើម ដើម្បីរកច្រកចេញឱ្យបណ្តាផលិតផល ដែលអាជីវកម្មកំពុងមានគោលដៅ ដូចជាក្រូចត្លុងសំបកខៀវ ក្រូចណាមរ៉យ ស្វាយកាកជូ ដូងសៀម និងផ្លែមៀន។ល។ នេះជាសក្តានុពលរបស់ស្រុកកូវកែ។
លោកចូវង្វៀងអាញ់ខ្វា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Green PoWers ឱ្យដឹងថា៖ បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រច្នៃ បញ្ចូលកញ្ចប់ នីហរ័ណមុខទំនិញកសិផលនៅខេត្តបេនត្រែ (ធ្វើសកម្មភាពពីឆ្នាំ ២០១៨)។ បច្ចុប្បន្ន បានចងសម្ព័ន្ធកសាងតំបន់វត្ថុធាតុដើម ១.២០០ ហិកតា ដោយមានបណ្តាប្រភេទឈើ ហូបផ្លែ (ក្រូចត្លុងសំបកខៀវ ក្រូចណាមរ៉យ ស្វាយកាកជូ ដូងសៀម សាវម៉ាវ) ទីផ្សារលក់ចេញរបស់ក្រុម ហ៊ុននៅបណ្តាប្រទេសទ្វីបអឺរ៉ុប អង់គ្លេស អាមេរិក កាណាដា អូស្រ្តាលី។ល។ ក្រុមហ៊ុនកសាងប្រព័ន្ធផលិតបិទជិត៖ ប្រព័ន្ធលាងផ្លែឈើ វិនិច្ឆ័យផ្លែឈើ ជាពិសេសគឺផ្លែឈើមានកំពឹស រក្សាបានគុណភាពផលិតផល ដូចជា ទើបប្រមូលផលអាចរក្សាបានទុកបានក្នុងរយៈកាល ០៦ ខែ។
ចែករំលែកជាមួយយើងខ្ញុំ អ្នកចម្ការវ៉វ៉ាំងធ្វឹង (ឃុំង្វៀកហ្វា ស្រុកចូវថាញ់) ឱ្យដឹងថា៖ គ្រួសារខ្ញុំដាំក្រូចត្លុងសំបកខៀវ ៤ កុង ជារៀងរាល់ឆ្នាំផលិតផលផ្លែឈើរបស់គ្រួសារខ្ញុំ ក៏ដូចជាបណ្តាអ្នកចម្ការដទៃទៀត តែងរកកន្លែងលក់ចេញដោយខ្លួនឯង ហើយតម្លៃមិនលំនឹង។ បច្ចុប្បន្ន ដោយមានបរិមាណផលផ្លែឈើក្នុងមួយឆ្នាំប្រមាណ ០៧ តោន លក់ជាមួយតម្លៃពី ២៥.០០០ ‑៣០.០០០ ដុងក្នុងមួយគីឡូក្រាម មានពេល ខ្លះតម្លៃថយចុះនៅតែ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម។ ប្រសិនបើក្រុមហ៊ុន Green PoWers សហការជាមួយមាមីងកសិករ និងមានការឧបត្ថម្ភលិខិតបញ្ជាក់លេខកូដ៖ ណែនាំប្រជាជនកត់សម្គាល់សម្ភារវិនិយោគ របៀបប្រើជី រហូតដល់ការបង្កើតសំណុំលិខិតទទួលស្គាល់លេខកូដតំបន់ដាំ។ល។ បានក្រុមហ៊ុនឧបត្ថម្ភ នឹងជួយឱ្យមាមីងកសិករបង្កើនគុណភាពមុខទំនិញផលិតផល ឆ្លងតាមនោះជួយឲ្យអ្នកចម្ការបន្តបង្កើនបច្ចេកទេសផលិត និងគុណភាពផលិតផល។ ផ្តើមពីនោះតម្លៃផលិតផលកើនខ្ពស់ ហើយប្រភពចំណូលក៏កើនឡើង លើផ្ទៃដីមានខ្នាតរង្វាស់តែមួយ ពេលដែលផលិផលផ្លែឈើបានទទួលស្គាល់សម្រេចសម្បទា។
ក៏តាមប្រសាសន៍របស់លោកចូវង្វៀងអាញ់ខ្វា ផ្នែកខាងអាជីវកម្មកំពុងជំរុញល្បឿន (តាមរយៈសមាគមកសិករខេត្ត និងស្រុក) ដើម្បីចងសម្ព័ន្ធច្រកចេញសម្រាប់ផលិតផលកសិផលរបស់មាមីងកសិករក្នុងខេត្ត កសាងផែនការ អំពីមូលដ្ឋានប្រមូលទិញ‑ច្នៃ‑ផលិត និងនីហរ័ណផលិតផលនៅខេត្តត្រាវិញ។ ក្នុងកិច្ចចងសម្ព័ន្ធ រកច្រកចេញរបស់មូលដ្ឋាន មុននោះកសិករត្រូវឆ្លងកាត់ច្រើនដំណាក់កាល ទើបបានផលិតផល សម្រាប់អាជីវកម្មច្នៃ ផ្តើមពីនោះកាត់បន្ថយប្រភពចំណូលរបស់មាមីងកសិករ។ ផ្ដើមពីស្ថានភាពខាងលើ ក្រុមហ៊ុន Green PoWers នឹងឆ្ពោះទៅវិធីសាស្ត្រ ចងសម្ព័ន្ធផ្ទាល់រវាងកសិករនិងក្រុមហ៊ុន។ ផ្នែកខាងអាជីវកម្មនឹងចំណាយប្រាក់ដើម្បីកសាងលេខកូដ លេខតំបន់ ឱ្យមាមីងកសិករមួយចំនួនរបស់ខេត្ត អាស្រ័យបច្ចុប្បន្នកសិករមិនអាចអនុវត្តដោយខ្លួនឯងបាន។ បណ្តាផ្នែក បណ្តាថ្នាក់គប្បីសហការជាមួយក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយការងារឱ្យបានព្រមៗគ្នា ដើម្បីអាជីវកម្ម‑កសិករ ឆាប់បានផ្សព្វផ្សាយកន្សោមការចងសម្ព័ន្ធក្នុងការលក់ចេញផ្លែឈើរបស់អ្នកចម្ការ៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។